• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

គាំពារសង្គមខេត្តត្រាវិញ៖ ២៧ ឆ្នាំចូលរួមចំណែកអនុវត្តគោលនយោបាយសុខុមាលភាព

06/05/2022 07:44

ដើម្បីជ្រោមជ្រែងចលនាប្រឡងប្រណាំងបង្កើតស្នាដៃអំណរខួបអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ (៥/១៩៩២-៥/២០២២) ក្រោយពេលបង្កើត និងរីក ចម្រើន ២៧ ឆ្នាំ (១៦/០២/១៩៩៥-១៦/០២/២០២២) គាំពាងសង្គមខេត្ត ត្រាវិញបាន ម្ចាស់ការ ច្បាមបណ្ដាវិធីសាស្រ្តចង្អុលការ បញ្ជាការរបស់គាំពារសង្គមវៀតណាម គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត សហការស្អិតល្មួតជាមួយ បណ្ដាមន្ទីរ ផ្នែកដែលពាក់ព័ន្ធផ្សព្វផ្សាយអនុវត្តល្អភារកិច្ច និង ដោះស្រាយបណ្ដារបប គាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពគ្រប់គ្រាន់ ទាន់ពេលឲ្យអ្នកចូលរួម។

កម្មាភិបាលគាំពារសង្គមផ្សព្វផ្សាយដល់អ្នកចូលរួមគាំពារសង្គម ស្ម័គ្រចិត្ត។ រូបថត៖ ហុងឌឹម

     ពង្រីកទូលាយផ្ទៃគ្របដណ្ដបគាំពារ សង្គម គាំពារសុខាភិបាល គាំពារដាច់អាជីព
     ដោយមានការចូលរួមរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានចាប់តាំងពីពេលបាន បង្កើតគាំពារសង្គមខេត្តមកទល់ពេលនេះ ចំនួនអ្នកចូលរួមគាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបាន ពង្រីកទូលាយ។ ជាក់ស្ដែងចំនួនអ្នកចូលរួមគាំពារសង្គមដោយបង្ខំកើនពី ១៣.៧៣០ នាក់ (ឆ្នាំ ១៩៩៥) ឡើង ៦៤.៩៥៥ នាក់ (ឆ្នាំ ២០២១)  កើន ៥១.២២៥ នាក់។ ចំនួនអ្នកចូលរួមគាំពារ សង្គមស្ម័គ្រចិត្តកើនពី ៣០៣ នាក់ (ឆ្នាំ ២០០៩) ឡើង ១៩.៤៣៣ នាក់ (ឆ្នាំ ២០២១) កើន ១៩.១៣០ នាក់។ ចំនួនអ្នកចូលរួមគាំពារដាច់អាជីពកើនពី ១៨.០៧០ នាក់ (ឆ្នាំ ២០០៩) ឡើង ៥៧.៨៧៥ នាក់ (ឆ្នាំ ២០២១) កើន ៣៩.៨០៥  នាក់។ ចំនួនអ្នកចូល រួមគាំពារសុខាភិបាលកើន ពី ៤១.៥១៦ នាក់ (ឆ្នាំ ១៩៩៥) ឡើង ៩៨០.៤៧៤ នាក់ (ឆ្នាំ ២០២១) កើន ៩៣៨.៩៥៨ នាក់។  ដោះស្រាយទាន់ពេល ត្រូវតាមកំណត់បណ្ដារបប គាំ ពារសង្គម គាំពារសុខាភិបាល គាំពារដាច់អា ជីពជូនដល់អ្នកទទួលផល។
     ទន្ទឹមនឹងការបើកទូលាយផ្ទៃគ្របដណ្ដបគាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីព ការងារដោះស្រាយ ចំណាយសងរបបគាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពជូនដល់អ្នក ទទួលផលតែងបានគាំពារសង្គមខេត្តយកចិត្តទុក ដាក់អនុវត្ត ធានាសិទ្ធិ និងផលប្រយោជន៍ឲ្យអ្នកចូលរួម។ ក្នុងរយៈកាល ២៧ ឆ្នាំ គាំពារសង្គមខេត្តបាន ចំណាយសងបណ្ដារបបគាំពារសង្គមចំនួន ១.៦៤៦,៥ ពាន់លានដុង ក្នុងនោះ ចំណាយពីប្រភពមូលនិធិគាំពារសង្គមឲ្យមុខសញ្ញាទទួល ប្រាក់ខែចូលនិវត្តន៍ និងឈឺថ្កាត់សម្រាលកូនប្រ មាណ ១៥០,៩ ពាន់លានដុង។ ជាក់ស្ដែងឆ្នាំ ១៩៩៥ គាំពារសង្គមខេត្តដោះ ស្រាយឲ្យអ្នកទទួលរបបគាំពារសង្គម ១៨ នាក់រៀងរាល់ខែ។ ដល់ចុងឆ្នាំ ២០២១ កើន ឡើង ៤៣៦ នាក់ (កើនជិត  ២៤,២ ដងប្រៀបជាមួយឆ្នាំ ១៩៩៥)។ គិតជាមធ្យមក្នុងមួ យឆ្នាំៗកើន ៨៩,៧១%។ ដល់ដំណាច់ ឆ្នាំ ២០២១ ចំនួនអ្នកកំពុងទទួលប្រាក់ខែចូល  និវត្តន៍ ឧបត្ថម្ភគាំពារសង្គមរាល់ខែ ៧.៩៥៤ នាក់ (កើន ៨៦៣% ប្រៀបជាមួយឆ្នាំ ១៩៩៥)។
      អំពីការដោះស្រាយរបបគាំពារសង្គមម្ដងឆ្នាំ ១៩៩៥ បានដោះស្រាយឲ្យ ៣៧៦ នាក់ ទទួលផលបណ្ដារបបគាំពារសង្គមតែម្ដង ដោះស្រាយឲ្យ ២៩៧ លើកនាក់ទទួលរបបឈឺថ្កាត់ សម្រាលកូនបំប៉នកម្លាំង ស្ដារសុខភាព។ ដល់ចុងឆ្នាំ ២០២១ កើនឡើង ១៩.២៩២ នាក់ទទួលរបបគាំពារសង្គមម្ដង (កើន ៥១ ដងប្រៀបជាមួយឆ្នាំ ១៩៩៥ គិតជាមធ្យមក្នុងមួយឆ្នាំកើន ១៩០%) ដោះស្រាយឲ្យ ៩.៣៩៤ លើកនាក់ទទួលរបបឈឺថ្កាត់ សម្រាលកូន បំប៉នកម្លាំងស្ដារសុខភាព (កើន ៣១ ដង គិតជាមធ្យមក្នុងមួយឆ្នាំកើន ១១៧%)។ គិតតាំង ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០២១ គាំពារសង្គមខេត្ត បានដោះស្រាយឲ្យ ៣៧៣.៤០០ លើកនាក់ទទួល ប្រាក់ឧបត្ថម្ភម្ដង និងបណ្ដារបបឈឺថ្កាត់សម្រាលកូន បំប៉នកម្លាំងស្ដារសុខភាព (គិតជាមធ្យមក្នុង មួយឆ្នាំដោះស្រាយឲ្យ ១៧.៥០៨ លើកនាក់ )។
     អំពីការដោះស្រាយរបបគាំពារដាច់អាជីពឆ្នាំ ២០១០ បានដោះស្រាយឲ្យ ១.២៦៣ នាក់ទទួលប្រាក់ឧបត្ថម្ភដាច់អាជីព ដល់ចុងឆ្នាំ ២០២១ កើនឡើង ១១.១២៩ នាក់ (កើន ៨,៨ ដង គិតជាមធ្យម ក្នុងមួយឆ្នាំកើន ៧៣,៤%)។ គិតតាំងពីឆ្នាំ ២០១០ ដល់ដំណាច់ឆ្នាំ ២០២១ ដោះស្រាយឲ្យ ៨៥.៥៨៥ នាក់ទទួលរបបគាំពារដាច់អាជីព (គិតជាមធ្យម ក្នុងមួយឆ្នាំ ៧.១៣២ នាក់)។ គិតពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០២១ ទូទាំងខេត្តបានសហការជាមួយបណ្ដាមន្ទីរសុខាភិបាលធានាសិទ្ធិ និងផលប្រយោជន៍ឲ្យអ្នកចូលរួមជាង ២៨,៦២ លានលើកនាក់ពិនិត្យព្យាបាលជំងឺដោយបណ្ណគាំពារសុខា ភិបាល សរុបប្រាក់ចំណាយ ៧.៥៦៦.២៥១ លាន ដុង គិតជាមធ្យមជាង ១៥ លានលើកនាក់ក្នុង មួយឆ្នាំ សរុបប្រាក់ចំណាយ ៣៩៨.២២៣ លាន ដុងក្នុងមួយឆ្នាំ។
     ពិនិត្យរួមអនុវត្តគោលនយោបាយគាំពារសុខា ភិបាលមានការវិវឌ្ឍន៍ជាក់ស្ដែង បណ្ដាសំណុំបែបបទរដ្ឋបាលក្នុងការពិនិត្យព្យាបាលជំងឺដោយគាំពារសុខាភិបាលបានកាត់បន្ថយ ដល់កម្រិតទាបបំផុត ការប្រសព្វជាមួយសេវាកម្មពិនិត្យព្យាបាល ជំងឺរបស់អ្នកដែលមាន បណ្ណគាំពារសុខាភិបាល ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែងាយស្រួល។ 
       ជំរុញមាំការកែប្រែទម្រង់រដ្ឋបាល អនុវត្ត បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រង
     ដោយកំណត់ការកែប្រែទម្រង់រដ្ឋបាល អនុវត្ត បច្ចេកវិទ្យាព័ត៌មានជាភារកិច្ចសំខាន់សំដៅឆ្លើយ តបតម្រូវការសំណូមពរចាត់តាំងអនុវត្តគោលនយោបាលគាំពារសង្គម គាំពារសុខាភិបាលក្នុងស្ថានភាពថ្មី ក្នុងបណ្ដាឆ្នាំកន្លង សកម្មភាពរបស់ ប្រព័ន្ធគាំពារសង្គមសន្សឹ មៗបានផ្លាស់ថ្មីតាមទិសដៅបម្រើការចំណាយសងឆាប់រហ័ស ទាន់ពេល ធានាសិទ្ធិ និងផលប្រយោជន៍របស់អ្នកចូលរួម។
         ជាក់ស្ដែង ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៩ សំណុំបែបបទរដ្ឋបាលរបស់ផ្នែកគាំពារសង្គម បានកាត់បន្ថយប្រមាណ ៩០% ពី ២៦៣ សំណុំនៅ តែ ២៧ សំណុំ។ ដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២១ បន្តកាត់បន្ថយ ០២ សំណុំទៀតនៅតែ ២៥ សំណុំ។ 
     គាំពារសង្គមក៏បានតំណភ្ជាប់ចែករំលែកឯក សារជាមួយប្រព័ន្ធព័ត៌មាន មូលដ្ឋានឯកសាររបស់បណ្ដាក្រសួងផ្នែក មូលដ្ឋាន។ ជាពិសេសចាប់ ពីថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០២០ គាំពារសង្គម ខេត្តត្រាវិញបានផ្សព្វផ្សាយផ្ដល់ជូនបណ្ណគាំពារ សុខាភិបាលឲ្យកុមារអាយុក្រោម ០៦ ឆ្នាំតំណ ភ្ជាប់ឯកសារជាមួយក្រសួងយុត្តិធម៌តាមការណែនាំក្នុងសារលិខិតលេខ ១៤៩/BHXH-CNTT ចុះ ថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២០ និងសារលិខិតលេខ ៦៨០/BHXH-CNTT ចុះថ្ងៃទី ០៤ ខែមីនាឆ្នាំ ២០២០ របស់គាំពារសង្គមវៀតណាម។ គិតមកទល់ពេល នេះមាន ១០៦/១០៦ ឃុំ សង្កាត់ ទីប្រជុំជនអនុវត្ត សម្រេចអត្រា ១០០%។
      បង្កើនការអធិការកិច្ច ត្រួតពិនិត្យ ការ ពារសិទ្ធិ និងផលប្រយោជន៍របស់អ្នក ចូលរួម
      គិតតាំងពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០២១ គាំពារសង្គមខេត្តត្រាវិញបានដំណើរការត្រួតពិនិត្យនៅ ២.៦២៣ អង្គភាព។ ឆ្លងតាមរយៈនោះជួបប្រទះ រួចប្រមូលប្រាក់ចំពោះពលករស្ថិត ក្នុងមុខសញ្ញាត្រូវចូលរួមគាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពប៉ុន្តែមិនទាន់ចូលរួមឬក៏វាល់ប្រាក់ មិនទាន់ត្រូវតាមកម្រិតប្រាក់ខែ វាល់ខ្វះ សរុបប្រាក់ ត្រូវប្រមូលជាង ៥,៥៤ ពាន់លានដុង។ ចេញផ្សាយសេចក្ដីសម្រេចចិត្តពិន័យបទបំពានរដ្ឋបាលចំនួន ២០ ច្បាប់ ពិន័យប្រាក់ ៤៩៥ លានដុង។ លទ្ធ ផលត្រួតពិនិត្យនៅតាមបណ្ដាអង្គភាព ប្រើប្រាស់ពលករ ប្រមូលបំណុលគាំពារសង្គម គាំពារសុខាភិបាលគាំពារដាច់អាជីពសរុបទឹកប្រាក់ជាង ១០៤,២ ពាន់លានដុង។ ទន្ទឹមនឹងនោះ ត្រួតពិនិត្យនៅបណ្ដាមូលដ្ឋាន ពិនិត្យព្យាបាលជំងឺដោយគាំពារ សុខាភិបាល គាំពារសង្គមខេត្តបដិសេធទូទាត់ជាង ១,៤ ពាន់លានដុងអាស្រ័យដោយចំណាយសងប្រាក់ពិនិត្យព្យាបាលជំងឺដោយគាំពារ សុខាភិបាលមិនត្រូវតាមកំណត់នៅតាមបណ្ដាមូលដ្ឋាន ពិនិត្យព្យាបាលជំងឺដោយបណ្ណគាំពារសុខាភិបាល។
ក្រោយពេលបានបង្កើត និងរីកចម្រើន ២៧ ឆ្នាំ គាំពារសង្គមខេត្តត្រាវិញបានរួមចំណែក អនុ វត្តសុខុមាលសង្គមនៅមូលដ្ឋាន។ គាំពារសង្គមខេត្តត្រាវិញបានបក្ស និងរដ្ឋជូនរង្វាន់កិត្តិនាមខ្ពង់ ខ្ពស់ជាច្រើនគឺបានប្រធានរដ្ឋជូនរង្វាន់ឥស្សរិយយសពលកម្មចំណាត់ថ្នាក់លេខ ៣ ដំណាក់កាល ២០០៤-២០០៨ ឥស្សរិយយសពលកម្មចំណាត់ថ្នាក់លេខ ២ ដំណាក់កាល ២០០៩-២០១៣  ឥស្សរិយយសពលកម្មចំណាត់ថ្នាក់លេខ ១ ដំ ណាក់ កាល ២០១៤-២០១៨៕
                                                                                                                                     ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.