• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

ទស្សនាចរនៅខេត្តត្រាវិញ

10/05/2022 07:24

រូបភាពត្រាវិញមិនត្រឹមតែដក់ជាប់ក្នុងអារម្មណ៍របស់អ្នកដែលនៅឆ្ងាយពីស្រុកកំណើតហើយនៅទាំងដិត ជាប់ក្នុងអារម្មណ៍ របស់ភ្ញៀវទេសចរធ្លាប់មកកាន់ទីនេះនៅក្នុងឱកាសបណ្ដាពិធីបុណ្យ ឬក៍ធ្លាប់មក សកម្មភាព ទស្សនាចរនៅតំបន់ដីដែល ធ្លាប់បានប្រសិទ្ធិនាមជាទីក្រុងបៃតង។

សមុទ្របាដុង។

     * ពិបាកបំភ្លេចអនុស្សាវរីយ៍ពេលមកដល់ត្រាវិញ
     ទន្ទឹមនឹងវិស័យទេសចរណ៍ជាន់ខ្ពស់ វិស័យទេសចរនៅតាមវាលស្រែក៏កំពុងបានភ្ញៀវទេសចរចូលចិត្តយ៉ាងខ្លាំង។ ជាពិសេស ដោយមានសក្ដានុពលអំពីទិដ្ឋភាពបរិស្ថានធម្មជាតិ បណ្ដាទីតាំងទេសចរ ណ៍ប្រកបដោយលក្ខណៈវាលស្រែនៅខេត្តត្រាវិញកំពុងទាក់ទាញភ្ញៀវទេសចរ ពីមួយថ្ងៃកាន់តែច្រើនទស្សនា។ ព្រះតេជគុណ លីចន្ធា (នៅខេត្តសុកត្រាំង) មានថេរដីកា៖ បច្ចុប្បន្នព្រះអង្គកំពុងសិក្សាឆ្នាំបញ្ចប់ផ្នែកខាងភាសា-វប្បធម៌វិចិត្រសិល្បៈខ្មែរណាមបូនៅសកលវិទ្យាល័យត្រាវិញ។ ព្រះអង្គស្នាក់អាស្រ័យនៅវត្តពោធិសាលរាជ (កំពង់) ទីក្រុងត្រាវិញ។ អស់រយៈពេលជាង ០៤ ឆ្នាំបួសរៀននៅខេត្តត្រាវិញ ព្រះអង្គតែង ឆ្លៀតទៅទស្សនានៅវត្តខ្មែរទាំង ១៤៣ វត្តនៅ លើភូមិសាស្រ្តខេត្ត និងនៅកន្លែងទេសចរណ៍ដទៃ មួយចំនួនទៀត។ ព្រះអង្គមានចំណាប់អារម្មណ៍បំផុតចំពោះមណ្ឌលគូស្រះស្រី មានអាកាសធាតុត្រជាក់ខួបឆ្នាំ។ ដើមឈើធំៗមានអាយុកាលជាង ១០០ ឆ្នាំរាប់រយដើមបញ្ចេញឫសយ៉ាងស្អាតព័ទ្ធ ពេនជុំវិញស្រះ។ ក្រៅពីនោះ ព្រះអង្គក៏ធ្លាប់បានទៅទស្សនាសមុទ្របាដុង ឃើញទេសភាពល្វឹងល្វើយ មានសំណង់វាយោអគ្គិសនីអណ្ដែតអណ្ដូង លើផ្ទៃជលសាញុាំងឲ្យទេសភាពសមុទ្រធម្មជាតិ ស្រស់ស្អាត លន្លង់លន្លោច។

ផលិតផលនៅពិធីតាំងពិព័រណ៍។
      រូបភាពត្រាវិញមិនត្រឹមតែដក់ជាប់ក្នុងអារម្មណ៍ របស់ភ្ញៀវទេសចរមកពីទីឆ្ងាយ ហើយនៅទាំងដក់ដិតជាប់ក្នុងអារម្មណ៍របស់អ្នកដែលកើត និងធំដឹងក្ដីឡើងនៅទីនេះ ព្រោះបណ្ដាទីតាំងដែលគេមិនទាន់បានទៅដល់។ លោកមាគឹមសយនៅ ឃុំហ្វាធ្វឹង ស្រុកចូវថាញ់ឲ្យដឹងថា៖ នាឱកាសទិវា ទី ៣០ មេសា និងទី ០១ ឧសភាកន្លងហើយនេះ គ្រួសារខ្ញុំបានចាត់តាំងដំណើរទស្សនាចរកន្លែងមួយចំនួននៅស្រុកថ្កូវ។ ខ្ញុំចូលចិត្តបំផុតនៅទីតាំងសម្រាកពិសាកាហ្វេផ្ទះបុរាណដាយអាង។ ហាងកាហ្វេនេះស្ថិតនៅក្បែរផ្លូវចូលភូមិផ្នោដូង ឃុំដាយអាង  ស្រុកថ្កូវ។ មិនដក់ជាប់ក្នុងអារម្មណ៍ ដូចហាងកាហ្វេដទៃដែលធ្លាប់ឃើញ ប៉ុន្តែងាយស្រួលសម្គាល់បំផុតគឺខ្លោងទ្វារចូលមានគុម្ពពកជាជួររាប់សិបគុម្ពនៅសងខាងផ្លូវចូល។ ខ្លោងទ្វារមានដំបូលពីរចំហៀងប្រក់ដោយឥដ្ឋ។ នៅខាងក្នុងហាងគឺជាឃ្លាំងវត្ថុបុរាណបានម្ចាស់ហាង ប្រមូលយកមកតាំងពិព័រណ៍ឲ្យភ្ញៀវទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍ ហើយមានទាំងកន្លែង កម្សាន្តសម្រាប់កុមារផង។ អ្នកបម្រើភ្ញៀវមានទឹកមុខញញឹមស្រស់ស្រាយរាក់ទាក់ភ្ញៀវ ភេ សជ្ជៈមួយកែវមានតម្លៃសមល្មមខ្ពស់បំផុតគឺទឹកក្រឡុកផ្លែឈើតម្លៃមិនលើសពី ២០.០០០ ដុងឡើយ។

លោកមាគឹមសល់ ចំណូលចិត្តស្វែងយល់ពីវត្ថុបូរាណ។
      * អ្នកត្រាវិញរាក់ទាក់ភ្ញៀវ និងពោរពេញដោយមនោសញ្ចេតនា
ត្រាវិញមានលក្ខណៈស្អាតដោយធម្មជាតិ មាន ទេសភាពសម្បូរបែប មានស្រះ និងប្រព័ន្ធព្រែក ប្រឡាយ ខ្វែងខ្វាត់។ តំបន់ដែលមានមាមីងខ្មែរ នៅច្រើនរក្សាបានលក្ខណៈវប្បធម៌សម្បូរបែប។ សាលាមហាវិទ្យាល័យត្រាវិញជាកន្លែងមានបណ្ដុះបណ្ដាលផ្នែកខាងភាសា-វប្បធម៌ វិចិត្រសិល្បៈ ខ្មែរណាមបូជាកន្លែង តែមួយគត់ក្នុងទូទាំងប្រទេសជំនាញបណ្ដុះបណ្ដាលផ្នែកខាងភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ ដល់និស្សិតខ្មែរ។ ទន្ទឹមនឹងនោះ មានសំណង់ស្ថាបត្យកម្មសាសនាជាច្រើន ជាពិសេសគឺវត្តខ្មែរ នៅបរិ វេណជុំវិញ បានព័ន្ធព័ទ្ធដោយដើមរុក្ខជាតិធំៗចោលម្លប់ត្រជាក់ បង្កឲ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយ ស្ងប់ស្ងាត់ជាមួយទិដ្ឋភាពបរិស្ថានជ្រះស្អាត បណ្ដាលឲ្យពិបាកបំភ្លេចបានចំពោះអ្នកដែលមកកាន់តំបន់ដីត្រាវិញលើកដំបូង។

ម្ហូបអាហារនៅតំបន់ទេសចរណ៍កោះកោងជីម ។
     ក្នុងផ្ទាំងគំនូរធម្មជាតិដ៏ល្អស្អាតរបស់វាលទំនាបទន្លេគឺវឡុង ត្រាវិញដក់ជាប់ក្នុងអារម្មណ៍ ភ្ញៀវទេសចរជិតឆ្ងាយដោយសារវាលស្រែល្វឹងល្វើយ ដើមរុក្ខជាតិធំៗ និងចម្ការឈើហូបផ្លែ។ល។ ធ្លាប់មកខេត្តត្រាវិញមុននេះ ០២ ឆ្នាំ ប៉ុន្តែក្នុង ឱកាសទិវា ៣០ មេសា និង ០១ ឧសភាកន្លង ហើយនេះ មីងដ្វងធីកេវយីម (អាយុ ៦១ ឆ្នាំ) នៅខេត្តដាក់ណុងរួមជាមួយមិត្តភក្ដិរបស់គាត់បន្តជ្រើសរើសខេត្តត្រាវិញជាកន្លែង មកកម្សាន្ត។ មីងយីមបានឲ្យដឹងថា៖ នៅបណ្ដាថ្ងៃសម្រាក (ទិវា  ៣០ មេសា និង ០១ ឧសភា) បណ្ដាកន្លែងផ្គត់ផ្គង់សេវាហូបចុកលើភូមិសាស្រ្តខេត្តត្រាវិញអ៊ូអរមែនទែន មានភោជនាហារច្រើនសម្បូរបែប ។ មូលហេតុខ្ញុំមកត្រាវិញមួយចំណែកអាស្រ័យដោយ ទេសភាពស្អាត មួយចំណែកទៀតអាស្រ័យអ្នក  នៅទីនេះស្និទ្ធស្នាល រាក់ទាក់ភ្ញៀវ។ ម្យ៉ាងទៀត គ្រឿងបរិភោគនៅត្រាវិញមានលក្ខណៈពិសេសចំពោះខ្ញុំ។ ខ្ញុំចូលចិត្តបំផុតគឺអាហាររបស់ជន ជាតិខ្មែរ។ ព្រោះមាមីងខ្មែរភាគច្រើនចូលចិត្តជ្រើស អាហារដែលមានប្រភពពីធម្មជាតិយកមកច្នៃមាន ប្រហុកជាដើម។ ការប៉ិនប្រសប់គួបផ្សំនឹងគ្រឿងទេសក្នុងការច្នៃ បានជាមុខម្ហូបយ៉ាងពិសេស មានរសជាតិឈ្ងុយឆ្ងាញ់ ដូចជា៖ នំបញ្ចុកទឹកសម្ល នំ អន្សមជ្រូក អំបុក នំបំពង់ នំស្លឹក។ល។ ជាពិសេសនៅទីនេះសេវាទេសចរណ៍ថោក។ ពេលមកត្រាវិញម្ដងៗ ខ្ញុំតែងជ្រើសយកនំអន្សមជ្រូក អំបុក សម្រាប់ទុកជាជំនូន និងទិញនំបំពង់ នំស្លឹកសម្រាប់បរិភោគតាមផ្លូវវិលទៅស្រុកកំណើត។
      ពេលធ្វើដំណើរមកម្ដងៗគឺពិបាកនឹងបំភ្លេច បាននិងតែងដក់ជាប់ក្នុងអារម្មណ៍ចំពោះអ្នកណា ដែលធ្លាប់បាន នឹងមកត្រាវិញ។ ចំពោះភ្ញៀវទេសចរជាច្រើន ការដក់ជាប់ក្នុងអារម្មណ៍ពេលមកកាន់ខេត្តត្រាវិញនាពេលបច្ចុប្បន្ន មិនត្រឹមតែសោ ភណភាពដ៏ស្រស់ស្អាតនៃទេសភាពធម្មជាតិដ៏ស្ងប់ស្ងាត់ ហើយនៅទាំងជាកន្លែងសម្រាប់អ្នកទាំងនោះអាចស្រស់ស្រូបអាហារសម្បូរបែប អាចស្ដាប់អំពីប្រវត្តិសាស្រ្តវប្ប ធម៌របស់ជនជាតិខ្មែរ កិញ ចិន និងអាចបានបងប្អូនខ្មែរបង្រៀននិយាយ ភាសាខ្មែរទៀតផង។ អាចសន្និដ្ឋានបានថាអ្វីដែលពិបាកបំភ្លេចបំផុតនោះ គឺអ្នកត្រាវិញស្និទ្ធស្នាល និងរាក់ទាក់ភ្ញៀវ៕ 
                                                                                                                                                   សុខា-ថាច់ហ្វាង 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.