22/11/2021 15:25
លោក គឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សួរសុខទុក្ខ
និងប្រសិទ្ធពរទិវាគ្រូបង្រៀនវៀតណាម។ រូបថត៖ ង៉ុកហុង
ស្ថិតនៅនឹងបណ្តាកន្លែងដែលបានអញ្ជើញទៅ សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានផ្ញើបិយវាចា សូរសុខទុក្ខយ៉ាងកក់ក្តៅ និងប្រសិទ្ធពរដ៏ល្អប្រពៃបំផុតដល់សមូហភាពកម្មាភិបាល គ្រូបង្រៀនរបស់សាលា។ ទន្ទឹមនឹងនោះវាយតម្លៃខ្ពស់នូវបណ្តាការខិតខំ ការប្តេជ្ញាចិត្តអនុវត្ត មានប្រសិទ្ធភាពការងារបង្រៀន និងរៀនផង អនុវត្តការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ផង ពិសេសគឺជំងឺកូវីដ-១៩ ប្រែប្រួល ស្មុគស្មាញយូរអង្វែងបណ្តាលឱ្យជះឥទ្ធិពល ដល់ផែនការបណ្តុះបណ្តាល បំពាក់បំប៉នរបស់សាលា។ ជាមួយនឹងស្មារតីទទួលបន្ទុកខ្ពស់របស់សមូហភាពកម្មាភិបាល គ្រូបង្រៀនរបស់សាលា តែងពង្រីកបានស្មារតីសាមគ្គី ច្នៃប្រតិដ្ឋ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុកក្នុងការកសាងកិត្តិយសកិត្តិនាមរបស់សាលា ជាមួយនឹងគុណភាពអប់រំល្អ។ លើកកម្ពស់លទ្ធភាព គុណភាពកងជួរគ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រង ប្តេជ្ញាចិត្តខិតខំអនុវត្តសម្រេចឆ្នើមភារកិច្ចឆ្នាំសិក្សា ២០២១-២០២២ សន្សឹមៗនឹងឈាន ដល់សម្រេចភារកិច្ចកសាង និងអភិវឌ្ឍ ក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រភពធនធាន គុណភាពខ្ពស់។ ឆ្លងតាមនោះ សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានជូនព័ត៌មានដល់បណ្តាសាលាអំពីស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តតាំងពី ដើមឆ្នាំ ២០២១ មកដល់ពេលនេះ ពិសេសគឺស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ មានកើតឡើងនៅលើភូមិសាស្ត្រខេត្តត្រាវិញកំពុងនឹងមានទិន្ននាការកើនឡើងជានិច្ច។
នាឱកាសនេះ សមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រសិទ្ធពរដល់លោកគ្រូ អ្នកគ្រួប្រកបដោយសុខភាព សុភមង្គល និងសម្រេចជោគជ័យ អនុវត្តល្អ តាមដំបូន្មានរបស់អ៊ំហូ “ដើម្បីផលប្រយោជន៍ ១០ ឆ្នាំដាំដើមឈើ និងដើម្បីផលប្រ យោជន៍ ១០០ ឆ្នាំបណ្តុះបណ្តាលធនធាន មនុស្ស ៕ ប្រែសម្រួល៖ រតនា