27/07/2021 08:12
សមមិត្ត គឹមង៉ុកថាយ សួរសុខទុក្ខបណ្តាតំបន់បិទខ្ទប់បង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ- ១៩។ រូបថត៖ ផាងត្វឹង
នៅបណ្តាកន្លែងអញ្ជើញទៅដល់ សមមិត្ត គឹមង៉ុកថាយ បានជំរុញទឹកចិត្តកងកម្លាំងបំ ពេញភារកិច្ចនៅនឹងបណ្តាតំបន់បិទខ្ទប់បង្ការទប់ស្កាត់ជំងឺឱ្យខិតខំបញ្ចេញកម្លាំងជម្នះការលំបាក ជ្រោងខ្ពស់ស្មារតីទទួលបន្ទុក ម្ចាស់ការអនុវត្តល្អភារកិច្ច ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅបណ្តាប៉ុស្តិ៍ និងតំបន់បិទខ្ទប់។ បច្ចុប្បន្ននេះ ស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ របស់ខេត្តមានការប្រែប្រួលយ៉ាងស្មុគស្មាញ ថ្នាក់ដឹកនាំបណ្តាមូល ដ្ឋានចាត់កងកម្លាំងប្រចាំការនៅតាមបណ្តាតំបន់បិទខ្ទប់ឱ្យសមស្រប ចែកវេនប្រចាំការដើម្បីអនុវត្តល្អភារកិច្ច ធានាសុខភាពផង អនុវត្តល្អភារកិច្ចបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ផង។ ថ្នាក់ដឹកនាំបណ្តាមូលដ្ឋានដែលមានបណ្តាតំបន់បិទខ្ទប់បង្ការទប់ស្កាត់អាសន្ន រោគជំងឺកូវីដ-១៩ គប្បីតាមដានដិតដល់ស្ថាន ភាពអាសន្នរោគជំងឺ ពិនិត្យឡើងវិញគ្រួសារនីមួយៗនៅក្នុងតំបន់បិទខ្ទប់ដើម្បីក្តាប់ស្ថានភាពជីវភាពរបស់ប្រជាជនដើម្បីមានដំណោះស្រាយឧបត្ថម្ភទាន់ពេល ដល់បណ្តាគ្រួសារដើម្បីឆ្លងកាត់ការលំបាក រួមចំណែកជាមួយនឹងបក្ស រដ្ឋរុញច្រានអាសន្នរោគជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ រតនា