• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អនុស្សាវរីយ៍ឆ្នាំទី ៧៧ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ខែធ្នូ ឆ្នាំ ១៩៤៤-២២ ខែធ្នូ ឆ្នាំ ២០២១) និងឆ្នាំទី ៣២ ទិវាជួបជុំទូទាំងប្រជាជន ការពារប្រទេសជាតិ (២២ ខែធ្នូ ឆ្នាំ ១៩៨៩-២២ ខែធ្នូ ឆ្នាំ ២០២១)

23/12/2021 14:58

រួមជាមួយនឹងបរិយាកាសរបស់ទូទាំងប្រទេសអំណរអនុស្សាវរីយ៍ឆ្នាំទី ៧៧ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ខែធ្នូ ឆ្នាំ ១៩៤៤-២២ ខែធ្នូ ឆ្នាំ ២០២១) និងឆ្នាំទី ៣២ ទិវាជួបជុំទូទាំងប្រជាជនការពារ​ប្រទេស​ជាតិ (២២ ខែធ្នូ ឆ្នាំ ១៩៨៩-២២ ខែធ្នូ ឆ្នាំ ២០២១) ទូទាំងបក្ស ទូទាំងកង​ទ័ព និងទូទាំងប្រជាជនកំពុងបញ្ចេញកម្លាំងរៀនសូត្រ និងធ្វើតាមសតិ​អារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ខិតខំលត់ដំសីលធម៌រួមចំណែក​កសាងមាតុប្រទេស វៀតណាមសង្គមនិយមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូណ៍រុងរឿង សុភមង្គល។

ពិធីបង្កើតក្រុមវៀតណាមផ្សព្វផ្សាយកងព័ទរំដោះជាតិ។    

     ឱ្យតែដល់ថ្ងៃទី ២២ ខែធ្នូជារៀងរាលឆ្នាំ គឺជាទិវាប្រវេណីរបស់ទូទាំងប្រជាជាតិ កត់ត្រា និងលើកតម្កើងនូវបណ្តាការចូលរួមវិភាគទានយ៉ាងមហិមារបស់កងទ័ពប្រជាជនវៀតណាមទៅក្នុងបុព្វហេតុកសាង និងការពាររឹងមាំមាតុប្រទេសវៀតណាមសង្គមនិយម។

     ក្នុងអំឡុង ៧៧ ឆ្នាំកន្លងហើយ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ ក្រុមវៀតណាមផ្សព្វ​ផ្សាយកងទ័ពរំដោះជាតិជាអង្គការចាត់តាំងដើមកំណើតរបស់កងទ័ពប្រជាជនវៀតណាមបានបង្កើតឡើង។ ការចាប់បដិសន្ធិរបស់កងទ័ពយើងគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រយ៉ាងសំខាន់របស់បដិវត្តន៍វៀតណាម។ ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលវណ្ណកម្មករ និងប្រជាជន​វៀត​ណាមមានកងទ័ពរបៀបថ្មី អាស្រ័យដោយបក្សកម្មុយនិស្តវៀតណាម និងលោក​ប្រធានហូជីមិញចាត់តាំងបង្កើតឡើង និងអប់រំ លត់ដំ ដឹកនាំ។ ជាកងទ័ពរបស់ប្រជាជន អាស្រ័យដោយប្រជាជន ដើម្បីបុព្វហេតុប្រជាជនដែលបំពាក់នូវអត្តចរិត​លក្ខណៈវណ្ណកម្មករ តស៊ូប្រយុទ្ធដើម្បីឯករាជ្យប្រជាជាតិ និងលទ្ធិសង្គមនិយម ដើម្បីបុព្វហេតុសេរីភាព សុភមង្គលរបស់ប្រជាជន។ ឆ្នាំទី ២២ ខែធ្នូ មិនត្រឹមតែជា​ទិវាបង្កើត​កងទ័ពប្រជាជនវៀតណាមប៉ុណ្ណោះ ប៉ុន្តែក្លាយជាទិវាជួបជុំទូទាំងប្រជាជន​ការពារប្រទេស ជាទិវាអនុស្សាវរីយ៍ពោពេញទៅដោយអត្ថន័យចំពោះ​ប្រជាជនវៀត​ណាម​ទាំងមូល។ ឈ្មោះហៅ “កងទ័ពប្រជាជន” គឺអាស្រ័យដោយលោកប្រធាន​ហូជីមិញ​ ដាក់ឈ្មោះភ្ជាប់ជាមួយនឹងអត្ថន័យ “វាក្យសព្ទចេញពីប្រជាជន ដើម្បីបុព្វហេតុ​ប្រជាជនបម្រើ”។

     កាលពីខែធ្នូ ឆ្នាំ ១៩៤៤ អគ្គមគ្គុទេ្ទសក៍ហូជីមិញបានចេញសារាចរបង្កើតក្រុមវៀត​ណាម ផ្សព្វផ្សាយកងទ័ពរំដោះជាតិ។ សារាចរបានសង្កត់ធ្ងន់ថា៖ “ឈ្មោះក្រុមវៀតណាម​ផ្សព្វផ្សាយកងទ័ពរំដោះជាតិមានអត្ថន័យថាជានយោបាយយ៉ាងសំខាន់ជាងយោធា។ ឈ្មោះនេះគឺជាក្រុមផ្សព្វផ្សាយឃោសនា ព្រមទាំងជាការផ្តើមគំនិតរបស់កងទ័ព​រំដោះប្រទេសជាតិ វាអាចនឹងដំណើរការជានិច្ចកាលទាំងពីភាគ​ខាងត្បូងដល់ភាគ​ខាងជើង” ។ ដូច្នោះនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ ស្ថិតនៅនឹងតំបន់ព្រៃរបស់​ស្រុកង្វៀងបិញ ខេត្តកៅបាំងក្រុមវៀតណាមផ្សព្វផ្សាយកងទ័ពរំដោះ​ជាតិពេញ​សិទ្ធិចាត់តាំងពិធីបង្កើត រួមមានក្រុមទ័ព ០៣ ក្រុមជាមួយនឹងយុទ្ធជន ៣៤ រូបអាស្រ័យដោយសមមិត្តវ៉ង្វៀងយ៉ាបបញ្ជាការផ្ទាល់។ នេះគឺជាអង្គភាព​ស្រួចមុនដំបូងបង្អស់របស់កងកម្លាំប្រដាប់អាវុធបដិវត្តន៍ និងជាដើមកំណើតរបស់កង​ទ័ពប្រជាជនវៀតណាម។ ក្រុមវៀតណាមផ្សព្វផ្សាយកងទ័ពរំដោះជាតិ អាស្រ័យដោយ​សមមិត្តហ្វាងសឹមធ្វើជាប្រធានក្រុម សមមិត្ត សីកថាំង (យឿងម៉ាកថាច់)​ធ្វើជាស្នង​ការនយោបាយ សមមិត្តហ្វាងវ៉ាំងថាយទទួលបន្ទុកផែនការ-ចារកម្ម សមមិត្តវ៉ឹងទៀង (ឡុកវ៉ាំងឡុង) គ្រប់គ្រង។ ក្រុមមានសាខាបក្សដឹកនាំ។ ថ្វីត្បិតក្រុមវៀតណាមផ្សព្វ​ផ្សាយកង​ទ័ពរំដោះជាតិមានសមាជិកតែ ៣៤ រូប ជាមួយនឹងកាំភ្លើងគ្រប់ប្រភេទចំនួន ៣៤ គ្រឿង ប៉ុន្តែនេះគឺជាបណ្តាយុទ្ធជនប្តេជ្ញាចិត្ត អង់អាចក្លាហាន ក្នុងក្រុមកង​សេនា​ជនឈ្លបសង្រ្គោះជាតិ គឺជាកូនប្អូនរបស់បណ្តាប្រជាជនគ្រប់ជាន់ថ្នាក់ដែលត្រូវ​រងការសង្កត់សង្កិនកេងប្រវញ្ច ពួកគេមានទឹកចិត្តស្នេហាជាតិ ឆន្ទៈចងគំនុំយ៉ាងខ្ពស់ ដែលបានរឹតបណ្តឹងពួកគេប្រមូលផ្តុំមកជាផែនមហាសាមគ្គីដ៏រឹងមាំ គ្មានពួកខ្មាំង​ណាមួយបំបែកបំផ្លាញចោលបាន។

    បន្ទាប់ពិធីបង្កើតរួច ក្រុមបានចាត់តាំងពេលបាយសាបគ្មានបន្លែបង្ការ គ្មានអំបិលឡើយ ដើម្បីជ្រោងខ្ពស់ស្មារតីទុក្ខលំបាករបស់បណ្តាយុទ្ធជនបដិវត្តន៍។ ក្រុមចាត់តាំង “រាត្រីឈ្លប” ភ្ជុំគ្នា​ជា​មួយនឹងប្រជាជនមូលដ្ឋានដើម្បីរិតចំណងសាមគ្គីរវៀងកងទ័ព និងប្រជាជន។

     អនុវត្តតាមបទបញ្ជា “ត្រូវវាយយកយុទ្ធជ័យបើកឆាកមុនដំបូង” ក្រោយពីថ្ងៃបង្កើតរួច ក្រុមវៀតណាមផ្សព្វផ្សាយកងទ័ពរំដោះជាតិប្រាជ្ញាមោះមុត ចៃដន្យវាយលុកចូលប៉ុស្តិ៍​ផាយខាក់ (ម៉ោង ១៧ ថ្ងៃទី ២៥ ខែធ្នូឆ្នាំ ១៩៤៤) និងព្រឹកថ្ងៃក្រោយ (ម៉ោង ៧ ថ្ងៃទី ២៦ ខែធ្នូឆ្នាំ ១៩៤៤) វាយលុកចូលប៉ុស្តិ៍ណាងឹង ធ្វើវិនាសកម្មបាន ០២ ប៉ុស្តិ៍របស់ខ្មាំង សម្លាប់មេប៉ុស្តិ៍ ០២ ​នាក់ ចាប់រស់ទូទាំងពលទាហាន ប្រមូលយកទាំងអស់សាស្ត្រាវុធ បរិក្ខាយោធា សម្ភារសឹក។ ផ្តើមពីយុទ្ធជ័យទាំងពីរនេះបានបើកចេញជាប្រវេណីធ្វើសង្គ្រាមវិនាសកម្មដំបូងរបស់កងទ័ពយើងបានធ្វើជាប្រវេណីយុទ្ធជ័យក្នុងយុទ្ធសាស្ត្រក្នុងសម័យតស៊ូទាំងពីរលើកគឺប្រឆាំងបារាំង និងប្រឆាំងអាមេរិករហូតមកដល់ថ្ងៃជ័យជម្នះទាំងស្រុង។

     ផ្តើមពីថ្ងៃបង្កើត ក្រុមវៀតណាមផ្សព្វផ្សាយកងទ័ពរំដោះជាតិជានិច្ចកាលបានពង្រីក និងរីកចម្រើនដោយឥតបញ្ឈប់ឡើយ ។ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ បានបញ្ជាក់ជា​ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម ជាគំនូរសម្គាល់បញ្ជាក់ការចាប់បដិសន្ធិរបស់អង្គ​ការចាត់យោធាថ្មីមួយរបស់ប្រជាជាតិ។ ជាកងទ័ពមួយប្រភេទ “របស់ប្រជាជន អាស្រ័យដោយប្រជាជន ដើម្បីបុព្វហេតុប្រជាជន” ជានិច្ចកាលស្និទ្ធស្នាលសាច់​ស្រសឈាមស្រសជាមួយនឹងប្រជាជន ហើយបានប្រជាជនជំនឿទុកចិត្ត ស្រឡាញ់ ការពារជានិច្ច។

     កាលពីឆ្នាំ ១៩៨៩ យោងតាមសារាចររបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តី​សម្រេចចិត្តរបស់រដ្ឋាភិបាល កាលពីថ្ងៃទី ២២ ខែធ្នូជារៀងរាលឆ្នាំមិនត្រឹមតែជាថ្ងៃ​អនុស្សាវរីយ៍បង្កើតកងទ័ពប្រជាជនវៀតណាមប៉ុណ្ណោះ នៅជាទិវាទូទាំងប្រជាជាតិការ​ពារ​ប្រទេសជាតិទៀតផង។ គឺជាថ្ងៃដើម្បីរំលឹកឡើងប្រវេណីជាប្រវត្តិសាស្ត្រ ប្រវេណី​ដ៏ត្រចះត្រចង់ អង់អាចក្លាហាន បណ្តាយុទ្ធជ័យរបស់កងទ័ព និងប្រជាជន​យើង។ ទន្ទឹមជាមួយនឹងក្តីមោទនភាពអំពីកងទ័ពច្បាំងរយដងឈ្នះរយដងនោះ យើងក៏យល់​បានគ្រប់គ្រាន់យ៉ាងជ្រាវជ្រៅជាងអំពីការរីកចម្រើន និងភាពធំធេង និងការរីកចម្រើន​យ៉ាង​ខ្លាំងពូកែ​របស់កងទ័ពប្រជាជនវៀតណាមផងដែរ អំពីការទុក្ខលំបាក​ផ្តេចប្តូរជីវិត​របស់យុទ្ធជនដែលអត់ធ្មត់ផងដែរ។

     ដោយយល់បានការ​ពលីយ៉ាងធំធេងនោះ នៅថ្ងៃដ៏​ឧត្តុង្គឧត្តមនេះដើម្បីទុកឱ្យយើងគ្រប់​គ្នាលើកតម្កើងអ្នកជំនាន់មុនដែលបានពលីជីវិត បរិច្ចាគសាច់ស្រសឈាមស្រសដើម្បី​បុព្វហេតុកេរ្តិ៍ឈ្មោះរបស់ប្រជាជាតិ ដើម្បីបុព្វហេតុឯករាជ្យ និងសេរីភាពរបស់មាតុ​ប្រទេស។ គឺជាឱកាសសម្រាប់យើងគ្រប់គ្នារំលឹកឡើងវិញនូវគុណូបការៈចំ​ពោះយុទ្ធជន​ដែលបានពលីជីវិត ហើយខិតខំធ្វើល្អភារកិច្ចចំពោះអ្នកនៅមានជីវិត។ ផ្តើមពីនោះ យើង​គ្រប់​គ្នាស្តារឡើងក្តីមោទនភាព លើកតម្កើងជនជាតិ ដែលបានបំពាក់បំប៉នទឹកចិត្តស្នេហា​ជាតិកាន់តែឆាបឆួលខ្ពស់ជាងទៀត ស្នេហាលទ្ធិសង្គមនិយម។

     ផ្តើពីនោះ ជារៀងរាលឆ្នាំឱ្យតែដល់ថ្ងៃនេះ ទូទាំងប្រជាជាវៀតណាមតែងចាត់តាំង​បណ្តាសកម្មភាពឆ្ពោះទៅក្នុងបធានបទការពារជាតិ និងកងទ័ពដើម្បីផ្សព្វផ្សាយ​ជ្រៅជ្រះនូវប្រវេណីវាយខ្មាំងសង្គ្រោះប្រទេសជាតិរបស់ប្រជាជាតិ និងអត្តចរិត​លក្ខណៈដ៏ល្អល្អះ ការប្តេជ្ញាតស៊ូ ប្តេជ្ញាឈ្នះ ចេះវាយយកជ័យជម្នះរបស់កងទ័ពអ៊ំហូ  អប់រំទឹកចិត្តស្នេហាជាតិ ស្នេហាសង្គមនិយម ជំរុញទឹកចិត្តរាល់ពលរដ្ឋថែទាំ​ពង្រឹងការការពារជាតិ កសាងកងទ័ពបដិវត្តន៍រៀបរយ ធ្នឹកសង្គ្រាមពីមួយថ្ងៃទៅ​មួយថ្ងៃទំនើបជានិច្ចកាលត្រៀមលក្ខណៈប្រយុទ្ធ៕    រតនា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.