• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សន្និបាតវប្បធម៌ទូទាំងប្រទេស៖ វប្បធម៌របស់ប្រទេសជាតិភ្ជាប់ជាមួយនឹងដួងវិញ្ញាណរបស់ប្រជាជាតិ

29/11/2021 14:40

កាលពីថ្ងៃទី ២៤ វិច្ឆិកា ស្ថិតនៅនឹងរដ្ឋធានីហាណូយ គណៈឃោសនាអប់រំមជ្ឈិមបក្ស ក្រសួងវប្បធម៌កីឡា និងទេសចរណ៍សហការចាត់តាំងសន្និបាតវប្បធម៌ទូទាំងប្រទេស៖វប្ប ធម៌របស់ប្រទេសដើម្បីផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស។ ដោយមានតំណាងថ្នាក់ដឹកនាំបក្ស រដ្ឋ បណ្តាក្រសួងផ្នែក សិល្បករ-ការិនី បណ្តាអង្គការចាត់តាំងនយោបាយសង្គមជាង ៥០០ នាក់បានអញ្ជើញចូលរួម។ សមមិត្ត ង្វៀងភូត្រុង អគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្សអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាចង្អុលការសន្និបាត។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត បណ្តាសមមិត្ត អនុលេខាបក្សខេត្ត និងបណ្តាសមមិត្តអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត លេខាគណៈកម្មាធិការបក្សស្រុក ទីផ្សារ រួមខេត្ត ទីក្រុង។

សន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេស ខេត្តត្រាវិញមានសមមិត្ត ង៉ូជីកឿ​ង និងបណ្តាសមមិត្ត អនុលេខាអញ្ជើញចូលរួម។ រូបថត៖ ង៉ុកស្វង
     ស្ថិតនៅនឹងសន្និបាត ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស ង្វៀងត្រុងងៀបានរបាយការណ៍សង្ខេបអំពីការបន្តអភិរក្ស និងអភិវឌ្ឍន៍ ប្រវេណីវប្បធម៌ជនជាតិ កសាងពង្រីកវប្បធម៌ ក្រោយរយៈកាល ៣៥ ឆ្នាំដែលផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិ បណ្តាការកំណត់ទិសដៅ វិធីសាស្ត្រសំខាន់ៗដើម្បីពង្រីកវប្បធម៌ មនុស្សសាស្ត្រវៀតណាមតាមស្មារតីសេចក្តីសម្រេចចិត្តមហាសន្និ បាតលើកទី ១៣ របស់បក្ស។
     សន្និបាតគឺជាវេទិការដើម្បីស្តាប់ និងជាឱកាសជំរុញទឹកចិត្តដល់បណ្តាអ្នកនិពន្ធ អ្នកប្រាជ្ញ សិល្បករ-ការិនីឱ្យបន្តពង្រីកស្មារតីសាមគ្គីឯកភាពក្នុងឆន្ទាគតិ ធ្វើសកម្មភាព។ ចងសម្ព័ន្ធបណ្តាកងកម្លាំងធ្វើការងារវប្បធម៌ សិល្បៈនៅក្នុង និងក្រៅប្រទេស បង្កជាសមរភូមិ ស្របចិត្តគំនិត ជំរុញកម្លាំងបម្រើមាតុប្រទេស បម្រើប្រជាជន។ ស្តារឡើងការប៉ងប្រាថ្នា ពង្រីកប្រ ទេសជាតិរុងរឿង សុភមង្គលពង្រីកឆន្ទៈ និង កម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិ គួបផ្សំ នឹងកម្លាំងយុគសម័យ។ ផ្សព្វផ្សាយជោគជ័យសេចក្តីសម្រេចចិត្ត មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស ស្តារឡើង សេចក្តីប៉ងប្រាថ្នាកសាង ប្រទេសជាតិមហិទិ្ធឫទ្ធ ដាក់ចេញគោលដៅភារកិច្ចសំខាន់ៗ ការងារ វប្បធម៌ក្នុងដំណាក់ កាល ២០២១-២០២៦ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
     មានយោបល់ចង្អុលការសន្និបាត អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ង្វៀងភូត្រុង បានសង្កត់ធ្ងន់ថា៖ វប្បធម៌គឺជាផ្នែកទូលំទូលាយ មានទស្សនទានទូទៅផ្សេងៗច្រើន គឺជាបណ្តាស្នូលបណ្តូលបំផុតដែលបានរួមផ្សំពីបណ្តាតម្លៃល្អប្រពៃភាពឧត្តុង្គឧត្តម ជឿនលឿន។ វប្បធម៌ របស់ប្រទេសជាតិបានភ្ជាប់ជាមួយនឹងដួងវិញ្ញាណរបស់ប្រជាជាតិ។ អាស្រ័យ ហេតុនោះ គប្បីត្រូវបានជំរុញឱ្យរុងរឿងថែមទៀត ពង្រីកវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ ធ្វើឱ្យវប្បធម៌ក្លាយជាគ្រឹះធារស្មារតីរឹងមាំរបស់សង្គម។ ស្តារឡើងយ៉ាងខ្លាំងក្លាស្មា រតីជនជាតិ ពង្រីកប្រភពកម្លាំងផ្ទៃក្នុង ធានា ភាពអភិវឌ្ឍចីរភាព។ វប្បធម៌ត្រូវបានដាក់ស្មើ នឹងនយោបាយ សេដ្ឋកិច្ច-សង្គម។ ក្រោយ ៧៦ ឆ្នាំដែលប្រទេសយើងទើបបានចាត់តាំង មហាសន្និបាតវប្បធម៌ ប្រឈមនឹងឱកាសសាកល្បងថ្មី បដិវត្តន៍ប្រទេសជាតិយើងបន្តកសាងអភិរក្ស និងអភិវឌ្ឍខឿនវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណ​វប្បធម៌ជនជាតិ។ ស្តារឡើងសេចក្តីប៉ងប្រាថ្នា​ពង្រីកប្រទេសជាតិសម្បូររុងរឿង អនុវត្តសម្រេចជោគជ័យ ការកសាងវៀតណាមក្លាយជាប្រទេសជាតិអភិវឌ្ឍតាមទិសដៅសង្គមនិយមនាពាក់កណ្តាលសតវត្ស៍ទី ២១។ 
     ដើម្បីបន្តការកសាងអភិរក្ស រីកចម្រើនថែម ទៀត និងពង្រីកខឿនវប្បធម៌ជនជាតិ គប្បីប្រមូលផ្តុំកម្លាំងស្តារឡើងយ៉ាងខ្លាំងក្លាស្មារតីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន សាមគ្គី ប៉ងប្រាថ្នា ពង្រីកប្រទេសជាតិ។ កសាងបរិស្ថានវប្បធម៌តម្លាភាព កសាងមនុស្សសាស្ត្រវៀតណាមយុគសម័យផ្លាស់ប្តូរថ្មីអភីវឌ្ឍ ចូលរួមសមាហ រ័ណជាមួយនឹងបណ្តាតម្លៃមនុស្សសាស្ត្រវៀតណាមស្នេហាពលកម្ម សាមគ្គី មនោសញ្ចេតនា គោរពភាពត្រឹមត្រូវ។ យកចិត្តទុកដាក់ដល់ប្រភពមនុស្សក្នុងការពង្រីកវប្បធម៌ បញ្ជាក់តួ នាទីយ៉ាងសំខាន់នៅក្នុងកងជួរអ្នកប្រាជ្ញ សិល្ប ករ-ការិនីក្នុងការពង្រីកវប្បធម៌។ យកចិត្តទុក ដាក់ដល់ការកសាងបក្ស និងប្រព័ន្ធនយោបាយ អំពីវប្បធម៌ អំពីសីលធម៌ ប្តេជ្ញាចិត្តតស៊ូប្រឆាំងអំពើពុករលួយ អសកម្ម។ អភិរក្ស និងអភិវឌ្ឈ បណ្តាតម្លៃវប្បធម៌ប្រវេណីរបស់ជនជាតិវប្បធម៌រូបី និងអរូបី ៕              រតនា 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.