23/12/2021 14:58
ពិធីបង្កើតក្រុមវៀតណាមផ្សព្វផ្សាយកងព័ទរំដោះជាតិ។
ឱ្យតែដល់ថ្ងៃទី ២២ ខែធ្នូជារៀងរាលឆ្នាំ គឺជាទិវាប្រវេណីរបស់ទូទាំងប្រជាជាតិ កត់ត្រា និងលើកតម្កើងនូវបណ្តាការចូលរួមវិភាគទានយ៉ាងមហិមារបស់កងទ័ពប្រជាជនវៀតណាមទៅក្នុងបុព្វហេតុកសាង និងការពាររឹងមាំមាតុប្រទេសវៀតណាមសង្គមនិយម។
ក្នុងអំឡុង ៧៧ ឆ្នាំកន្លងហើយ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ ក្រុមវៀតណាមផ្សព្វផ្សាយកងទ័ពរំដោះជាតិជាអង្គការចាត់តាំងដើមកំណើតរបស់កងទ័ពប្រជាជនវៀតណាមបានបង្កើតឡើង។ ការចាប់បដិសន្ធិរបស់កងទ័ពយើងគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រយ៉ាងសំខាន់របស់បដិវត្តន៍វៀតណាម។ ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលវណ្ណកម្មករ និងប្រជាជនវៀតណាមមានកងទ័ពរបៀបថ្មី អាស្រ័យដោយបក្សកម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញចាត់តាំងបង្កើតឡើង និងអប់រំ លត់ដំ ដឹកនាំ។ ជាកងទ័ពរបស់ប្រជាជន អាស្រ័យដោយប្រជាជន ដើម្បីបុព្វហេតុប្រជាជនដែលបំពាក់នូវអត្តចរិតលក្ខណៈវណ្ណកម្មករ តស៊ូប្រយុទ្ធដើម្បីឯករាជ្យប្រជាជាតិ និងលទ្ធិសង្គមនិយម ដើម្បីបុព្វហេតុសេរីភាព សុភមង្គលរបស់ប្រជាជន។ ឆ្នាំទី ២២ ខែធ្នូ មិនត្រឹមតែជាទិវាបង្កើតកងទ័ពប្រជាជនវៀតណាមប៉ុណ្ណោះ ប៉ុន្តែក្លាយជាទិវាជួបជុំទូទាំងប្រជាជនការពារប្រទេស ជាទិវាអនុស្សាវរីយ៍ពោពេញទៅដោយអត្ថន័យចំពោះប្រជាជនវៀតណាមទាំងមូល។ ឈ្មោះហៅ “កងទ័ពប្រជាជន” គឺអាស្រ័យដោយលោកប្រធានហូជីមិញ ដាក់ឈ្មោះភ្ជាប់ជាមួយនឹងអត្ថន័យ “វាក្យសព្ទចេញពីប្រជាជន ដើម្បីបុព្វហេតុប្រជាជនបម្រើ”។
កាលពីខែធ្នូ ឆ្នាំ ១៩៤៤ អគ្គមគ្គុទេ្ទសក៍ហូជីមិញបានចេញសារាចរបង្កើតក្រុមវៀតណាម ផ្សព្វផ្សាយកងទ័ពរំដោះជាតិ។ សារាចរបានសង្កត់ធ្ងន់ថា៖ “ឈ្មោះក្រុមវៀតណាមផ្សព្វផ្សាយកងទ័ពរំដោះជាតិមានអត្ថន័យថាជានយោបាយយ៉ាងសំខាន់ជាងយោធា។ ឈ្មោះនេះគឺជាក្រុមផ្សព្វផ្សាយឃោសនា ព្រមទាំងជាការផ្តើមគំនិតរបស់កងទ័ពរំដោះប្រទេសជាតិ វាអាចនឹងដំណើរការជានិច្ចកាលទាំងពីភាគខាងត្បូងដល់ភាគខាងជើង” ។ ដូច្នោះនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ ស្ថិតនៅនឹងតំបន់ព្រៃរបស់ស្រុកង្វៀងបិញ ខេត្តកៅបាំងក្រុមវៀតណាមផ្សព្វផ្សាយកងទ័ពរំដោះជាតិពេញសិទ្ធិចាត់តាំងពិធីបង្កើត រួមមានក្រុមទ័ព ០៣ ក្រុមជាមួយនឹងយុទ្ធជន ៣៤ រូបអាស្រ័យដោយសមមិត្តវ៉ង្វៀងយ៉ាបបញ្ជាការផ្ទាល់។ នេះគឺជាអង្គភាពស្រួចមុនដំបូងបង្អស់របស់កងកម្លាំប្រដាប់អាវុធបដិវត្តន៍ និងជាដើមកំណើតរបស់កងទ័ពប្រជាជនវៀតណាម។ ក្រុមវៀតណាមផ្សព្វផ្សាយកងទ័ពរំដោះជាតិ អាស្រ័យដោយសមមិត្តហ្វាងសឹមធ្វើជាប្រធានក្រុម សមមិត្ត សីកថាំង (យឿងម៉ាកថាច់)ធ្វើជាស្នងការនយោបាយ សមមិត្តហ្វាងវ៉ាំងថាយទទួលបន្ទុកផែនការ-ចារកម្ម សមមិត្តវ៉ឹងទៀង (ឡុកវ៉ាំងឡុង) គ្រប់គ្រង។ ក្រុមមានសាខាបក្សដឹកនាំ។ ថ្វីត្បិតក្រុមវៀតណាមផ្សព្វផ្សាយកងទ័ពរំដោះជាតិមានសមាជិកតែ ៣៤ រូប ជាមួយនឹងកាំភ្លើងគ្រប់ប្រភេទចំនួន ៣៤ គ្រឿង ប៉ុន្តែនេះគឺជាបណ្តាយុទ្ធជនប្តេជ្ញាចិត្ត អង់អាចក្លាហាន ក្នុងក្រុមកងសេនាជនឈ្លបសង្រ្គោះជាតិ គឺជាកូនប្អូនរបស់បណ្តាប្រជាជនគ្រប់ជាន់ថ្នាក់ដែលត្រូវរងការសង្កត់សង្កិនកេងប្រវញ្ច ពួកគេមានទឹកចិត្តស្នេហាជាតិ ឆន្ទៈចងគំនុំយ៉ាងខ្ពស់ ដែលបានរឹតបណ្តឹងពួកគេប្រមូលផ្តុំមកជាផែនមហាសាមគ្គីដ៏រឹងមាំ គ្មានពួកខ្មាំងណាមួយបំបែកបំផ្លាញចោលបាន។
បន្ទាប់ពិធីបង្កើតរួច ក្រុមបានចាត់តាំងពេលបាយសាបគ្មានបន្លែបង្ការ គ្មានអំបិលឡើយ ដើម្បីជ្រោងខ្ពស់ស្មារតីទុក្ខលំបាករបស់បណ្តាយុទ្ធជនបដិវត្តន៍។ ក្រុមចាត់តាំង “រាត្រីឈ្លប” ភ្ជុំគ្នាជាមួយនឹងប្រជាជនមូលដ្ឋានដើម្បីរិតចំណងសាមគ្គីរវៀងកងទ័ព និងប្រជាជន។
អនុវត្តតាមបទបញ្ជា “ត្រូវវាយយកយុទ្ធជ័យបើកឆាកមុនដំបូង” ក្រោយពីថ្ងៃបង្កើតរួច ក្រុមវៀតណាមផ្សព្វផ្សាយកងទ័ពរំដោះជាតិប្រាជ្ញាមោះមុត ចៃដន្យវាយលុកចូលប៉ុស្តិ៍ផាយខាក់ (ម៉ោង ១៧ ថ្ងៃទី ២៥ ខែធ្នូឆ្នាំ ១៩៤៤) និងព្រឹកថ្ងៃក្រោយ (ម៉ោង ៧ ថ្ងៃទី ២៦ ខែធ្នូឆ្នាំ ១៩៤៤) វាយលុកចូលប៉ុស្តិ៍ណាងឹង ធ្វើវិនាសកម្មបាន ០២ ប៉ុស្តិ៍របស់ខ្មាំង សម្លាប់មេប៉ុស្តិ៍ ០២ នាក់ ចាប់រស់ទូទាំងពលទាហាន ប្រមូលយកទាំងអស់សាស្ត្រាវុធ បរិក្ខាយោធា សម្ភារសឹក។ ផ្តើមពីយុទ្ធជ័យទាំងពីរនេះបានបើកចេញជាប្រវេណីធ្វើសង្គ្រាមវិនាសកម្មដំបូងរបស់កងទ័ពយើងបានធ្វើជាប្រវេណីយុទ្ធជ័យក្នុងយុទ្ធសាស្ត្រក្នុងសម័យតស៊ូទាំងពីរលើកគឺប្រឆាំងបារាំង និងប្រឆាំងអាមេរិករហូតមកដល់ថ្ងៃជ័យជម្នះទាំងស្រុង។
ផ្តើមពីថ្ងៃបង្កើត ក្រុមវៀតណាមផ្សព្វផ្សាយកងទ័ពរំដោះជាតិជានិច្ចកាលបានពង្រីក និងរីកចម្រើនដោយឥតបញ្ឈប់ឡើយ ។ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ បានបញ្ជាក់ជាថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម ជាគំនូរសម្គាល់បញ្ជាក់ការចាប់បដិសន្ធិរបស់អង្គការចាត់យោធាថ្មីមួយរបស់ប្រជាជាតិ។ ជាកងទ័ពមួយប្រភេទ “របស់ប្រជាជន អាស្រ័យដោយប្រជាជន ដើម្បីបុព្វហេតុប្រជាជន” ជានិច្ចកាលស្និទ្ធស្នាលសាច់ស្រសឈាមស្រសជាមួយនឹងប្រជាជន ហើយបានប្រជាជនជំនឿទុកចិត្ត ស្រឡាញ់ ការពារជានិច្ច។
កាលពីឆ្នាំ ១៩៨៩ យោងតាមសារាចររបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល កាលពីថ្ងៃទី ២២ ខែធ្នូជារៀងរាលឆ្នាំមិនត្រឹមតែជាថ្ងៃអនុស្សាវរីយ៍បង្កើតកងទ័ពប្រជាជនវៀតណាមប៉ុណ្ណោះ នៅជាទិវាទូទាំងប្រជាជាតិការពារប្រទេសជាតិទៀតផង។ គឺជាថ្ងៃដើម្បីរំលឹកឡើងប្រវេណីជាប្រវត្តិសាស្ត្រ ប្រវេណីដ៏ត្រចះត្រចង់ អង់អាចក្លាហាន បណ្តាយុទ្ធជ័យរបស់កងទ័ព និងប្រជាជនយើង។ ទន្ទឹមជាមួយនឹងក្តីមោទនភាពអំពីកងទ័ពច្បាំងរយដងឈ្នះរយដងនោះ យើងក៏យល់បានគ្រប់គ្រាន់យ៉ាងជ្រាវជ្រៅជាងអំពីការរីកចម្រើន និងភាពធំធេង និងការរីកចម្រើនយ៉ាងខ្លាំងពូកែរបស់កងទ័ពប្រជាជនវៀតណាមផងដែរ អំពីការទុក្ខលំបាកផ្តេចប្តូរជីវិតរបស់យុទ្ធជនដែលអត់ធ្មត់ផងដែរ។
ដោយយល់បានការពលីយ៉ាងធំធេងនោះ នៅថ្ងៃដ៏ឧត្តុង្គឧត្តមនេះដើម្បីទុកឱ្យយើងគ្រប់គ្នាលើកតម្កើងអ្នកជំនាន់មុនដែលបានពលីជីវិត បរិច្ចាគសាច់ស្រសឈាមស្រសដើម្បីបុព្វហេតុកេរ្តិ៍ឈ្មោះរបស់ប្រជាជាតិ ដើម្បីបុព្វហេតុឯករាជ្យ និងសេរីភាពរបស់មាតុប្រទេស។ គឺជាឱកាសសម្រាប់យើងគ្រប់គ្នារំលឹកឡើងវិញនូវគុណូបការៈចំពោះយុទ្ធជនដែលបានពលីជីវិត ហើយខិតខំធ្វើល្អភារកិច្ចចំពោះអ្នកនៅមានជីវិត។ ផ្តើមពីនោះ យើងគ្រប់គ្នាស្តារឡើងក្តីមោទនភាព លើកតម្កើងជនជាតិ ដែលបានបំពាក់បំប៉នទឹកចិត្តស្នេហាជាតិកាន់តែឆាបឆួលខ្ពស់ជាងទៀត ស្នេហាលទ្ធិសង្គមនិយម។
ផ្តើពីនោះ ជារៀងរាលឆ្នាំឱ្យតែដល់ថ្ងៃនេះ ទូទាំងប្រជាជាវៀតណាមតែងចាត់តាំងបណ្តាសកម្មភាពឆ្ពោះទៅក្នុងបធានបទការពារជាតិ និងកងទ័ពដើម្បីផ្សព្វផ្សាយជ្រៅជ្រះនូវប្រវេណីវាយខ្មាំងសង្គ្រោះប្រទេសជាតិរបស់ប្រជាជាតិ និងអត្តចរិតលក្ខណៈដ៏ល្អល្អះ ការប្តេជ្ញាតស៊ូ ប្តេជ្ញាឈ្នះ ចេះវាយយកជ័យជម្នះរបស់កងទ័ពអ៊ំហូ អប់រំទឹកចិត្តស្នេហាជាតិ ស្នេហាសង្គមនិយម ជំរុញទឹកចិត្តរាល់ពលរដ្ឋថែទាំពង្រឹងការការពារជាតិ កសាងកងទ័ពបដិវត្តន៍រៀបរយ ធ្នឹកសង្គ្រាមពីមួយថ្ងៃទៅមួយថ្ងៃទំនើបជានិច្ចកាលត្រៀមលក្ខណៈប្រយុទ្ធ៕ រតនា