• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បើកវារៈពិធីប្រឡងអ្នករាយការណ៍ អ្នកផ្សព្វផ្សាយពូកែថ្នាក់ខេត្ត

29/11/2021 14:32

កាលពីព្រឹកថ្ងៃទី ២៥ វិច្ឆិកា គណៈកម្មាធិការបក្សខេត្ត បើកវារៈពិធីប្រឡងអ្នករាយការណ៍ អ្នកផ្សព្វផ្សាយពូកែថ្នាក់ខេត្តឆ្នាំ ២០២១ ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតលើក ទី ១៣ របស់បក្ស និងសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២០-២០២៥ បានប្រព្រឹត្តទៅក្នុងរយៈពេល ០៣ ថ្ងៃ (ពីថ្ងៃទី ២៥-២៧ វិច្ឆិកា ឆ្នាំ ២០២១)។ សមមិត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចាត់តាំងពិធីប្រឡងអញ្ជើញចូលរួម និងថ្លែងយោបល់ចង្អុលការពិធីប្រឡង។

លោក ឡឹមមិញដាំង ចូលរួមនិងថ្លែងយោបល់ចង្អុលការមហាសន្និបាត។ រូបថត៖ គីមឡង

      ពិធីប្រឡងទាក់ទាញបេក្ខជន ជាអ្នករាយការណ៍ អ្នកផ្សព្វផ្សាយគ្រប់លំដាប់ថ្នាក់ កំពុងបំពេញការងារនៅបណ្តាស្ថាប័ន អង្គភាពលើភូមិសាស្ត្រខេត្ត ៤៣ នាក់ ។
     ចូលរួមពិធីប្រឡង បេក្ខជនត្រូវឆ្លងកាត់ ០៣ វគ្គប្រឡង៖ ចងក្រងគម្រោងអត្ថាធិប្បាយ ធ្វើការអត្ថាធិប្បាយ និងឆ្លើយសំណួររបស់គណៈ មេប្រយោគ បណ្តាសំណួរដាក់ចេញរបស់គណៈ មេប្រយោគទាក់ទងផ្ទាល់ដល់គម្រោងអត្ថាធិប្បាយ សំណួរបើកទូលាយដើម្បីពិនិត្យចំណេះ ដឹង ជំនាញរបស់អ្នករបាយការណ៍ អ្នកផ្សព្វផ្សាយ។
     ថ្លែងយោបល់ក្នុងពិធីបើកវារៈពិធីប្រឡង លោក ឡឹមមិញដាំង បានសង្កត់ធ្ងន់ថា៖ ពិធីប្រឡងនេះជាលើកប្រជុំជីវភាពនយោបាយទូលំទូលាយនៅក្នុងទូទាំងបក្ខភាគ ដើម្បីនាំយកសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ស គ្រប់លំដាប់ថ្នាក់ទៅអនុវត្តក្នុងជីវភាព។ ឆ្លងតាមនោះ រួមចំណែកពង្រឹង និងពង្រីកក្តីជំនឿរបស់ប្រជាជនចំពោះបក្ស ជាមួយរបបតស៊ូ បដិសេធបណ្ដាព័ត៌មាន ទស្សនៈឆ្វេងរបស់បណ្តាអានុភាពជាអមិត្ត ការពារគ្រឹះស្ថានរបស់បក្ស រក្សាខ្ជាប់ស្ថិរភាពនយោបាយ ជំរុញការពង្រីកសេដ្ឋកិច្ចសង្គម ធានាការពារប្រទេស សន្តិសុខនៅមូលដ្ឋាន។ ជាពិសេសគឺក្នុងបរិយាកាសដែលប្រទេសជាតិ កំពុងប្រឈមមុខជា មួយការសាកល្បងថ្មីរបស់បដិវត្តន៍ឧស្សាហកម្មលើកទី ៤ និងសម័យបច្ចេកវិទ្យាលេខ ការងារផ្សព្វផ្សាយ សកម្មភាពរបស់អ្នករាយការណ៍ កាន់តែមានតួនាទីចាំបាច់ និងកាន់តែបានលើកកម្ពស់ ផ្លាស់ថ្មី លើសមរភូមិសតិអារម្មណ៍ នៅ បក្ខភាគគ្រប់លំដាប់ថ្នាក់។
     បេក្ខជនពង្រឹងស្មារតី ជឿជាក់លើខ្លួនឯងអនុវត្តរវៀសរវៃចំណេះដឹង វិធីសាស្ត្រជំនាញ ពង្រីកល្អពហុជំនាញ បញ្ញាញាណ និងបទពិសោធន៍ដើម្បីអនុវត្តល្អបំផុតបណ្តាខ្លឹមសារប្រឡង។ ទន្ទឹមនឹងនោះ ពង្រីកស្មារតីសាមគ្គីផ្ដោះប្ដូរយោបល់ទៅវិញទៅមក ដើម្បីឆ្លើយតបភារកិច្ចក្នុងស្ថានភាពថ្មី។ គណៈមេប្រយោគជ្រោងខ្ពស់ស្មារតីទទួលបន្ទុក ធ្វើការអស់ពីចិត្ត សត្យានុម័តិ វិទ្យាសាស្ត្រ ដើម្បីជំនួយឲ្យគណៈចាត់តាំងពិធីប្រឡង វាយតម្លៃត្រឹមត្រូវលទ្ធផលរបស់បេក្ខជន។ ទន្ទឹមនឹងនោះ យោងលើមូលដ្ឋាននោះ រួមដំណើរជាមួយគណៈចាត់តាំងពិធីប្រឡងវាយតម្លៃ ដកពិសោធដំណាក់កាលចាត់តាំងពិធីប្រឡង វែកញែក វាយតម្លៃបណ្តា គុណវិបត្តិ ចំណុចខ្សោយ ក្នុងសកម្មភាពរបស់ អ្នករាយការណ៍ អ្នកផ្សព្វផ្សាយ ធ្វើជាមូលដ្ឋាន ដើម្បីកំណត់ទិសដៅចង្អុលការបង្កើនគុណភាព សកម្មភាពរបស់កងជួរអ្នករាយការណ៍ អ្នកផ្សព្វផ្សាយ របស់បក្ខភាគខេត្ត ក្នុងពេលខាង មុខ៕                  ប្រែសម្រួល៖ សុខា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.