22/11/2021 15:12
បណ្តាសមូហភាព និងបុគ្គលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២១។ រូបថត៖ ង៉ុកស្វង
កាលពីថ្ងៃទី ១៨ វិច្ឆិកា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតបូកសរុបលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តលេខ ២១- NQ/TW ចុះថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១២ របស់ ការិយាល័យនយោបាយ “ស្តីពីបង្កើនការដឹកនាំរបស់បក្សចំពោះការងារគាំពារសង្គម គាំពារសុខាភិបាល ដំណាក់កាល ២០១២-២០២០” នៅលើភូមិសាស្ត្រខេត្ត។ សមមិត្តឡេមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តត្រឹងក្វឹកត្វឹង ប្រធានគណៈឃោសនាអប់រំបក្សខេត្ត សមមិត្ត ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ធ្វើជាអធិបតីសន្និបាត។ សន្និបាត បានផ្សាយបន្តផ្ទាល់ដល់បណ្តាស្រុក ទីផ្សារ រួមខេត្ត ទីក្រុងក្នុងខេត្ត។
ជ្រួតជ្រាបសេចក្តីសម្រេចចិត្តលេខ ២១ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយកម្មវិធីធ្វើសកម្មភាពលេខ ២៥-CTr/TU ចុះថ្ងៃទី ១៨ មករាឆ្នាំ ២០១៣ ដើម្បី ផ្សព្វផ្សាយអនុវត្ត។ យោងលើមូលដ្ឋាននោះ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់មូលដ្ឋានក្នុងខេត្តបានដាក់ចេញគោលដៅ ផែនការស្តីអំពីការពង្រីកគាំពារសង្គម គាំពារសុខាភិបាល ដំណាក់កាល ២០១២-២០២០ ដោយគួបផ្សំទៅក្នុងសេចក្តីសម្រេចចិត្ត កម្មវិធី ផែនការពង្រីកសេដ្ឋកិច្ច-សង្គមប្រចាំឆ្នាំរបស់មូល ដ្ឋាននឹងនាំមកលទ្ធផលជាក់ស្តែង។
ឆ្លងអស់រយៈកាល ១០ ឆ្នាំដែលបានអនុវត្ត សេចក្តីសម្រេចចិត្តលេខ ២១ ការយល់ដឹង របស់បណ្តាផ្នែក បណ្តាថ្នាក់អំពីភារកិច្ចទទួល បន្ទុកក្នុងការដឹកនាំ ចង្អុលការ និងសហការផ្សព្វផ្សាយអនុវត្តគោលនយោបាយគាំពារសង្គម គាំពារសុខាភិបាល តែងបានបង្កើនឡើង។ ការងារពង្រីកមុខសញ្ញាចូលរួមគាំពារសង្គម គាំពារសុខាភិបាល គាំពារបាត់អាជីពឆ្នាំក្រោយ ខ្ពស់ជាងឆ្នាំមុន។ គិតដល់ចុងឆ្នាំ ២០២០ កង កម្លាំងពលកម្មចូលរួមគាំពារសង្គមបាន ៧១.៨១៣ នាក់ (ក្នុងនោះមាន ១៤.៨៣០ នាក់ចូលរួមគាំពារសង្គមស្ម័គ្រចិត្ត) ស្រូបយកអត្រា ១៣,០៧% នៃកងកម្លាំងពលកម្មស្ថិតក្នុងកំណត់អាយុអា ស្រ័យដោយមូលដ្ឋានគ្រប់គ្រង ចូលរួមគាំពារ បាត់អាជីព ៥០.០៥២ នាក់ ស្រូបយកអត្រា ៩,១១% នៃកងកម្លាំងពលកម្ម ចូលរួមគាំពារសុខាភិបាល ៩៧០.៨៨៨ នាក់ សម្រេចអត្រា គ្របដណ្តប់គាំពារសុខាភិបាល ៩៦,២១% សម្រេច ១០៦,៨៨% នៃកម្រិតផែនការដែលរដ្ឋាភិបាលប្រគល់ជូន (ស្រុកចូវថាញ់ កូវង៉ាង ថ្កូវ យ្វៀងហាយមានអត្រាចូលរួមគាំពារសុខាភិបាលខ្ពស់ជាមធ្យមរួមរបស់ខេត្ត)។
ការដោះស្រាយបណ្តារបបគាំពារសង្គមជូនពលករពិនិត្យ និងទូទាត់ការចំណាយពិនិត្យព្យាបាលជំងឺគាំពារសុខាភិបាល ជូនប្រជាជនតែងបានអនុវត្តទាន់ពេល សព្វគ្រប់ និងចំមុខសញ្ញា។ ក្នុងដំណាក់កាល ២០១៣-២០២០ ក្នុងទូទាំងខេត្តដោះស្រាយឱ្យទទួល របបគាំពារសង្គមប្រចាំខែ គាំពារសង្គមតែមួយ លើកដល់ ៨៥.៩០៧ នាក់ជាមួយនឹងទឹកប្រាក់ ៣.៦៤៩ ពាន់លានដុង ដោយមានមនុស្សទទួលបណ្តារបបគាំពារសង្គមរយៈពេលខ្លី ១១៦.៨៤៧ លើកនាក់ជាមួយនឹងចំនួនប្រាក់ ៥០៩ ពាន់ លានដុង មានមនុស្សពិនិត្យព្យាលជំងឺដោយគាំពារសុខាភិបាល ១៦.៤៤៤.៣៨៩ លើកនាក់ជាមួយនឹងចំនួនប្រាក់ ៥.០៣០ ពាន់លានដុង។
ស្ថិតនៅនឹងសន្និបាត តំណាងបណ្តាមន្ទីរ ផ្នែកខេត្ត និងមូលដ្ឋានបានអធិប្បាយបទអន្តរាគមន៍ ពិភាក្សាបញ្ជាក់ពីលទ្ធផលរបស់គោល នយោបាយគាំពារសង្គម គាំពារសុខាភិបាលក្នុងការអនុវត្តន៍គោលនយោបាយសុខុមាលភាពសង្គម។ ដើម្បីដាក់ចេញនូវបណ្តាវិធានការបន្តពង្រីកមុខសញ្ញាចូលរួមគាំពារសង្គម គាំពារសុខាភិបាល គាំពារបាត់អាជីព។
មានយោបល់ចង្អុលការសន្និបាត សមមិត្ត ឡឹមមិញដាំង សំណូមពរបណ្តាថ្នាក់ បណ្តាផ្នែក គប្បីបន្តបង្កើនការដឹកនាំចង្អុលការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងការអនុវត្តន៍គោល នយោបាយគាំពារសង្គម គាំពារសុខាភិបាល។ យកចិត្តទុកដាក់អនុវត្តរបបគោលនយោបាយ គាំពារសង្គម គាំពារសុខាភិបាល គាំពារបាត់ អាជីព ពង្រឹង និងបង្កើនការគ្រប់គ្រងមូលនិធិ គាំពារសង្គម គាំពារសុខាភិបាលត្រឹមត្រូវតាម សេចក្តីកំណត់។
គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ ពិសេសគឺបណ្តាមូលដ្ឋានដែលមានអត្រាគ្រប ដណ្តប់គាំពារសង្គម គាំពារសុខាភិបាលទាបនោះ គប្បីបង្កើនការចង្អុលការ ប្រមូលផ្តុំកម្លាំង ពង្រីកទូលាយមុខសញ្ញាចូលរួម។ ទន្ទឹមនឹង នោះ ផ្នែកសុខាភិបាលគប្បីលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺ បង្កើនការគ្រប់គ្រងបណ្តាសកម្មភាពពិនិត្យព្យាបាលជំងឺដោយគាំ ពារសុខាភិបាល ទប់ស្កាត់ស្ថានភាពស្វែងរក កម្រៃពីមូលនិធិគាំពារសុខាភិបាល។
បណ្តាមូលដ្ឋានអប់រំគប្បីបង្កើនការផ្សព្វផ្សាយ អប់រំសិស្ស និស្សិតឱ្យចូលរួមគាំពារសុខាភិបាល ធានាសម្រេច ១០០%។ ផ្នែកគាំពារសង្គមខេត្តគប្បីបន្តលើកកម្ពស់គុណភាពការងារកែ ទម្រង់បទបែបរដ្ឋបាលតាមទិសដៅបម្រើល្អបំផុតជូនប្រជាជនចូលរួម ដោះស្រាយទាន់ពេល និងត្រឹមត្រូវតាមគោលនយោបាយ ធានាសិទ្ធិផលប្រយោជន៍ជូនប្រជាជនដែលបាន ទទួលផល។
នាឱកាសនេះ ប្រធានគណៈកម្មាធិការប្រ ជាជនខេត្ត បានជូនបណ្ណស្ងើចសរសើរដល់ សមូហភាព ២៥ កន្លែង និងបុគ្គល ២២ រូបដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២១៕ រតនា