26/11/2021 05:36
បណ្តាតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តចូលរួមវគ្គបំពាក់បំប៉ន។
ក្នុងរយៈពេល ០៣ ថ្ងៃបំពាក់បំប៉ន បណ្តាតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត នឹងបានស្តាប់បាឋកថាចារ្យដែលមានបទពិសោធន៍ជាច្រើនរបស់មជ្ឈមណ្ឌលបំពាក់បំប៉នតំណាងក្រុមប្រឹក្សាប្រជាជនស្ថិតក្រោមឱវាទ គណៈការងារតំណាងរបស់សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ពន្យល់ជ្រួតជ្រាបបធានបទ ០៦ យ៉ាងដូចជា៖ ចក្ខុវិស័យកំណត់ទិសដៅពង្រីកប្រទេសជាតិ រដ្ឋអំណាចមូលដ្ឋាន និងតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត លទ្ធភាពរបស់តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តក្នុងការចូលរួមកសាង ចេញផ្សាយសេចក្តីសម្រេចចិត្ត ពិនិត្យអង្កេត សេចក្តីរបាយការណ៍ គម្រោងការ លទ្ធភាពធ្វើ បាឋកថា ពិភាក្សា ដេញដោលរបស់តំណាង ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត។ លទ្ធភាពជួបសំណេះសំណាល ពិភាក្សាផ្តល់យោបល់ជាមួយនឹងមាមីងម្ចាស់ឆ្នោត ទទួលធ្វើសវនា ការពលរដ្ឋ ឆ្លើយសម្ភាសន៍ជាមួយនឹងបណ្តា ស្ថាប័នសារព័ត៌មានរបស់តំណាងក្រុមប្រឹក្សា ប្រជាជនថ្នាក់ខេត្ត លទ្ធភាពត្រួតពិនិត្យសើុប អង្កេតរបស់តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត។ នេះគឺជាបណ្តាបធានបទសំខាន់ៗ ជាសារវន្តដើម្បីផ្គត់ផ្គង់បំពាក់បំប៉នចំណេះដឹង លទ្ធភាព បទពិសោធន៍ និងវិធីសាស្ត្រធ្វើសកម្មភាពសម្រាប់បណ្តាតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ដើម្បីលើកកម្ពស់គុណភាពធ្វើសកម្មភាពរបស់តំណាងក្រុមប្រឹក្សាប្រជាជន ថ្នាក់ខេត្តអាណត្តិកាល ២០២១-២០២៦។
មុននឹងចូលវគ្គបំពាក់បំប៉ន បណ្តាតំណាង ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត បានធ្វើតេស្តរហ័ស៕ ដំណឹង-រូបថត៖ រតនា