09/07/2021 08:39
សមណសិស្សចូលរួមប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យនៅមណ្ឌលប្រឡងសាលាឡីទឺត្រុងទីក្រុងត្រាវិញ។ រូបថត៖ បាធី
ស្ថិតក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ- ១៩ កំពុងរាលដាលយ៉ាងស្មុគស្មាញ ដើម្បីធានាឲ្យសម័យប្រឡងប្រព្រឹត្តឡើងប្រកបដោយ សុវត្ថិភាពមុននេះ ផ្នែកអប់រំបានសហការជាមួយផ្នែកសុខាភិបាលចាត់តាំងបាញ់ថ្នាំរម្ងាប់ មេរោគធ្វើអនាម័យ រៀបចំតុ កៅអី សម្ភារបណ្តា មណ្ឌលប្រឡង ដើម្បីធានាសុវត្ថិភាពក្នុងការបង្ការទប់ស្តាត់អាសន្នរោគជំងឺកូវីដ-១៩ ធានា ការប្រឡងសុវត្ថិភាព ម៉ឹងម៉ាត់ គុណភាព តាមបែបបទនិងទទួលបានលទ្ធផលខ្ពស់បំផុត។
ក្នុងថ្ងៃប្រឡងដំបូង (ថ្ងៃទី ៧ កក្កដា) ខេត្ត ត្រាវិញមានបេក្ខសិស្សចូលរួមប្រឡង ៨.៨២២ នាក់ កើន ៩០០ នាក់បើប្រៀបជាមួយឆ្នាំមុន (ក្នុងនោះ មានបេក្ខសិស្ស ប្រព័ន្ធអប់រំអនុវិទ្យាល័យ ៨.០៣១ នាក់ និងបេក្ខសិស្ស ប្រព័ន្ធ អប់រំជាប្រចាំ ៤៣៤ នាក់ និង សិស្សស្វៃរិន្ទចំនួន ៣៥៧ នាក់) នៅមណ្ឌលសំខាន់ ៣០ កន្លៃង ដោយមានបន្ទប់ប្រឡងចំនួន ៣៩៩ បន្ទប់។ ក្រៅពីនោះមានបន្ទប់រង់ចាំចំនួន ២៤ បន្ទប់ និងបន្ទប់បម្រុង ៤៩ បន្ទប់ (មានមណ្ឌល ប្រឡងបម្រុង ០១ នៅសាលាវិទ្យាល័យង្វៀង ធីមិញខាយ ទីក្រុងត្រាវិញ ដោយមានបន្ទប់ប្រឡង ០៩ បន្ទប់)។
បេក្ខសិស្សចូលរួមប្រឡងយកវិញ្ញាបនបត្រវិទ្យាយ័លនៅមណ្ឌលប្រឡងសាលាផាមថាយបឿង។ រូបថត៖ សុខា
ដើម្បីធានាសម័យប្រឡងប្រកបដោយសុវត្ថិភាព ម៉ឹងម៉ាត់ តាមបែបបទ គណៈចង្អុលការសម័យប្រឡងបានកេណ្ឌប្រមូលកម្មាភិបាល គ្រូបង្រៀន បុគ្គលិកនគរបាលជាង ១.៦៥២ នាក់ ចូលរួមបម្រើក្នុងសម័យប្រឡង។ ទន្ទឹមនឹងនោះ គណៈចង្អុលការសម័យប្រឡង ថ្នាក់ខេត្ត បានអនុវត្តត្រួតពិនិត្យឡើងវិញ រួចក្តាប់បញ្ជីបេក្ខសិស្សដែលត្រូវរងឥទ្ធិពលអំពីជំងឺកូវីដ -១៩ និងធានាឲ្យប្អូនៗ មានលក្ខណៈចូលរួម សម័យប្រឡង៕
អត្ថបទ-រូបថត៖ សុខា