18/04/2022 19:46
ជួយដល់ប្រជាជនលើកកម្ពស់ចំណេះដឹងអំពីច្បាប់
អនុវត្តកម្រោងការ “បង្កើនការផ្សព្វផ្សាយ អប់រំច្បាប់ជូនកម្មាភិបាល ប្រជាជននៅតំបន់ព្រំដែនសមុទ្រ ដំណាក់កាល ២០១៧- ២០២១” គណៈចង្អុលការគម្រោងការខេត្តចង្អុលការ ស្រាវជ្រាវ ចងក្រងឯកសារ ០៥ ប្រភេទ ក្នុងនោះមានខិត្តប័ណ្ណផ្សព្វផ្សាយអំពីច្បាប់ ៣៨.៧៥០ សន្លឹក ចម្លងផ្សាយ ០៣ វណ្ណកម្ម ថាស DVD ផ្សព្វផ្សាយ ៩០ បន្ទះ ចងក្រងឯកសារផ្សព្វផ្សាយច្បាប់ ១២ ច្បាប់ កសាងទូសៀវភៅច្បាប់ចំនួន ១៤ ទូសម្រាប់បណ្តាឃុំ អង្គភាព ។ ជាពិសេស បណ្តាប៉ុស្តិ៍ការពារព្រំដែនបានម្ចាស់ការធ្វើសេនាធិការឲ្យគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានពង្រឹងនិងរៀបចំក្លឹបពិគ្រោះច្បាប់នៅបណ្ដាឃុំជាប់ព្រំដែនសមុទ្រ។ ឃុំ ទីប្រជុំជនទាំងអស់នៅភ្ជាប់ព្រំដែនសមុទ្របានបង្កើតក្លឹបពិគ្រោះច្បាប់ សមាជិកក្លឹមរួមមាន៖ កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន កម្មាភិបាលយុត្តិធម៌-វប្បធម៌ឃុំ។ល។ ក្លឹបទាំងនោះធ្វើការក្នុងមួយសប្ដាហ៍ ០២ ពេលបម្រើ តម្រូវការពិគ្រោះ ឆ្លើយបណ្តាបញ្ហាអំពីច្បាប់ជូនប្រជាជននៅលើភូមិសាស្រ្ត។ បណ្តាឃុំ ទីប្រជុំជនព្រំដែនសមុទ្ររក្សាទូសៀវភៅច្បាប់ ១១ កន្លែងនៅតាមមជ្ឈមណ្ឌលឃុំ ទីប្រជុំជនបម្រើការទាន់ពេលតាមតម្រូវការស្វែងយល់ពីគោលនយោបាយ ច្បាប់របស់កម្មាភិបាល ប្រជាជននៅលើភូមិសាស្រ្ត។ រក្សាសកម្មភាព “ក្រុមកប៉ាល់ នាវាសុវត្ថិភាព” “កំពង់ទូកសុវត្ថិភាព” ចលានាគ្រួសារប្រជាជន ៣៣.៣៥៧ គ្រួនិង ក្រុមប្រជាស្វ័យត្រាណ ក្រុមកប៉ាល់ នាវា កំពង់ចម្លងទាំងអស់ឲ្យចុះឈ្មោះការពារអធិបតេយ្យភាពសន្តិសុខព្រំដែនសមុទ្ររបស់ខេត្ត។ ឆ្លងតាមរយៈ ការយាមល្បាត ត្រួតពិនិត្យ ផ្សព្វផ្សាយផ្ទាល់អំពីបណ្ដាសេចក្តីកំណត់ ច្បាប់ស្តីពីការទាញយកផលជលផល គ្រឿងសមុទ្រជូនដល់ម្ចាស់មធ្យោបាយ ម្ចាស់កប៉ាល់នេសាទ។ល។ បានចំនួន ៩៨៥.៤៥៤ លើក។
កងទ័ពការពារព្រំដែនជូនអំណោយដល់ប្រជាជន។ រូបថត៖ ផាងត្វឹង
លោក ទ្រិញហ្វាងភុក នៅភូមិយ៉ុងបាង ឃុំឡុងវិញ ស្រុកយ្វៀងហាយឲ្យដឹងថា កាលពីមុន ទីនេះជាមូលដ្ឋានស្មុគស្មាញ អបាយមុខសង្គមដូចជា៖ ល្បែងស៊ីសង ជល់មាន់ វាយគ្នា បំផុតគឺយុវជន យុវកុមារ ។ល។ តែងកើតឡើង។ ពេលផ្សព្វផ្សាយទម្រង់ “ភូមិសុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់” បណ្តាសមាជិកដែលទទួលបន្ទុករួមមាន៖ លេខាសាខាបក្ស នគរបាល ប្រធានសាខាសមាគមនារីភូមិ។ល។ សហការជាមួយកងកម្លាំងប៉ុស្តិ៍ការពារព្រំដែនឡុងវិញ សកម្មផ្សព្វផ្សាយ ចលនាប្រជាជនឲ្យរួមដៃគ្នាធានាសន្តិសុខសណ្តាប់ធ្នាប់ ដោយរូបភាពជាច្រើន ដូចជា៖ ប្រជុំក្រុមប្រជាស្វ័យត្រាណ ចែកខិត្តបណ្ណ ផ្សព្វផ្សាយផ្ទាល់នៅតាមគ្រួសារ។
អនុសេនីយ៍ឯក ផាមវ៉ាំងង៉ីប អនុប្រធានប៉ុស្តិ៍ការពារព្រំដែនឡុងវិញឲ្យដឹងថា៖ អង្គភាពមានទីតាំងនៅភូមិយ៉ុងបាង ឃុំឡុងវិញ ស្រុក យ្វៀងហាយ។ មេបញ្ជាការអង្គភាពតែងយកចិត្តទុកដាក់ដល់ការងារសហការជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តល្អការងារធានា សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិសាស្រ្ត។ ចាប់តាំងពីឆ្នាំ ២០០៤ ប៉ុស្តិ៍ការពារព្រំដែនសហការជាមួយគណៈ កម្មាធិការឃុំឡុងវិញបង្កើតទម្រង់ “ភូមិសុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់“ ក្នុងនោះ ភូមិយ៉ុងបាង ឃុំឡុងវិញ បានជ្រើសធ្វើជាកន្លែងអនុវត្តទម្រង់។ ដើម្បីអនុវត្តមានប្រសិទ្ធភាពទម្រង់ ប៉ុស្តិ៍ការពារព្រំដែនបង្កើតការទំនាក់ទំនងសាមគ្គី ផ្សារភ្ជាប់ជាមួយរដ្ឋអំណាចនិងប្រជាជននៅមាត់សមុទ្រ។ បំផុតគឺប្រជាជននៅលើភូមិសាស្រ្តភូមិ សហការល្អជាមួយកងកម្លាំងនគរបាលយោធាមូលដ្ឋានអនុវត្តល្អសេចក្តីកំណត់អំពីការគ្រប់គ្រង ការពារសន្តិសុខសណ្តាប់ធ្នាប់នៅ ច្រក កំពង់ផែ។ អាស្រ័យហេតុនោះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងបណ្តាឆ្នាំកន្លងនៅភូមិយ៉ុងបាងបានរក្សាលំនឹង។ ភូមិបានទទួលស្គាល់ជាភូមិសុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់។
ចូលរួមពង្រីកសេដ្ឋកិច្ច-សង្គម
អនុវត្តផែនការលេខ ១៣/KH-BCĐ ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១១ របស់គណៈចង្អុលការការពារតំបន់សមុទ្រខេត្តស្ដីពីការប្រើប្រាស់កងកម្លាំងការពារតំបន់សមុទ្រខេត្តត្រាវិញ ក្នុងបណ្តាឆ្នាំកន្លង ខេត្តត្រាវិញផ្តុំកម្លាំងកសាងតំបន់ការពារប្របមាត់សមុទ្ររឹងមាំ។ វិនិយោគកសាងផ្លូវយាមល្បាតព្រំដែន ប្រដាប់បន្ថែមមធ្យោបាយបម្រើសំណូមពរភារកិច្ចចូលរួមការពារអធិបតេយ្យសន្តិសុខព្រំដែន។ បាន និងកំពុងផ្តុំកម្លាំងកសាងសម្រេចបណ្តាប៉ុស្តិ៍ការពារព្រំដែន ដំណាក់ការពារព្រំដែន ធានានឹងសំណូមពរការងារ និងត្រៀមប្រយុទ្ធ។ អនុវត្តល្អគោលនយោបាយពង្រីកជលផលតាមអនុក្រឹត្យលេខ ៦៧/២០១៤/NĐ-CP ចុះថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០១៤ របស់រដ្ឋាភិបាលនៅលើភូមិសាស្រ្តខេត្ត។ ផ្សព្វផ្សាយឧបត្ថម្ភនេសាទករចេញទៅធ្វើនេសាទ។ កងកម្លាំងប្រដាប់អាវុធ រដ្ឋអំណាចមូលដ្ឋានប្របមាត់សមុទ្រ និងបណ្តាសប្បុរសជនទាំងក្នុងនិងក្រៅខេត្តទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយនិងគ្រួសារមានសគុណចំពោះបដិវត្តន៍ គ្រួសារក្រីក្រ សិស្សក្រីក្រ រៀនពូកែក្នុងបណ្តាថ្ងៃបុណ្យតេតជាមួយទឹកប្រាក់ជាង ១០ ពាន់លានដុង កងទ័ពការពារព្រំដែនខេត្តសកម្មចលនាចូលរួមជាមួយមូលដ្ឋានធ្វើថ្មី ជួសជុលផ្លូវជនបទជាង ១០០ គីឡូម៉ែត្រ ជីកស្តារប្រឡាយធារាសាស្រ្តជាង ៣៥ គីឡូម៉ែត្រ ចលនាទឹកប្រាក់សាងសង់ថ្មី និងជួសជុលគេហដ្ឋានថ្មី ៦៥០ ខ្នង ជាមួយទឹកប្រាក់រាប់ពាន់លានដុង។ ចូលរួមជួយពង្រឹង ៦៧ សាខាបក្ស ភូមិអនុសង្កាត់ កសាងថ្មីកន្លែងបោះយុទ្ធការ ០៤ កន្លែង និងកសាងក្រុមនាវាសុវត្ថិ ភាព ១៤ ក្រុម ចូលរួមពង្រីកសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមរបស់មូលដ្ឋានបាន ៣.៨៥៦ នាក់។
នៅលើភូមិសាស្រ្តស្រុកកូវង៉ាងមានទំនប់ការពារជាតិប្រវែង ១៥ គីឡូម៉ែត្រនៅភូមិសាស្រ្តឃុំវិញគីម ម៉ីឡុងបាក់ ម៉ីឡុងណាមនិងទីប្រជុំជនម៉ីឡុង អាស្រ័យដោយកងទ័ពការពារព្រំដែនគ្រប់គ្រងភ្លឺទំនប់នេះ បានកងទ័ពការពារព្រំដែនខេត្តជួសជុលបង្កើនកម្រិតជាញឹកញាប់ ឆ្លើយតបសំណូមពរភារកិច្ច បម្រើការពង្រីកសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។ លោក ត្រឹងមិញអៀង ប្រធានគណៈកម្មាធិការប្រជាជនឃុំម៉ីឡុងបាក់ឲ្យដឹងថា៖ ទំនប់ការពារជាតិឆ្លងកាត់ប្រមាណ ០៦ គីឡូម៉ែត្រតាមបណ្តោយភ្លឺសមុទ្ររួមចំណែកជាមួយកងកម្លាំងនគរបាល យោធា ប៉ុស្តិ៍ការពារព្រំដែនដើរយាមល្បាត ធានាសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្រ្ត។ ក្រៅពីការអនុវត្តល្អការងារយាមល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ ទំនប់នេះនៅទាំងរួមចំណែករាំងស្កាត់ទឹកប្រៃ រក្សាទឹកសាបជួយមាមីងកសិករផលិតមានប្រសិទ្ធភាព។ ជារៀងរាល់ឆ្នាំ ទូទាំងឃុំចុះពូជស្រូវបាន ១.៨៣២ ហិកតា ទិន្នផលផ្ដល់មធ្យម ៥,២ តោនក្នុងមួយហិកតា។ ចុះពូជដំណាំ បាន ២.៦៧៨ ហិកតា (ភាគច្រើនផលិត ស្រូវ ០១ រដូវ ដាំដំណាំ ០២ រដូវ) គិតជាមធ្យម ដាំបន្លែក្នុងមួយហិកតា មាមីងកសិករមានប្រាក់ចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំ។
កងទ័ពការពារព្រំដែនត្រាវិញយាមល្បាតតំបន់សមុទ្រ។ រូបថត៖ កុងយ៉ាញ់
ទន្ទឹមនឹងនោះ គណៈបញ្ជាការដ្ឋានកង ទ័ពការពារព្រំដែនខេត្ត អនុវត្តមានប្រសិទ្ធភាពទម្រង់ “កូនចិញ្ចឹមរបស់ប៉ុស្តិ៍ការពារព្រំដែន” “ទម្រង់ឧបត្ថម្ភប្អូនៗរៀនសូត្រ” “ទម្រង់រួមគ្នាការពារបរិស្ថានសមុទ្រ”។ បណ្តាអង្គភាពបានបំផុសចលនាប្រឡងប្រណាំងកសា បរិស្ថានវប្បធម៌ កសាងបន្ទាយមានរបៀបរៀបរយ ជ្រះស្អាត ភ្ជាប់ជាមួយចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅតំបន់អាសយជន កសាងជនបទថ្មី” ជួយប្រជាជនពង្រីកសេដ្ឋកិច្ច ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ។ល។ បណ្តាទម្រង់ទាំងនោះ បានជួយធ្វើឲ្យផ្លាស់ប្ដូរការយល់ដឹងរបស់ប្រជាជន លើកកម្ពស់ស្មារតីភ្ញាក់រលឹក ម្ចាស់ការពលកម្មផលិត ពង្រីកសេដ្ឋកិច្ចគ្រួសារ សកម្មផលិត ចិញ្ចឹមសត្វ មានការប្រឹងប្រែងឈានឡើងដោយខ្លួនឯង សន្សឹមៗលំនឹងជីវភាព។
នៅពេលខាងមុខ កងទ័ពការពារព្រំដែនខេត្តបន្តផ្លាស់ថ្មីការងារការពារព្រំដែន ធ្វើសេនាធិការឲ្យគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តកសាង គ្រប់គ្រង ការពារអាធិបតេយ្យភាពសន្តិសុខការពារព្រំដែនសមុទ្រ និងកសាងខឿនការពារព្រំដែនទូទាំងប្រជាជន។ បង្កើនការងារប្រឆាំងជាមួយបណ្តាប្រភេទឧក្រឹដ្ឋជន ធានាសន្តិសុខតំបន់ព្រំដែន ផ្សព្វផ្សាយ ចលនាប្រជាជនឲ្យមានការភ្ញាក់រលឹកចូលរួមគ្រប់គ្រង ការពារព្រំដែនសមុទ្រ ។ ចង្អុលការផ្លាស់ថ្មីការងារអប់រំនយោបាយ អប់រំច្បាប់និងម្ចាស់ការបង្ការបណ្តាអាការៈ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង។ កសាងកងកម្លាំងកងទ័ពការពារព្រំដែនឲ្យកាន់តែរៀបរយ ឈ្លាសវៃ ទំនើបនិងលើកកម្ពស់ប្រសិទ្ធភាពការងារសហការត្រៀមប្រយុទ្ធ៕
ប្រែសម្រួល៖ ថាច់ហៀង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។