10/05/2022 07:55
លោកវ៉មិញញឹក ជូនបណ្ណសរសើរដល់យុវជន ត្រឹងសាមិញ ។ រូបថត៖ គីមង៉ឹង
បងត្រឹងសាមិញ លេខាសម្ព័ន្ធយុវជនឃុំ ប្រធានសមាគមសហព័ន្ធន៍យុវជន ឃុំង្វៀកហ្វា ស្រុកចូវថាញ់ជាយុវជនមួយក្នុងចំណោមយុវជនខ្មែរ ១៥ រូប បានស្ងើចសរសើរក្នុងឆ្នាំ ២០២២ ។ ឆ្នាំ ២០១២ បងសាមិញចូលរួមការងារសម្ព័ន្ធយុវជនហើយ ចាប់តាំងពីពេលនោះមក បងបានចូលរួមបំពេញសកម្មភាពជាច្រើននាំមកប្រសិទ្ធភាពជាក់ស្ដែង ក្នុងកិច្ចការយុវជន នៅមូលដ្ឋាន។ ជាមួយតួនាទីជាលេខាសម្ព័ន្ធយុវជនឃុំ តាំងពីឆ្នាំ ២០១៥ មក ទល់ពេលនេះ បងមិនត្រឹមតែផ្សព្វផ្សាយ ចលនា យុវជនសកម្មរៀនសូត្រសិក្សាស្រាវជ្រាវ ជ្រួត ជ្រាបបណ្ដាសារាចរ សេចក្ដីសម្រេចចិត្តរបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋឡើយនៅទាំងសកម្មចូលរួមបណ្ដាចលនាសកម្មភាពបដិវត្តន៍របស់មូលដ្ឋាន។
ក្នុងការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បង បានចូលរួមកងកម្លាំងសុខាភិបាលឃុំធ្វើតេស្ត រហ័សចំពោះបណ្ដាមុខសញ្ញាសង្ស័យជ្រាបជំងឺកូវីដ កសាងផែនការបង្កើនក្រុមផ្សព្វផ្សាយបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដល់ប្រជាជនក្នុងឃុំ និងបង្កើនបណ្ដាទំព័របណ្ដាញសង្គមហ្សាឡូ ហ្វេស បុ៊ក។ល។ ដើម្បីផ្សាយចែករំលែកបណ្ដាព័ត៌មាន សកម្មជួយឲ្យយុវជន ប្រជាជនក្ដាប់បានទាន់ពេល គ្រប់គ្រាន់នូវកម្រិតនៃការគ្រោះថ្នាក់ វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ ឆ្លងតាមរយៈនោះ រួមចំណែកបង្កើនការយល់ដឹងរបស់ប្រជាជនក្នុងការស្វ័យការពារជំងឺ មិនស្លន់ស្លោ មិនធ្វេសប្រ ហែស ព្រងើយកន្តើយចំពោះអាសន្នរោគ។
បងសាមិញនៅទាំងចូលរួមបម្រើក្នុងតំបន់ចត្តាឡីស័កលើភូមិសាស្រ្តឃុំ ចលនាសប្បុរសជនឧបត្ថម្ភ បន្លែបង្ការគ្រឿងឧបភោគបម្រើឲ្យចង្រ្កានបាយ នៅតំបន់ចត្តាឡីស័ក ជូនអំណោយជាង ២០០ ចំ ណែកដល់ប្រជាជនជួបការលំបាក គិតជាតម្លៃ ជាង ៣៧ លានដុង។ ចលនាសប្បុរសជនជូន អំណោយ ៥០ ចំណែកដល់កុមារក្រីក្រអំណរបុណ្យ ទ្រុងធូឆ្នាំ ២០២១ គិតជាតម្លៃ ១៥ លានដុង។
យុវជន ស៊ើងតឹង ទទួលបណ្ណស្ងើចសរសើរនៅពិធីស្ងើចសរសើរយុវជនឆ្នើម។
ប្អូនស៊ើងតឹង សមាជិកសាខាសម្ព័ន្ធយុវជន ថ្នាក់ទី ១២ (អា) សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញក៏មានកិត្តិយសបានសម្ព័ន្ធយុវជនខេត្ត សមាគមសហព័ន្ធន៍យុវជនវៀតណាមខេត្តស្ងើចសរសើរក្នុងលើកនេះដែរ។ ប្អូនតឹងឆាប់ចូលរួម បណ្ដាសកម្មភាពឈានមុខ ស្ម័គ្រចិត្តដើម្បីសហគមន៍ ដូចជា៖ ចូលរួមឧបត្ថម្ភបច្ចេកទេស សម្រួលសំឡេងក្នុងបណ្ដាពិធីរបស់ សាលារៀនសកម្មចូលរួមបណ្ដាពេលពលកម្មអនា ម័យសាលារៀន។ ជាពិសេស ឆ្នាំ ២០២១ ប្អូនស៊ើងតឹងបានចំណាយថវិការង្វាន់ (១,៥ លានដុង) ពីពិធីប្រឡងច្នៃប្រ តិដ្ឋសម្រាប់យុវជនកុមារដើម្បីឧបត្ថម្ភអាហារូបករណ៍ដល់សិស្ស ដែលមានស្នា ដៃរៀនសូត្រឆ្នើមបំផុតនៃបណ្ដាថ្នាក់ទី ១០, ១១, ១២ របស់សាលា។ ទន្ទឹមនឹងនោះ ស៊ើងតឹងនៅទាំងចូលរួមក្រុមស្ម័គ្រចិត្ត ក្រុមតាមដានមតិសង្គម ក្រុមប្រចាំខ្លោងទ្វារសាលារយៈពេល ១៥ នាទីពេលសិស្សចូលសាលាដើម្បីធានាសុវត្ថិភាពខ្លោងទ្វារ សាលារៀនសុវត្ថិភាពចរាចរណ៍ ធានាសន្តិសុខសណ្ដាប់ធ្នាប់។
មិនត្រឹមតែជាសិស្សពូកែច្រើនឆ្នាំបន្តបន្ទាប់ តឹងនៅទាំងជក់ចិត្តជាមួយសកម្មភាពស្រាវជ្រាវវិទ្យាសាស្រ្តទៀតផង។ ចាប់តាំងពីឆ្នាំ ២០១៩ មកទល់ពេលនេះ ស៊ើងតឹងបានចូល រួម និងទទួលបានរង្វាន់ជាច្រើនក្នុងបណ្ដាពិធីប្រឡងថ្នាក់ខេត្ត និងថ្នាក់ជាតិ។
បងវ៉មិញញ៉ឹក អនុលេខាសម្ព័ន្ធយុវជនខេត្ត ប្រធានសមាគមសហព័ន្ធន៍យុវជនវៀតណាមខេត្តត្រាវិញឲ្យដឹងថា៖ បច្ចុប្បន្ន ទូទាំងខេត្តមានយុវជនប្រមាណ ១៥៧.០០០ នាក់ ក្នុងនោះជនជាតិ ខ្មែរជាង ៣០.០០០ នាក់។រយៈពេលកន្លង សម្ព័ន្ធយុវជន សមាគមសហ ព័ន្ធន៍យុវជនគ្រប់លំដាប់ ថ្នាក់ក្នុងខេត្តតែងយកចិត្តទុកដាក់ផ្សព្វផ្សាយអនុ វត្តចលនាជាក់ ស្ដែងជាច្រើនដើម្បីគិតគូរដល់យុវជនខ្មែរ។ ជាពិសេស សមាគមគ្រប់លំដាប់ថ្នាក់ បានបង្កើត និងរក្សាមានប្រសិទ្ធភាពសកម្មភាពរបស់សាខាសមាគមសហព័ន្ធន៍យុវជន ២៣ ក្រុម ក្នុងបណ្ដាមូលដ្ឋានសក្ការបូជាមានសមាជិកយុវជនខ្មែរជាង ២០០ នាក់ចូលរួម៕
ប្រែសម្រួល៖ ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។