• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ក្រុមប្រតិភូការងារគណៈកម្មាធិការបក្សខេត្តអញ្ជើញ ទៅធ្វើការជាមួយទីផ្សាររួមខេត្ត និងស្រុកកូវង៉ាង

03/01/2022 14:34

កាលពីថ្ងៃទី ២៩ ខែធ្នូ ក្រុមប្រតិភូការងារ របស់គណៈកម្មាធិការបក្សខេត្ត អាស្រ័យដោយ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត ធ្វើជាប្រធានក្រុមអញ្ជើញទៅធ្វើការជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយស្តីពីស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្តអំពីភារកិច្ច ពង្រីកសេដ្ឋកិច្ច-សង្គម កសាងប្រព័ន្ធនយោបាយឆ្នាំ ២០២១ ។

សមមិត្ត ឡឹមមិញដាំង ធ្វើការជាមួយទីផ្សាររួមខេត្តយ្វៀងហាយ។ រូបថត៖ ហុងញ៉ុង
     រួមដំណើរមានសមមិត្តង្វៀងត្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងតំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត។
     អនុវត្តសេចក្តីសម្រេចចិត្តឆ្នាំ ២០២១ ទីផ្សារ រួមខេត្តយ្វៀងហាយមាន ២៨/៣៧ កម្រិតផែនការដែលសម្រេច និងសម្រេចលើសសេចក្តីសម្រេចចិត្តដាក់ចេញ (១៤/៣៧ កម្រិតផែន ការសម្រេចលើសសេចក្តីសម្រេចចិត្តមាន ១៤/ ៣៧ កម្រិតផែនការសម្រេចតាមសេចក្តីសម្រេច ចិត្ត មាន ០៩ កម្រិតផែនការមិនសម្រេច) ។ តម្លៃផលិតសរុបរួមសម្រេចជាង ២៩.៥៤៤ ពាន់លានដុង សម្រេច ៨១,៥% នៃសេចក្តីសម្រេចចិត្តកើន ១,៩% ប្រៀបជាមួយនឹងឆ្នាំ ២០២០។ ទុនវិនិយោគទូទាំងសង្គមសរុបរួមសម្រេចបាន ១២.០៨៣ ពាន់លានដុង សម្រេច ៩៩,៨% នៃសេចក្តីសម្រេចចិត្ត។ ប្រមូលថវិការដ្ឋប៉ាន់ ស្មានជិត ៤៦៥ ពាន់លានដុង សម្រេច ១៥០,២% នៃសេចក្តីសម្រេចចិត្តចំណាយថវិការដ្ឋ ៣៦០,៥ ពាន់លានដុង ស្រូបយកអត្រា ៨៩,៥% នៃផែន ការ។ ផ្សព្វផ្សាយបាន ៣៤ សំណង់ ជាមួយ នឹងកម្រិតនិយោគ ២៤៤,៦ ពាន់លានដុង ទុនបាន បែងចែក ១៦៧ ពាន់លានដុង រំសាយបាន ១១៧ ពាន់លានដុង សម្រេច ៧០% នៃ ផែនការ។
     លើវិស័យវប្បធម៌-សង្គមបន្តបានវិវឌ្ឍន៍ការ ងារថែទាំសុខភាពជូនប្រជាជនតែងបានយកចិត្តទុកដាក់ គោលនយោបាយចំពោះអ្នកមានគុណ គោលនយោបាយ សុខុមាលភាពសង្គម តែងបានយកចិត្តទុកដាក់អនុវត្តល្អ។ ក្នុងឆ្នាំកាត់បន្ថយគ្រួសារក្រីក្របាន ៧៥ គ្រួ គ្រួសារ ជិតក្របាន ៣០៩ គ្រួ។ ក្នុងទូទាំងទីផ្សាររួមខេត្តសព្វ​ថ្ងៃនេះនៅមានគ្រួសារក្រីក្រ ១៥២ គ្រួ ស្រូបយកអត្រា ១,១% គ្រួសារជិតក្រនៅ ៤២៦ គ្រួ ស្រូប​យកអត្រា ៣,០៩% ។
     ឆ្នាំ ២០២២ ទីផ្សាររួមខេត្តយ្វៀងហាយ ខិតខំសម្រេចតម្លៃផលិត និងសន្ទុះកំណើនបង្កើន ១៧% ប្រៀប នឹងឆ្នាំ ២០២១ ប្រមូល ថវិការដ្ឋផ្ទៃក្នុង ៨៥ ពាន់លានដុង ពង្រីកអាជីវកម្មថ្មី ៧០ ទុនវិនិយោគទូទាំងសង្គមខិតខំសម្រេច ២.៣៨០ ពាន់លានដុង រក្សាខ្ជាប់ និងបង្កើនគុណ ភាព ០២ សង្កាត់ សម្រេចអារ្យធម៌ទីក្រុង ១០០% ឃុំសម្រេចសម្បទាឃុំវប្បធម៌ ជនបទ ថ្មី មាន ០២/០៥ ឃុំសម្រេច លក្ខឋានជនបទ ថ្មីលើកកម្ពស់ មាន ០៥ ភូមិជនបទថ្មីគំរូខ្នាត បន្ថយគ្រួសារក្រីក្រចុះនៅ ០,៨៩% អត្រាចំនួន ប្រជាជនចូលរួមគាំពារសុខាភិបាលសម្រេច ៧០,៨៩% អត្រាគ្រួសារចូលរួមគាំពារសង្គម ក្នុងចំនួនពលកម្មរួមសម្រេច ២៣% បង្ក ការងារធ្វើថ្មី ១.១០០ នាក់ បញ្ជូនពលកម្ម ២៥ នាក់ ទៅធ្វើការតាមកិច្ចសន្យាមានកំណត់ពេលនៅក្រៅប្រទេស កសាង ១០០% ឃុំ សង្កាត់រឹង មាំអំពីការពារជាតិ សន្តិសុខមាន ០៦/០៧ ឃុំ សង្កាត់សុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់។
     មានយោបល់ចង្អុលការ សមមិត្ត ឡឹមមិញដាំង វាយតម្លៃខ្ពស់អំពីលទ្ធផលដែលបក្ខភាគ ទីផ្សាររួមខេត្តយ្វៀងហាយសម្រេចបាន ។ ទន្ទឹមនឹងនោះចង្អុលការបក្ខភាគទីផ្សាររួមខេត្ត គប្បីប្រមូលផ្តុំផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តអំពីកសាងពង្រីកទីក្រុងទីផ្សាររួមខេត្តយ្វៀងហាយដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ ម្ចាស់ការក្តាប់ខ្ជាប់ស្ថានភាព របាយ ការណ៍ទាន់ពេលនូវបណ្តាការទុក្ខលំបាកក្នុងដំណាក់កាលផ្សព្វផ្សាយអនុវត្ត។ បង្កើនការងារ សហការជាមួយនឹងបណ្តាមន្ទីរ ផ្នែកផ្សព្វផ្សាយអនុវត្តបណ្តាភារកិច្ចសំណង់ គម្រោងការនៅលើភូមិសាស្ត្រ ពិសេសគឺការងារ គ្រោងផែនការ គ្រប់គ្រងគ្រោងផែនការទាញយកភាពមានព្រៀប ដើម្បីពង្រីកទេសចរណ៍ ប្រមូលផ្តុំពង្រីកសេដ្ឋកិច្ចទីក្រុង យកចិត្តទុកដាក់ដល់ពាណិជ្ជកម្ម-សេវា ពង្រីកពាណិជ្ជកម្មអេឡិចត្រូនិចកសាងទិដ្ឋភាព អនាម័យបរិស្ថាន។
     អនុវត្តសម្រេចបណ្តាសំណុំលិខិតបែបបទ ដើម្បីបង្កើនឃុំយ៉ឹងថាញ់ ឃុំទ្រឿងឡុងហ្វា ឡើងជាសង្កាត់។ អនុវត្តល្អការងារអប់រំនិងបណ្តុះបណ្តាល ក្នុងលក្ខណៈសម្របសុវត្ថិភាព ប្រសិទ្ធភាពជាមួយនឹងអាសន្នរោគជំងឺកូវីដ-១៩ អនុវត្តល្អគោលនយោបាយចំពោះអ្នកមានសគុណ គោលនយោបាយជនជាតិ សាសនា សុខុមាល ភាពសង្គម ពិសេសគឺក្នុងបណ្តាថ្ងៃបុណ្យតេត ញឹុមយ៉ឹងឆ្នាំ ២០២២៕  
       * កាលពីថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២១ ក្រុមប្រតិ ភូការងារគណៈកម្មាធិការបក្សខេត្ត អាស្រ័យលោក គឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត  ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាប្រធាន ក្រុមប្រតិភូអញ្ជើញទៅធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុកកូវង៉ាង។

លោក គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្តធ្វើការជាមួយស្រុកកូវង៉ាង។ រូបថត៖ ម៉ីញ៉ឹង

     ខ្លឹមសារធ្វើការ គឺក្តាប់ស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស ស្តីពីភារកិច្ចពង្រីកសេដ្ឋកិច្ច សង្គម កសាងប្រព័ន្ធនយោបាយឆ្នាំ ២០២១។ ចូលរួមក្នុងពិធីធ្វើការមានលោក ឡេថាញ់បិញ  អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំបណ្តា មន្ទីរ ផ្នែកខេត្ត។
     ក្នុងឆ្នាំ ២០២១ ស្រុកកូវង៉ាងអនុវត្តសេចក្តីសម្រេចចិត្តសម្រេច និងសម្រេចលើស ២២/ ២៨ ភាគកម្រិតផែនការមាន ០៦ ភាគកម្រិត ផែនការមិនសម្រេច សរុបតម្លៃផលិតតាមការ ប៉ាន់ស្មានសម្រេចបាន ១៧.២៥០ ពាន់លាន ដុង កើន ៧,៥៥% បើប្រៀបជាមួយឆ្នាំ ២០២០ (សេចក្តីសម្រេចចិត្តកើន ១២,៥%)។ កេណ្ឌ ប្រមូលទុនវិនិយោគពង្រីកទូទាំងសង្គមសម្រេចបាន ១.២៦៧ ពាន់លានដុង ថយចុះ ៣៥២ ពាន់លានដុងប្រៀបជាមួយឆ្នាំ ២០២០។
     អំពីការកសាងជនបទថ្មីមាន ០៨/១៣ ឃុំ សម្រេចលក្ខឋានជនបទថ្មី មាន ០២ ឃុំសម្រេច លក្ខឋានជនបទថ្មីលើកកម្ពស់ បានត្រួតពិនិត្យទទួលស្គាល់ឃុំហ៊ីបម៉ីដុងសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ និង ០៣ ឃុំ៖ ធ្វឹងហ្វា ញ៉ីត្រឿង ថាញ់ហ្វាស៊ើង សម្រេចលក្ខឋានជនបទថ្មី និងបន្តបំពេញសំណុំលិខិតជម្រាបស្នើឡើងថ្នាក់លើឲ្យត្រួតពិនិត្យទទួលស្គាល់ឃុំទ្រឿងទ័រសម្រេចឃុំជនបទថ្មីឆ្នាំ ២០២១ ចំ ណែកឃុំឡុងស៊ើងសម្រេចបាន ១៧/១៩ លក្ខឋាន។ ឆ្លងតាមការត្រួតពិនិត្យចុងឆ្នាំ ២០២១ គ្រួសារក្រីក្ររបស់ស្រុកនៅមាន ៤១៧ គ្រួ ស្រូបយកអត្រា ១,១១%។ ទោះបីសម្រេចបានលទ្ធផលគួរកត់សម្គាល់ ប៉ុន្តែស្រុកកូវង៉ាង នៅមានការជួបលំបាក ក្នុងរយៈកាលខាងមុខស្រុក ស្នើថ្នាក់ដឹកនាំខេត្ត ឆាប់ឧបត្ថម្ភវ៉ាក់សាំង បង្ការជំងឺលើសត្វពាហនៈ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ឧបត្ថម្ភលក្ខឋានទឹកស្អាតចំពោះ ឃុំឡុងស៊ើង ដើម្បីឆាប់បានទទួលស្គាល់ជាឃុំជនបទថ្មី ឧបត្ថម្ភទុនជម្នះការស្រុតបាក់ដីច្រាំងទន្លេកូវង៉ាង វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ បម្រើការចិញ្ចឹមបង្កងឧស្សាហកម្ម ឃុំវិញគីម ឃុំម៉ីឡុងបាក់។ល។
     លោកគឹមង៉ុកថាយវាយតម្លៃខ្ពស់បណ្តាលទ្ធផលដែលសម្រេចបាន ជាពិសេសគឺការងារ បង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩។ ទន្ទឹមនឹងនោះចង្អុលការឲ្យជំរុញមាំអនុវត្តគម្រោង ការរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ភ្ជាប់ជាមួយការកសាងជនបទថ្មី។ ក្នុងពេលអនុវត្ត គប្បីយកចិត្តទុកដាក់ ០៦ ភាគកម្រិតផែនការ ដែលមិនទាន់សម្រេចបានក្នុងឆ្នាំ ២០២១ និង មានវិធីសាស្រ្តអនុវត្តមានប្រសិទ្ធភាពក្នុងឆ្នាំ ២០២២។ បន្តយកចិត្តទុកដាក់ឧបត្ថម្ភអនុវត្តសម្រេចសំណុំលិខិតទទួលស្គាល់ឃុំឡុងសើុង ជាឃុំជនបទថ្មី ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២។ ផ្តុំកម្លាំងឡើងគម្រោងការតំបន់ ជាក់ស្តែងគឺ ជ្រើសពូជដំណាំសត្វចិញ្ចឹមសមស្របជាមួយ នឹងលក្ខណៈតំបន់នីមួយៗ ជាពិសេសគឺរចនា សម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ ក្នុងតំបន់ពេលផ្លាស់ប្តូរទម្រង់ដាំដំណាំគប្បីយកចិត្តទុកដាក់ ពង្រីកទម្រង់ក្រុមសហការ ដើម្បីបង្កើនគុណភាព ទិន្នផលភ្ជាប់ជាមួយការចងសម្ព័ន្ធច្រក ចេញសម្រាប់ផលិតផល។ យកចិត្តទុកដាក់ពិនិត្យអង្កេតការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ- ១៩៕             ប្រែសម្រួល៖ រតនា-សុខា                    

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.