• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

កូវង៉ាង៖ ប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ

10/05/2022 08:57

បច្ចុប្បន្ន ការប្រើប្រាស់បណ្ដាញសង្គមបានរាលដាលទូលំទូលាយក្នុងជនរួមជាតិខ្មែរ។ ការប្រើប្រាស់បណ្ដាញសង្គម ត្រូវធានាតាមច្បាប់សន្តិសុខបណ្ដាញ បណ្ដាការកំណត់ពាក់ព័ន្ធ។ល។ មិនមែននរណាក៏ដឹងឡើយ ប្រការនោះបណ្ដាលឱ្យមានករណីប្រើប្រាស់បណ្ដាញសង្គមខ្លះត្រូវពិន័យដោយហេតុថាចែករំលែកបណ្ដាព័ត៌មានអសកម្ម។ អាស្រ័យហេតុនោះ កន្លងហើយ បណ្ដាផ្នែកលើភូមិសាស្រ្តស្រុកកូវង៉ាងតែងជ្រោងខ្ពស់ការងារផ្សព្វផ្សាយពីការប្រើប្រាស់បណ្ដាញសង្គម ផ្ដើមពីនោះ រួមចំណែកលើកកម្ពស់ស្មារតីយល់ដឹងក្នុងជនរួមជាតិខ្មែរនិយាយដោយឡែក និងប្រជាជនលើភូមិសាស្រ្តស្រុកនិយាយរួម។

កាលពីមុន បង​ ថ.ស. នៅភូមិកំពង់ទទឹង ឃុំឡុងស៊ើង ជាអ្នកប្រើប្រាស់បណ្ដាញសង្គម បានចែករំលែកព័ត៌មានមកពីខាងក្រៅ គ្មានការត្រួតពិនិត្យរបស់ផ្នែកពាក់ព័ន្ធ បង្កការទង្គឹះសង្ស័យក្នុងមតិសង្គម។ ក្រោយពេលបានរដ្ឋអំណាចមូលដ្ឋានផ្សព្វផ្សាយអំពីច្បាប់សន្តិសុខបណ្ដាញ និងអនុក្រឹត្យលេខ ១៥/២០២០/NĐ-CP ចុះថ្ងៃទី ៣ កុម្ភៈ ២០២០ របស់រដ្ឋាភិបាល “កំណត់ពិន័យបំពានរដ្ឋបាលក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ កម្ពស់រលកទូរលេខអគ្គិសនី បច្ចេកវិទ្យាព័ត៌មាន និងសេវាកម្មអេឡិចត្រូនិច” បង ថ.ស. ក៏មានស្មារតីយល់ដឹងបានត្រឹមត្រូវជាង ការប្រើប្រាស់បណ្ដាញសង្គម ចែករំលែកបណ្ដាព័ត៌មានលើបណ្ដាញសង្គមក៏មានការកែលម្អជាង។

ថ្នាក់ដឹកនាំស្រុកកូវង៉ាង ស្ងើចសរសើរព្រះសង្ឃធ្វើល្អការងារផ្សព្វផ្សាយ។

បង ថ.ស. បានឱ្យដឹងថា៖ ព័ត៌មានលើបណ្ដាញសង្គមយ៉ាងទូលំទូលាយ អ្នកប្រើប្រាស់គួរប្រុងប្រយ័ត្នពេលចែករំលែក ពីព្រោះបើសិនចែករំលែកព័ត៌មានដោយគ្មានការត្រួតពិនិត្យរបស់ស្ថាប័នជំនាញ ផ្នែកមានសមត្ថកិច្ច មានន័យថាបន្ដដៃដល់បណ្ដាមិត្តភ័ក្ដិដទៃទៀតលើបណ្ដាញសង្គមចែករំលែកបន្ត បង្កការឥទ្ធិពលអាក្រក់ដល់ចិត្តសាស្រ្តមនុស្សជាច្រើន ឥទ្ធិពលដល់ប្រជាប្រិយភាព ការដឹកនាំរបស់បក្សយើង។

ចំពោះបង ថ.ត នៅភូមិរកា (អា) ឃុំញីទ្រឿង ចែករំលែក៖ ខ្ញុំរំពឹងគិតថារបៀបចែករំលែកព័ត៌មានលើបណ្ដាញបានត្រឹមតែជួយឱ្យមិត្តភ័ក្ដិបានដឹងព័ត៌មានខ្លះៗ មិនដឹងថាមានការឥទ្ធិពលដល់បណ្ដាបញ្ហាទាក់ទងដល់កិត្តិយស តម្លៃមនុស្សឡើយ។ ខាងក្រោយមក ពេលរដ្ឋអំណាចមូលដ្ឋានឃោសនា ផ្សព្វផ្សាយអំពីច្បាប់ទាក់ទងដល់បណ្ដាញសង្គម ទើបខ្ញុំយល់បានពីបណ្ដាទង្វើឆ្គាំឆ្គងរបស់ខ្លួន។ ផ្ដើមពីនោះ ខ្ញុំឈប់ចែករំលែកព័ត៌មានទាំងនោះទៀត។

គិតតាំងពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងចាត់តាំងការផ្សព្វផ្សាយគោលការណ៍ផ្សេងៗបានជាង ៤០ លើក ក្នុងនោះក៏មានខ្លឹមសារផ្សព្វផ្សាយអំពីការប្រើប្រាស់បណ្ដាញសង្គមតែងបានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងអនុវត្តល្អការងារផ្សព្វផ្សាយ រួមចំណែកបង្កបង្កើតសណ្ដាប់ធ្នាប់ប្រើប្រាស់បណ្ដាញសង្គមឡើងវិញរបស់ព្រះសង្ឃ ជនរួមជាតិខ្មែរ។              

ព្រះតេជគុណថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង មានសង្ឃដីកាថា៖ បង្កើនការងារផ្សព្វផ្សាយ ក្នុងនោះមានការផ្សព្វផ្សាយអំពីការប្រើប្រាស់បណ្ដាញសង្គមបានចាត់ទុកជាការងារសំខាន់ រួមចំណែកដល់ការកាត់បន្ថយបណ្ដាអំពើបំពានច្បាប់ក្នុងជនរួមជាតិខ្មែរ។ ផ្ដើមពីនោះ ការប្រើប្រាស់បណ្ដាញសង្គមនាពេលបច្ចុប្បន្ន មានការផ្លាស់ប្ដូរយ៉ាងច្បាស់ ជាក់ស្ដែងព្រះសង្ឃ ជនរួមជាតិខ្មែរភាគច្រើនចែករំលែកបណ្ដាព័ត៌មានមានភាពជិតស្និទជា​មួយប្រជាជន នាំមកផលប្រយោជន៍ជូនដល់ប្រជាជន តួនាទីដឹកនាំរបស់បក្ស រដ្ឋ ។ល។ ដើម្បីនាំមកជីវភាពកក់ក្ដៅ សុភមង្គលជូនប្រជាជន ជៀសវាងការបំបែកបំបាក់សាមគ្គីភាពរវាងបណ្ដាជនជាតិ។

បង្កើតទម្រង់ឃោសនាការនៅតាមមូលដ្ឋានសាសនា ដើម្បីចែករំលែកព័ត៌មាន។

តាមប្រសាសន៍លោក ង្វៀងវ៉ាំងត្រាយ ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សស្រុក-ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវង៉ាង៖ ចាប់ពីពេលច្បាប់សន្តិសុខបណ្ដាញ និងអនុក្រឹត្យលេខ ១៥ មានសុពលភាពអនុវត្ត រណសិរ្សគ្រប់លំដាប់ថ្នាក់លើភូមិសាស្រ្តតែងសហការជាមួយបណ្ដាអង្គការជាសមាជិក ក្នុងនោះមានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ចាត់តាំងបណ្ដាពេលផ្សព្វផ្សាយនៅតាមបណ្ដាវត្ត ជួយឱ្យព្រះសង្ឃ ជនរួមជាតិខ្មែរមានការយល់ដឹងបន្ថែមអំពីច្បាប់សន្តិសុខបណ្ដាញ និងបណ្ដាការកំណត់ទាក់ទងដល់សន្តិសុខបណ្ដាញ ក្នុងនោះ មានអនុក្រឹត្យលេខ ១៥។ ដោយអាស្រ័យហេតុនោះ ទើបការប្រើប្រាស់បណ្ដាញសង្គមក្នុងជនរួមជាតិខ្មែរមានការកែ​លម្អដ៏គួរឱ្យពណ៌នា៕

                អត្ថបទ‑រូបថត៖ សម្បត្តិ

ត្រង់អនុមាត្រាទី ១ នៃមាត្រាទី ១០១ “បំពានបណ្ដាការកំណត់ស្ដីពីបន្ទុកប្រើប្រាស់សេវាកម្មបណ្ដាញសង្គម”​ នៃអនុក្រឹត្យលេខ ១៥៖

ពិន័យជាទឹកប្រាក់ពី ១០.០០០.០០០ ដុងដល់ ២០.០០០.០០០ ដុងជាមួយអំពើឆ្លៀតយកបណ្ដាញសង្គមដើម្បីអនុវត្តបណ្ដាអំពើដូចខាងក្រោម៖

a)ផ្ដល់ជូន ចែករំលែកព័ត៌មានក្លែងក្លាយ ព័ត៌មានប្រាសចាកការពិត មួលបង្កាច់ ញុះញង់ ប៉ះពាល់ដល់ប្រិយភាពបណ្ដាស្ថាប័ន អង្គការ កិត្តិយស តម្លៃមនុស្សរបស់បុគ្គល។

b) ផ្ដល់ជូន ចែករំលែកព័ត៌មានពង្វក់ពីបណ្ដាទម្លាប់និយមជ្រុល អបិយជំនឿ កាមគុណ អាសអាភាស មិនសមស្របជាមួយប្រពៃណីល្អល្អះរបស់ជនជាតិ។

c) ផ្ដល់ជូន ចែករំលែកព័ត៌មានពណ៌នាលម្អិតសកម្មភាពចាក់ សម្លាប់ គ្រោះថ្នាក់ រន្ធត់ ញាប់ញ័រ។

d) ផ្ដល់ជូន ចែករំលែកព័ត៌មានប្រតិដ្ឋ បង្កការទង្គឹះសង្ស័យក្នុងប្រជាជន ជំរុញកូដកម្ម​ បទឧក្រឹដ្ឋ អបាយមុខសង្គម លេងល្បែងភ្នាល់ ឬក៏បម្រើការលេងល្បែងភ្នាល់។

đ) ផ្ដល់ជូន ចែករំលែកបណ្ដាអត្ថបទទស្សនាវដ្ដី អក្សរសាស្រ្ត សិល្បៈ បោះពុម្ពផ្សាយដែលគ្មានការយល់ព្រមពីម្ចាស់កម្មសិទ្ធិបញ្ញា ឬក៏មិនទាន់បានច្បាប់ផ្សព្វផ្សាយ ឬក៏មានសេចក្ដីសម្រេចហាមផ្សព្វផ្សាយ ពុំនោះសោតត្រូវរឹបយក។

e) ផ្សព្វផ្សាយ ឃោសនា ចែករំលែកព័ត៌មានអំពីមុខទំនិញ សេវាកម្មត្រូវហាមប្រាម។

g) ផ្ដល់ជូន ចែករំលែករូបភាពផែនទីវៀតណាម ប៉ុន្តែមិនស្ដែងច្បាស់ ឬក៏ស្ដែងមិនត្រូវតាមអធិបតេយ្យជាតិ។

h) ផ្ដល់ជូន ចែករំលែកផ្លូវនាំទៅដល់ព័ត៌មានលើបណ្ដាញមានខ្លឹមសារត្រូវហាមប្រាម៕

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.