06/07/2021 08:54
សន្និបាតបូកសរុបលទ្ធផលការងារ ០៦ ខែដើមឆ្នាំ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ រូបថត៖ ផាងតឹង
សន្និដ្ឋានសន្និបាត សមមិត្តង៉ូជីកឿងបាន ឱ្យដឹងថា៖ ក្នុង ០៦ ខែដើមឆ្នាំ បក្ខភាគរដ្ឋ អំណាច និងប្រជាជនក្នុងខេត្តបន្តរក្សាលំនឹង និងពង្រីកស្មារតីសាមគ្គីខិតខំជម្នះការលំបាក បន្តរក្សាខ្ជាប់សន្ទុះកំណើនបង្កើនពង្រីកសេដ្ឋកិច្ច-សង្គម។ មានកម្មវិធី គោលនយោបាយជាច្រើនឧបត្ថម្ភដល់ប្រជាជន អាជីវកម្មផលិត ធ្វើអាជីវកម្មបានផ្សព្វផ្សាយអនុវត្តដោយមាន ប្រសិទ្ធភាព។ ដើម្បីអនុវត្តសម្រេចជោគជ័យ សេចក្តីសម្រេចចិត្តឆ្នាំ ២០២១ ក្នុងបណ្តាខែចុងឆ្នាំ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អ្នកជាប្រមុខគ្រប់ថ្នាក់ គប្បីប្រមូលផ្តុំកម្លាំងទៅលើភារកិច្ចសំខាន់ៗ វិធីសាស្ត្រមួយចំនួន ដូចជាពិនិត្យឡើងវិញបណ្តាភាគកម្រិត ភារកិច្ច ផ្នែក មូលដ្ឋានដែលនៅទាបប្រៀបនឹងផែនការ ស្វែងរកមូលហេតុ ពិសេសគឺមូលហេតុអត្តនោ ម័តិ ដើម្បីដាក់ចេញវិធីសាស្ត្រ វិធានការទាន់ ពេលអនុវត្ត ធានាសម្រេចតាមផែនការដាក់ ចេញ។ ពិសេសគឺការកសាងហេដ្ឋារចនាសម្ព័ន្ធ រំដោះទីធ្លារ កសាងជនបទថ្មី។ អនុវត្តល្អបណ្តាវិធីសាស្ត្របង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ- ១៩ ធានាអនុវត្ត “គោលដៅផ្ជិត” បង្ការអាសន្នរោគជំងឺមានប្រសិទ្ធភាពផង ពង្រីកសេដ្ឋកិច្ច-សង្គមផង។ បង្កើនការផ្លាស់ប្តូររចនាសម្ព័ន្ធផលិត កសិកម្ម ប្រើប្រាស់មានប្រសិទ្ធភាពធនធានកសិកម្ម បង្កើនការអនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេស ទៅក្នុងការផលិត បង្កើនប្រភពចំណូលជូនប្រជាកសិករ។ ទាញយកការវិនិយោគ ឧបត្ថម្ភដោះ ស្រាយការលំបាករវ៉ាក់វិនជូនបណ្តាម្ចាស់វិនិយោគ អំពីបែបបទរដ្ឋបាល ទីធ្លារដើម្បីឆាប់បានផ្សព្វផ្សាយបណ្តាគម្រោងការវិនិយោគ។ អ្នកជាប្រមុខបណ្តាមូលដ្ឋានក្តាប់ខ្ជាប់ស្ថានភាព ម្ចាស់ការធ្វើសវនាការផ្ទាល់មុខពលរដ្ឋ ដើម្បីដោះស្រាយសេចក្តីបណ្តឹងតវ៉ាថ្កោលទោស ទំនាស់ក្នុងប្រជាជនដែលទើមមានកើតឡើង មិនទុកឱ្យមានការ ស្មុគស្មាញ។ សំណូមពរកម្មាភិបាល បក្ខជន ពិសេសគឺអ្នកជាប្រមុខបណ្តាមន្ទីរ គណៈ ផ្នែក មូលដ្ឋានគប្បីជ្រោងខ្ពស់ស្មារតីទទួលបន្ទុកភារកិច្ច សាមគ្គីក្រឹត្យវិន័យ ផ្តាច់ប្តូរអនុវត្តគោលលំនាំធ្វើសកម្មភាពរបស់បក្ខភាគខេត្ត ចំពោះមុខគឺ ក្នុង ០៦ ខែចុងឆ្នាំត្រូវអនុវត្តសម្រេចបណ្តាភាគ កម្រិតសេចក្តីសម្រេចចិត្តឆ្នាំ ២០២១ បង្កជាភាព ងាយស្រួលសម្រាប់បណ្តាឆ្នាំបន្តបន្ទាប់។
ភារកិច្ច ០៦ ខែចុងឆ្នាំ ផ្សព្វផ្សាយអនុវត្តដោយមានប្រសិទ្ធភាពសេចក្តីសន្និដ្ឋានលេខ ០៧-KL/ TW ចុះថ្ងៃទី ១១ ឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយ “ស្តីពីភារកិច្ចមួយចំនួនសំខាន់ៗបង្កើនការងារទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និងពង្រីកសេដ្ឋកិច្ច-សង្គម”។ ប្រមូលផ្តុំកម្លាំងពិនិត្យឡើងវិញ បណ្តាភាគកម្រិតនៅទាបបញ្ជាក់ច្បាស់នូវបណ្តាមូលហេតុអត្តនោម័តិ ដើម្បីដាក់ចេញវិធីសាស្ត្រវិធានការទម្លុះទម្លាយ ដើម្បីអនុវត្តសម្រេច និងសម្រេចលើសបណ្តាភាគកម្រិតនៃសេចក្តីសម្រេចចិត្តឆ្នាំ ២០២១។ ពិនិត្យភាគកម្រិតនីមួយៗជាក់ស្តែងឡើងវិញ កសាងបណ្តានាដកថាដើម្បីបង្កើនកំណើនសេដ្ឋកិច្ចដិតដាមជាមួយនឹងស្ថានភាពជាក់ស្តែង បញ្ជាក់បណ្តាវិស័យដែលមានសក្តានុពលដើម្បីបំពែញ ឱ្យបណ្តាភាគកម្រិតមិនសម្រេច។ បង្កើនក្រឹត្យវិន័យស្មារតីទទួលបន្ទុកធ្វើជាគំរូរបស់អ្នកជាប្រមុខ។ ប្រគល់ការងារភារកិច្ចច្បាស់ឱ្យវិស័យនីមួយៗដោយភ្ជាប់ជាមួយនឹងភារកិច្ច រៀបចំផ្ទេរ បញ្ជូនកម្មាភិបាលមួយចំនួនគ្រប់សមត្ថភាពមានការប្តេជ្ញាចិត្ត ដើម្បីអនុវត្តភារកិច្ច ប្តេជ្ញាចិត្តអនុវត្តសម្រេចបណ្តាភាគកម្រិតសេចក្តីសម្រេចចិត្តដែល បានដាក់ចេញ។ អនុវត្តសម្រេច និងផ្សព្វផ្សាយ អនុវត្តបណ្តាកម្មវិធី ផែនការធ្វើលម្អិតសេចក្តីសម្រេចចិត្តលើកទី ១១ សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស និងផ្សព្វផ្សាយ អនុវត្តបធានបទទូទាំងនីតិកាល និងឆ្នាំ ២០២១ រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិ យាបថហូជីមិញ “ស្តីអំពីឆន្ទះ ខ្លួនទីពឹងខ្លួន បំណងប្រាថ្នាពង្រីកប្រទេសជាតិសម្បូរណ៍រុងរឿង សុភមង្គល”។ បង្កើនការចង្អុលការ ត្រួតពិនិត្យ ដាស់តឿនអនុវត្តល្អបណ្តាវិធីសាស្ត្រកសាងជនបទថ្មី តាមទិសជម្រៅ សុត្រឹត បង្កើនបណ្តាលក្ខឋាន សម្រេចទាប មិនស្ថិរភាពប្រមូលផ្តុំកម្លាំងចង្អុលការឧបត្ថម្ភស្រុកចូវថាញ់កសាងសម្រេចលក្ខឋាន ស្រុកជនបទថ្មី។ យកចិត្តទុកដាក់ដល់ការងារជំរុញ ទាក់ទាញវិនិយោគចូលទៅក្នុងតំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម មណ្ឌលឧស្សាហកម្ម ជំរុញមាំការកែទម្រង់រដ្ឋបាល។ រក្សាលំនឹងការពារជាតិ សន្តិសុខសណ្តាប់ធ្នាប់ ផ្សព្វផ្សាយបណ្តាវិធានការតស៊ូបង្រ្កាបឧក្រឹដ្ឋជន និងគ្រោះអបាយ មុខសង្គម អនុវត្តលើកកំពូលតស៊ូបង្រ្កាបឧក្រឹដ្ឋ ជន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ កេណ្ឌប្រ មូលទូទាំងប្រព័ន្ធនយោបាយចូលរួមដើម្បីប្រមូល ផ្តុំកម្លាំងចង្អុលការយ៉ាងប្តូរផ្តាច់បណ្តាវិធីសាស្ត្រ បង្ការទប់ស្កាត់អាសន្នរោគជំងឺ ភ្ជាប់ជាមួយនឹង ភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមថែទាំជីវភាព និង ធានាសុខភាពជូនប្រជាជន៕
ប្រែសម្រួល៖ រតនា