05/05/2022 15:30
អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌- កីឡា-ទេសចរណ៍ថតរូបជាមួយកម្មាភិបាល បុគ្គលិក និយោជិតខេត្តត្រាវិញ។ រូបថត៖ បាធី
របាយការណ៍ជូនអនុរដ្ឋមន្រ្តី សមមិត្តយឿង ហ្វាងស៊ុម នាយកមន្ទីរវប្បធម៌- កីឡា-ទេសចរណ៍ខេត្តបានឱ្យដឹងថា៖ ឆ្នាំ ២០២១ រងជះឥទ្ធិពលអាសន្នរោគជំងឺពិតមែន ប៉ុន្តែចំពោះការខិតខំរបស់កម្មាភិបាល បុគ្គលិក និយោជិត ក្នុងផ្នែកទាំងមូលបានញុាំងឱ្យបណ្តាវិស័យធ្វើសកម្មាភាពបានស្តារឡើងជាបន្ទាន់។ ការងារ គ្រប់គ្រងរដ្ឋអំពីសេវាវប្បធម៌នៅលើភូមិសាស្ត្រ ខេត្តបានអនុវត្តជានិច្ចកាលសន្សឹនៗនឹងឈាន ដល់សកម្មាភាពត្រឹមត្រូវតាមការកំណត់។ ការ ងារទាក់ទាញវិនិយោគពង្រីកទេសចរណ៍តែង បានយកចិត្តទុកដាក់ ពិសេសគឺការឧបត្ថម្ភអា ជីវកម្មវិនិយោគទេសចរណ៍តាមសេចក្តីសម្រេចចិត្តលេខ ៧០/2018/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្តក៏សម្រេចបានលទ្ធផលជាក់ស្តែង។ ចលនាកសាងជីវភាពរស់នៅវប្ប ធម៌នៅមូលដ្ឋានតែងបានសហការរវាងបណ្តាផ្នែក បណ្តាមូលដ្ឋាន និងបន្តជំរុញមាំ និងលើកកម្ពស់គុណភាព។ ប្រសិទ្ធភាពទម្រង់វប្បធម៌ ភ្ជាប់ជាមួយនឹងការអនុវត្តន៍កម្មវិធីគោលដៅជាតិកសាងជនបទថ្មី។
ក្នុងពេលខាងមុខនេះ សមមិត្តយឿងហ្វាង ស៊ុមមានសេចក្តីសង្ឃឹមទៅលើក្រសួងវប្បធម៌- កីឡា-ទេសចរណ៍ខេត្តយកចិត្តទុកដាក់ដល់ខេត្តត្រាវិញជាងទៀត។ ក្នុងនោះឧបត្ថម្ភ ត្រាវិញលើកកម្ពស់បណ្តាពិធីបុណ្យរបស់ជន រួមជាតិខ្មែរលើភូមិសាស្ត្រខេត្ត។ បង្កលក្ខណៈសម្រាប់ត្រាវិញលើកកម្ពស់បណ្តាកេរដំណែល ថ្នាក់ជាតិ ថ្នាក់ខេត្តនៅលើភូមិសាស្ត្រខេត្ត។ ចំពោះវិស័យទេសចរណ៍ សង្ឃឹមថាក្រសួងវប្បធម៌- កីឡា-ទេសចរណ៍ចង្អុលការនាយកដ្ឋានទេសចរណ៍ ឧបត្ថម្ភឱ្យត្រាវិញបង្កបង្កើតឡើង បណ្តាផលិតផលទេសចរណ៍លក្ខណៈពិសេសរបស់ត្រាវិញរួមចំណែកជួយឱ្យត្រាវិញបន្តពង្រីកយ៉ាងខ្លាំងក្លាវិស័យទេសចរណ៍ត្រឹមត្រូវតាមកំណត់ទិសដៅរបស់ខេត្ត។
អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌- កីឡា-ទេសចរណ៍ តាក្វាងដុងវាយតម្លៃខ្ពស់ និងស្ងើចសរសើរនូវ បណ្តាលទ្ធផលដែលសម្រេចបានរបស់សមូហភាពកម្មាភិបាល បុគ្គលិក និយោជិត និងអ្នកពលកម្មទូទាំងផ្នែកវប្បធម៌- កីឡា-ទេសចរណ៍ត្រាវិញសម្រេចបានក្នុងពេលកន្លង ក្នុងនោះ មានបណ្តាសកម្មភាពក្នុងអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ (ខែឧសភា ឆ្នាំ ១៩៩២-ខែឧសភា ឆ្នាំ ២០២២) អាស្រ័យដោយមន្ទីរវប្បធម៌- កីឡា-ទេសចរណ៍ត្រាវិញទទួលបន្ទុក។ វាយតម្លៃខ្ពស់បណ្តា លក្ខណៈពិសេសអំពីអត្តសញ្ញាណវប្បធម៌របស់ ខេត្តត្រាវិញ អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌- កីឡា -ទេសចរណ៍តាក្វាងដុងសំណូមពរត្រាវិញគប្បីបន្តមានផែនការដើម្បីអភិរក្ស អភិវឌ្ឍបណ្តាតម្លៃដ៏ល្អល្អះរបស់វប្បធម៌ ក្នុងនោះគប្បីរក្សាខ្ជាប់ លើកកម្ពស់គុណភាពសំដែងរបស់ក្រុមសិល្បៈរស្មីប្រទីបខ្មែរ កសាងបណ្តាសម្ភារវប្ប ធម៌នៅមូលដ្ឋាន យកចិត្តទុកដាក់ដល់ការងារ គ្រោងផែនការបណ្តុះបណ្តាលកងជួរកម្មាភិបាលបន្តស្នង អនុវត្តការគ្រោងផែនការមេលើ បណ្តាវិស័យទេសចរណ៍កីឡា។ ការចាត់តាំងបណ្តាបុណ្យគប្បីត្រូវលើកកម្ពស់លក្ខណៈ ជំនាញ ជំរុញមាំការផ្លាស់ប្តូរលេខនៅលើបណ្តា វិស័យដើម្បីសម្របជាមួយនឹងលក្ខណៈនាពេល បច្ចុប្បន្ននេះ យកចិត្តទុកដាក់ដល់ការងារផ្សព្វផ្សាយបទវណ្ណកម្មក្នុងបណ្តាវិស័យនិពន្ធសិល្បៈ អក្សរសិល្ប៍។ ដោយឡែកវិស័យទេសចរណ៍ត្រាវិញគប្បីយកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយ ជំរុញរួមជាមួយនឹងការកសាងបណ្តាផលិតផលទេសចរណ៍៕ ប្រែសម្រួល៖ រតនា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។