• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សម្ពោធគម្រោងការរោងចក្រវាយោអគ្គិសនីកូរ៉េខាងត្បូង-ត្រាវិញ

26/11/2021 05:41

កាលពីថ្ងៃទី ២៣ វិច្ឆិកា ស្ថិតនៅនឹងភូមិកោងត្រឹង ឃុំទ្រឿងឡុងហ្វា ទីផ្សាររួមខេត្ត យ្វៀងហាយ ក្រុមហ៊ុនភាគហ៊ុនអគ្គិសនីត្រាវិញលេខ ១ ចាត់តាំងពិធីសម្ពោធគម្រោងការោងចក្រវាយោអគ្គិសនីកូរ៉េខាងត្បូង-ត្រាវិញ នៅទីតាំង V១-១។ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធាន គណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមមិត្តអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត ទីផ្សាររួមខេត្តយ្វៀងហាយ និងតំណាងម្ចាស់វិនិយោគ អង្គភាពដំណើរការសាងសង់បានអញ្ជើញចូលរួម។

ពិធីសម្ពោធគម្រោងការ រោងចក្រវាយោអគ្គិសនីកូរ៉េខាងត្បូង-ត្រាវិញ ។ រូបថត៖ ទ្រឿងង្វៀង
     រោងចក្រវាយោអគ្គិសនីកូរ៉េខាងត្បូង-ត្រា វិញមានពលានុភាព ៤៨ MW រួមមានទូរប៊ីន វាយោអគ្គិសនីចំនួន ១២ (មានកម្លាំងពលា នុភាព ៤.០MW/ទូរប៊ីន) ជាមួយនឹងផ្ទៃដីអនុវត្ត គម្រោងការសរុបរួម ២៣០ ហិកតា រួមមានបណ្តាញខ្សែនាំបញ្ជូនអគ្គិសនី ១១០ kV ជា មួយនឹងប្រវែង ២០,៣ គីឡូម៉ែត្រ តភ្ជាប់ពីអនុ ស្ថានីយរូបបរិវត្តរោងចក្រអគ្គិសនីដល់អនុស្ថា នីយរូបបរិវត្ត EVN យ្វៀង-ត្រា ផ្គត់ផ្គង់ចំនួនអគ្គិសនីក្នុងមួយឆ្នាំបានជាង ១៥៥ លានគី ឡូវ៉ាតម៉ោង។
     គម្រោងការអាស្រ័យដោយមូលនិធិវិនិយោគ CIO (Climate Investor One) ST International -កូរ៉េខាងត្បូង និងសហពន្ធន៍អ៊ឹរុបសហការឧបត្ថម្ភ ជាមួយនឹងប្រាក់ទុនវិនិយោគ ២.៨២២ ពាន់លានដុង (ស្មើនឹង ១២៣ លានដុល្លារអាមេរិក) អាស្រ័យដោយក្រុមហ៊ុន Vestas Asia Pacific និង Vestas Technology ធ្វើជាម្ចាស់ម៉ៅការសាងសង់ទាំងអស់។ រួមជាមួយនឹងបណ្តាអ្នកម៉ៅការវៀតណាមដូចជា៖អ្នកម៉ៅការសាងសង់ខាងឌឹក  អ្នកម៉ៅការអគ្គិសនីក្រុមហ៊ុនភាគហ៊ុនឈួសឆាយពង្រាបទីធ្លាអគ្គិសនីលេខ ១ (PCC1)។
     គម្រោងការបានដំណើរការដ្ឋានកាលពីថ្ងៃ ទី ២៤ ខែមេសា ឆ្នាំ ២០២១។
     មានយោបល់ក្នុងពិធីសម្ពោធនេះ សមមិត្ត ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានវាយតម្លៃខ្ពស់ចំពោះការខិតខំអស់ ពីកម្លាំងរបស់អង្គភាពសាងសង់ ក៏ដូចជាម្ចាស់ វិនិយោគដែលបានឆ្លងកាត់រាល់ការទុក្ខលំបាក ពិសេសគឺក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ -១៩ ប្រែប្រួលស្មុគស្មាញ ប៉ុន្តែសំណង់គង់តែធានាបានសន្ទុះកំណើនសាងសង់។ ការសាងសង់សម្រេច និងដាក់ឱ្យប្រើប្រាស់គម្រោង ការពាណិជ្ជកម្មនេះគឺជាការត្រដាងឡើងនូវការយកចិត្តទុកដាក់របស់ខេត្តទៅក្នុងការជំរុញ ការវិនិយោគ។ នាឱកាសនេះ សមមិត្តឡេវុាំងហាំងបានចង្អុលការដល់បណ្តាមន្ទីរ ផ្នែកមានការទាក់ទិនរបស់ខេត្តគប្បីសហការជាមួយនឹងម្ចាស់វិនិយោគ អនុវត្តសម្រេចបណ្តាសំណុំលិខិត បែបបទត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់ ជួយឧបត្ថម្ភរោងចក្រធ្វើសកម្មភាព មានប្រសិទ្ធភាពល្អ៕                         ប្រែសម្រួល៖ រតនា 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.