• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សមមិត្ត គឹមង៉ុកថាយ ប្រសិទ្ធពរទិវាគ្រូពេទ្យវៀតណាម

28/02/2025 14:56

សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្តសួរសុខទុក្ខ និងប្រសិទ្ធពរមជ្ឈមណ្ឌលសុខាភិបាលស្រុកថ្កូវ។រូបថត៖ ង៉ុកស្វង

កាលពីថ្ងៃទី ២៤ ខែកុម្ភៈ សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត  ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរនៅមជ្ឈមណ្ឌលសុខាភិបាលស្រុកថ្កូវ និងមជ្ឈមណ្ឌលស្រុកចូវថាញ់។
អញ្ជើញចូលរួមជាមួយគណៈប្រតិភូមានសមមិត្ត៖ គាងសុខា សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត លីជិញអ៊ុក នាយករងទទួលបន្ទុកមន្ទីរសុខាភិបាល តំណាងថ្នាក់ដឹកនាំការិយាល័យនៃ គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជន ការិយាល័យសុខាភិបាលស្រុកថ្កូវ និងស្រុកចូវថាញ់។
នៅបណ្ដាកន្លែងទៅសួរសុខទុក្ខ ថ្នាក់ដឹកនាំបណ្ដាអង្គភាពបានរាយការណ៍អំពីសកម្មភាពក្នុងឆ្នាំ  ២០២៤ បណ្ដាភាពងាយស្រួលនិងលំបាកក្នុងការអនុវត្តន៍ភារកិច្ច។ ទន្ទឹមនឹងនោះ បណ្តាអង្គភាព មានយោបល់សំណើមួយចំនួន ដើម្បីបង្កើនគុណភាពការពិនិត្យព្យាបាលជំងឺ។
សមមិត្ត គឹមង៉ុកថាយ បានស្ងើចសរសើរចំពោះស្មារតីសាមគ្គីរបស់កម្មាភិបាល បុគ្គលិកកង ជួរគ្រូពេទ្យវេជ្ជបណ្ឌិតនៅអង្គភាពទាំងពីរ ដែលបានជម្នះការលំបាក អនុវត្តល្អការងារថែទាំសុខ ភាពប្រជាជននៅមូលដ្ឋាន បានប្រជាជនវាយតម្លៃខ្ពស់។ ទន្ទឹមនឹងនោះ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តស្នើឲ្យមន្ទីរសុខាភិបាល យកចិត្តទុកដាក់ចំពោះបណ្ដាយោបល់ស្នើរបស់អង្គភាពទាំងពីរ ស្រាវជ្រាវស្នើបែបបទ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តដោះស្រាយទុក្ខលំបាក ជួយឲ្យសកម្មភាពមានប្រសិទ្ធភាពជាងក្នុងពេលខាងមុខ បន្តអនុវត្តល្អភារកិច្ចគ្រប់គ្រង ពិនិត្យ ព្យាបាលជំងឺជូនប្រជាជន។
ក្នុងឱកាសនេះ សមមិត្ត គឹមង៉ុកថាយ បានរបាយការណ៍ជូនកម្មាភិបាល និយោជិក កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៅអង្គភាពទាំងពីរ អំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្តក្នុងឆ្នាំ ២០២៤ និង ២ ខែដើម ឆ្នាំ ២០២៥ ដោយទទួលបានលទ្ធផលលេចធ្លោ ជាច្រើន បំផុតគឺកំណើនសេដ្ឋកិច្ចសម្រេចបាន  ១០,០៤% ខ្ពស់បំផុតគិតតាំងពីមុនមក។ ការងារកាត់បន្ថយភាពក្រីក្រ សាងសង់លំនៅឋាន និងគិតគូរជីវភាពប្រជាជនសម្រេចបានលទ្ធផលគួរកត់សម្គាល់។ លទ្ធផលកសាងខេត្តជនបទថ្មីបានមជ្ឈិមទទួលស្គាល់ និងកំពុងជម្រាបជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចេញសេចក្ដីសម្រេចចិត្តទទួលស្គាល់ខេត្តត្រាវិញជាខេត្តជនបទថ្មី។ សម្រេចបានលទ្ធផលនោះអាស្រ័យមានការខិតខំរបស់ទូទាំងប្រព័ន្ធនយោបាយ និងប្រជាជន ក្នុងនោះមានកងជួរចូលរួមបំពេញការងារលើវិស័យសុខាភិបាល។
ក្នុងឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧០ ទិវាគ្រូពេទ្យវៀតណាម សមមិត្ត គឹមង៉ុកថាយ បានប្រសិទ្ធពរដល់កម្មាភិបាលគ្រូពេទ្យ វេជ្ជបណ្ឌិតនៃអង្គភាពទាំងពីរមានសុខភាពល្អ សុភមង្គល ជោគជ័យ  អនុវត្តល្អភារកិច្ច អនុវត្តសម្រេចភាគកម្រិតដែលបានដាក់ចេញពី ១០០% ឡើងទៅរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍របស់ផ្នែកសុខាភិបាល និងការពង្រីសេដ្ឋកិច្ចសង្គមរបស់ខេត្ត៕    ង៉ុកស្វង- សុខា

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.