• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមមិត្ត វឿងឌិញហ្វេ រក្សាតំណែងប្រធានរដ្ឋសភា នីតិកាលទី ១៥

27/07/2021 07:53

ជាមួយនឹងតំណាងរដ្ឋសភាមានវត្តមានយល់ព្រម ១០០% ស្រូបយកអត្រា ៩៥,១៩% នៃចំនួនតំណាងរដ្ឋសភារួម។ កាលពីរសៀលថ្ងៃទី ២០ កក្កដា រដ្ឋសភា បានបោះឆ្នោតតែងតាំងសមមិត្ត វឿងឌិញហ្វេ រក្សាតំណែងប្រធានរដ្ឋសភា ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម នីតិកាលទី ១៥។

ប្រធានរដ្ឋសភា វឿងឌិញហ្វេ ធ្វើសច្ចាប្រណិធានចំពោះរដ្ឋសភា។

     ជាមួយនឹងតំណាងរដ្ឋសភាមានវត្តមានយល់ព្រម ១០០% ស្រូបយកអត្រា ៩៥,១៩% នៃចំនួនតំណាងរដ្ឋសភារួម។ កាលពីរសៀលថ្ងៃទី ២០ កក្កដា រដ្ឋសភា បានបោះឆ្នោតតែងតាំងសមមិត្ត វឿងឌិញហ្វេ រក្សាតំណែងប្រធានរដ្ឋសភា ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម នីតិកាលទី ១៥។
     បន្ទាប់ពីបានប្រកាសលទ្ធផលបោះឆ្នោត រដ្ឋសភាបានអនុម័តឆ្លងសេចក្តីសម្រេចចិត្តបោះឆ្នោតតែងតាំងសមមិត្ត វឿងឌិញហ្វេ រក្សាតំណែងប្រធានរដ្ឋសភា នីតិកាលទី ១៥ ជាមួយនឹងអត្រា ៩៥,១៩% នៃចំនួនតំណាងរដ្ឋសភា ៤៧៥/៤៧៥ មានវត្តមានបានយល់ព្រម។ បន្ទាប់ពីពិធីធ្វើសច្ចាប្រណិធានចំពោះរដ្ឋសភាបានដំណើរការយ៉ាងឱឡារិកអធិកអធម។
     ប្រធានរដ្ឋសភា វឿងឌិញហ្វេ កើតថ្ងៃទី ១៥ មិនា ឆ្នាំ ១៩៥៧ មានស្រុកកំណើតនៅឃុំងីស្វឹង ស្រុកងីឡុក ខេត្តង៉េអាង។ ជនជាតិកិញ។ គ្មានកាន់សាសនា ថ្ងៃចូលបក្ស ០៩ មិនា ឆ្នាំ ១៩៨៤ ពេញសិទ្ធិ ថ្ងៃទី ០៩ កញ្ញា ឆ្នាំ ១៩៨៥។
     កម្រិតវិជ្ជាថ្នាក់ទី ១០/១០ សកល វិជ្ជាមុខនាញជំនាញការ សញ្ញាបត្របណ្តិតសេដ្ឋកិច្ច សាស្ត្រាចារ្យឧត្តមទ្រឹស្តីនយោបាយ ភាសាអង់គ្លេសកម្រិត C  ភាសារុស្ស៉ីកម្រិត C  ភាសាសាធារឆែតកម្រិត D។
     ជាសមាជិកការិយាល័យនយោបាយ នីតិកាលទី ១២ ទី ១៣ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១០ ទី ១១ ទី ១២ ទី ១៣។ តំណាងរដ្ឋសភា នីតិកាលទី ១៣ ទី ១៤  និងទី ១៥ ប្រធានរដ្ឋសភា នីតិកាលទី ១៤ (ចាប់តាំងពីថ្ងៃទី ៣១ មិនាឆ្នាំ ២០២១)៕

អនុប្រធានរដ្ឋសភា ០៤​ រូប៖

សមមិត្តត្រឹងថាញ់ម៉ឹង កើតឆ្នាំ ១៩៦២ នៅឃុំថាញ់ស្វឹង ស្រុកចូវថាញ់ (អា) ខេត្តហូវយ៉ាង។ បណ្ឌិតសេដ្ឋកិច្ច សមាជិកបម្រុងគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១០ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១១ ទី ១២  លេខាមជ្ឈិមបក្ស​ នីតិកាលទី ១២ ក្នុងអង្គសន្និបាតលើកទីមួយ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣ សមមិត្ត ត្រឹងថាញ់ម៉ឹង បានបោះឆ្នោតធ្វើជាសមាជិកការិយាល័យនយោបាយ នីតិកាលទី ១៣ តំណាងរដ្ឋសភា នីតិកាលទី ១៣ ទី ១៤ ទី ១៥។


សមមិត្ត ង្វៀងខាក់ឌិញ កើតឆ្នាំ ១៩៦៤ នៅឃុំហ្វាបិញ ស្រុកវ៉ូធឺ ខេត្តថាយបិញ។ សញ្ញាបត្របណ្ឌិតយុតិ្តវិទូច្បាប់ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១២ ទី ១៣  តំណាងរដ្ឋសភា នីតិកាល ទី ១៤ ទី ១៥។


សមមិត្តង្វៀងឌឹកហាយ កើតឆ្នាំ ១៩៦១ នៅឃុំតាមស្វឹង ស្រុកណួយថាញ់ ខេត្តក្វាងណាម ចំណេះវិជ្ជា អនុបណ្ឌិតសេដ្ឋកិច្ចជំនាញផ្នែកហិរញ្ញវត្ថុ-ឥណទាន។ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១១ ទី ១២ ទី ១៣  សមាជិកគណៈអចិន្ត្រៃយ៍រដ្ឋសភា នីតិកាល ទី ១៣ ទី ១៤ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ថវិការបស់រដ្ឋសភា នីតិកាលទី ១៣ ទី ១៤ តំ ណាងរដ្ឋសភា នីតិកាលទី ១៣ ទី ១៤ ទី ១៥។


ឧត្តមសេនីយ៍ឯកបម្រុង ត្រឹងក្វាងភឿង កើតឆ្នាំ ១៩៦១ នៅសង្កាត់ភោវិញ ទីផ្សាររួមខេត្តឌឹកភោ ខេត្តក្វាងង៉ាយ។ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្សបណ្តានីតិកាលទី ១២ ទី ១៣។ តំណាងរដ្ឋសភា នីតិកាលទី ១៥។ អនុប្រធានអគ្គស្នងការដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម។
សមាជិកគណៈអចិន្ត្រៃយ៍រដ្ឋសភា នីតិកាល ១៣ រូប រួមមានបណ្តាសមមិត្ត៖ប៊ូយ វុាំងកឿង  វ៉ូហាយហា វ៉ូហុងថាញ ឡេក្វាងហ្វី ង្វៀងដាក់វិញ ង្វៀងធ្វីអាញ់ ឡេធីង៉ា ហ្វាងថាញ់តុង ង្វៀងធីថាញ យឿងថាញបិញ ឡេតឹងតើយ ង្វៀងភូកឿង អីថាញហានេក្តាំង។
*ពង្រឹងបេក្ខភាពថ្នាក់ដឹកនាំបណ្តាស្ថាប័នរបស់រដ្ឋសភានីតិកាលទី ១៥ ព្រឹកថ្ងៃទី ២១ កក្កដា តំណាងភាគច្រើនបានឯកភាព ហើយបានរដ្ឋសភាអនុម័តឆ្លង បណ្តាសេចក្តីសម្រេចចិត្តបោះឆ្នោតអគ្គលេខាធិការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិ ប្រធានបណ្តាគណៈកម្មាធិការរបស់រដ្ឋសភា អគ្គសវនាកម្មរដ្ឋ។
-សមមិត្តប៊ូយវុាំងកឿង អគ្គលេខាធិការរដ្ឋសភា អធិការខុទ្ទការល័យរដ្ឋសភា នីតិកាលទី ១៤ បន្តរក្សាតំណែងអគ្គលេខាធិការរដ្ឋសភា នីតិកាលទី ១៥។
-សមមិត្ត អីថាញហានេក្តាំង ធ្វើជាប្រធានក្រុមប្រឹក្សាជនជាតិ របស់រដ្ឋសភា នីតិកាលទី ១៥។
-ឧត្តមសេនីយ៍ត្រី ឡេតឹងតើយ ធ្វើជាអធិការនៃគណៈកម្មាធិការការពារជាតិ-សន្តិសុខ។
-សមមិត្តង្វៀងភូកឿង ធ្វើជាអធិការគណៈកម្មាធិការហិរញ្ញវត្ថុ-ថវិការបស់រដ្ឋសភា នីតិកាល ទី ១៥។
-សមមិត្តត្រឹងសីថាញបានបោះឆ្នោតបន្តរក្សាតួនាទីអគ្គសវនាកម្មរដ្ឋ៕        ទីស្នាក់ការរៀបរៀង

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.