23/07/2021 08:23
សារព័ត៌ខេមរភាសាត្រាវិញសុំជូនដំណឹងជាបន្ទាន់អំពីករណីត្រូវស្លាប់ខាងលើជាក់ ស្តែងដូចជា៖ អ្នកជំងឺឈ្នោះ N.T.U.P អាយុ ២៥ ឆ្នាំ មានស្រុកកំណើតនៅស្រុកកូវកែ ខេត្តត្រាវិញ។ នេះគឺជាករណីដែលបានរកឃើញវិជ្ជមានជាមួយនឹងជំងឺកូវីដ-១៩ នៅទីក្រុងហូជីមិញ អ្នកជំងឺនេះ ត្រូវស្លាប់ក្នុងមន្ទីរពេទ្យព្យាបាលជំងឺកូវិដ-១៩ នៅធូវឌឹក ទីក្រុងហូជីមិញ នាថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០២១ ។
សារព័ត៌ខេមរភាសាត្រាវិញសុំជូនដំណឹង ជាបន្ទាន់ដល់មិត្តអ្នកអានក៏ដូចជាប្រជាជនយើងនៅលើភូមិសាស្ត្រខេត្ត បានជ្រាបជាព័ត៌មាន កុំជ្រួលច្របល់ ងឿងឆ្ងល់ ទន្ទឹមនឹងនោះ គប្បីបន្តអនុវត្តម៉ឹងម៉ាត់បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ តាមសារាចរលេខ ១៦/CT-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងសារាចរលេខ ០៩/CT-UBND ចុះ ថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០២១ របស់ប្រធាន គណៈកម្មាធិការប្រជាជនខេត្ត ស្តីអំពីការអនុវត្តន៍គម្លាត សង្គមដើម្បីបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ នៅលើភូមិសាស្ត្រទូទាំងខេត្ត៕ រតនា