12/11/2021 08:53
លោក ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ធ្វើអធិបតីអង្គប្រជុំផ្សាយបន្តផ្ទាល់ ។ រូបថត៖ ហុងញ៉ុង
សម័យប្រជុំបានឆ្លងសារលិខិត ១៥ ច្បាប់ រួមមានបណ្ដាសេចក្ដីជម្រាបរបាយការណ៍អំពី៖ ជម្រាបតម្លៃសេវាតេស្ដរហ័ស និងធ្វើកោសល្យវិច័យ PCR បម្រើការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ការអនុវត្តន៍ផែនការវិនិយោគសាធារណៈឆ្នាំ ២០២១ និងគម្រោងផែនការឆ្នាំ ២០២២ ការងារបង្ការប្រឆាំងអំពើពុករលួយ ឆ្នាំ ២០២១ ការងារដោះ ស្រាយបណ្ដឹងតវ៉ាថ្កោលទោសរបស់ពលរដ្ឋឆ្នាំ ២០២១ ការងារ បង្ការបង្រ្កាបឧក្រឹដ្ឋជនបំពានច្បាប់ឆ្នាំ ២០២១ ឆ្លងសារបណ្ណសំណង់ គម្រោងការដែលត្រូវប្រ មូលដីក្នុងឆ្នាំ ២០២២ សារបណ្ណសំណង់គម្រោងការដែលត្រូវផ្លាស់ប្ដូរគោលដៅប្រើប្រាស់ដីផលិតស្រូវ ដីដាំព្រៃឈើការពារមកប្រើក្នុងគោលដៅផ្សេងក្នុងឆ្នាំ ២០២២ ផ្ដល់សច្ចាប័ន គម្រោងថវិកាបត់បែងភារកិច្ចប្រមូលចំណាយ ថវិកាឆ្នាំ ២០២២។ល។
ទន្ទឹមនឹងនោះ តំណាងចូលរួមអង្គប្រជុំបានផ្ដុំ ពិភាក្សាសេចក្ដីសម្រេចចិត្តឆ្លងតម្លៃជាក់ស្ដែង ផលិតផល សេវាសាធារណប្រយោជន៍ធារាសាស្រ្តឆ្នាំ ២០២១ នៅលើភូមិសាស្រ្តខេត្តត្រាវិញ សេចក្ដីសម្រេចចិត្តប្រមូលប្រាក់សាលាចំពោះវិស័យអប់រំថ្នាក់ពន្លក និងសកលរដ្ឋ បង្កើតលើភូមិសាស្រ្តខេត្តត្រាវិញ (ខែតុលា វិច្ឆិកា ធ្នូ ឆ្នាំ ២០២១- ២០២២) សេចក្ដីសម្រេចចិត្តបំពេញបន្ថែមសារបណ្ណចម្ងាយ និងភូមិសាស្រ្ត ជាក់ស្ដែងធ្វើជាមូលដ្ឋានកំណត់សិស្ស ដែលមិនអាចទៅសាលារៀនរួចវិលត្រឡប់មកផ្ទះ ក្នុងថ្ងៃបានឧបត្ថម្ភតាមគោលនយោបាយនៃអនុក្រឹត្យលេខ ១១៦/២០១៦/NĐ-CP ចុះថ្ងៃ ទី ១៨ ខែកក្កដា ឆ្នាំ ២០១៦ របស់រដ្ឋាភិបាល។ ស្ថានភាពអនុវត្តភារកិច្ច ពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២១ ផែនការពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២២ សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តស្ដីពីភារកិច្ច ពង្រីកសេដ្ឋកិច្ច-សង្គម សន្តិសុខ ការពារប្រទេសឆ្នាំ ២០២២៕ ប្រែសម្រួល៖ ថាច់ហ្វាង