22/11/2021 15:20
ពិធីជូនទង់ប្រឡងប្រណាំងទិវាគ្រូបង្រៀនវៀតណាម ។ រូបថត៖ ង៉ុកស្វង
នៅក្នុងពិធីជួបជុំ លោកស្រីតាំងធីង៉ុកម៉ាយ បានរំលឹកឡើងវិញប្រវេណីទិវាគ្រូបង្រៀនវៀតណាម កត់សម្គាល់នូវការរួមបំពេញរបស់កង ជួរគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងផ្នែកអប់រំគ្រប់លំដាប់ថ្នាក់ចំពោះ ការអភិវឌ្ឍន៍វិស័យ សិក្សាអប់រំរបស់ខេត្ត។ ទន្ទឹមនឹងនោះ ផ្ញើពាក្យលើកទឹកចិត្តដល់កម្មាភិបាល គ្រូបង្រៀនទាំង អស់ក្នុងខេត្តជម្នះការលំបាកក្នុងលក្ខណៈអា សន្នរោគកូវីដ-១៩ អនុវត្តល្អភារកិច្ចបង្រៀនបន្តផ្ទាល់ និងបង្រៀនលើទូរទស្សន៍។ សកម្មបំពេញកម្លាំងកាយ កម្លាំងបញ្ញាសម្រាប់បុព្វហេតុអប់រំ ខិតខំឆ្លងផុតការលំបាក បន្តបង្រៀនពង្រឹងចំណេះដឹងឲ្យសិស្សានុសិស្សពេលមិន ទាន់បានទៅសាលារៀន ផ្ទាល់។ ជាពិសេស អនុវត្តល្អវិធានការ ៥K ក្នុងការបង្ការទប់ស្កាត់ជំងឺ និងផ្សព្វផ្សាយដល់សិស្ស ដល់ប្រជាជន ចូលរួមអនុវត្តល្អ។
ដើម្បីពង្រីកបណ្ដាលទ្ធផលដែលសម្រេច បានរបស់ពិធីប្រឡងឆ្នាំ ២០២០ ចាប់តាំង ពីខែឧសភាដល់ខែ កញ្ញា ឆ្នាំ ២០២១ សហជីពផ្នែកអប់រំសហការជាមួយមន្ទីរអប់រំ និងបណ្ដុះបណ្ដាលចាត់តាំងពិធីប្រឡង សរសេរអំពី “គំរូគ្រូបង្រៀនអស់ពីចិត្ត ធ្វើជាគំរូ” លើក ទី ២ ឆ្នាំ ២០២១។
គណៈចាត់តាំងពិធីប្រឡងទទួលបាន ១៨០ អត្ថបទផ្ញើចូលរួមប្រឡង (១០៧ អត្ថបទរបស់គ្រូបង្រៀន និង ៧៣ អត្ថបទរបស់សិស្ស)។ ក្នុងនោះមានអត្ថបទជាច្រើនបង្ហើបឡើងនូវមនោរម្មណ៍ស្មោះស្ម័គ្រ ក្ដីរំភើបរបស់អ្នកសរ សេរអំពីគ្រូបង្រៀន។
ពិធីប្រឡងបង្កលក្ខណៈឲ្យគ្រូបង្រៀន សិស្សានុសិស្សមានឱកាសបង្ហាញនូវមនោសញ្ចេតនា ការរំលឹកគុណចំពោះគ្រូបង្រៀន ពង្រីក ប្រវេណី “គោរពគ្រូ” របស់ជនជាតិ។ ក្នុងពិធី ជួបជុំ គណៈចាត់តាំងពិធីប្រឡងបានជូន ១៦ រង្វាន់ដល់គ្រូបង្រៀន ២២ រង្វាន់ដល់សិស្សានុសិស្សដែលមានអត្ថបទសរសេរល្អ។ ក្នុងនោះ រង្វាន់លេខ ១ សម្រាប់គ្រូបង្រៀនបានជូនដល់អ្នកគ្រូផាមធីកេវថាញ់ (សាលាវិទ្យាល័យទីវកឹង) រង្វាន់លេខ ១ ពីររង្វាន់សម្រាប់សិស្សបានប្រគល់ឲ្យប្អូនស៊ើងធីញឺង្វៀក (សា លាអនុវិទ្យាល័យដូងស្វឹង ស្រុកយ្វៀងហាយ) និងប្អូនលីហ៊ឺវហឹង (សាសលាវិទ្យាល័យទីប្រ ជុំជនថ្កូវ)៕
ប្រែសម្រួល៖ ថាច់ហ្វាង