• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សម្ព័ន្ធយុវជនឃុំផុងភូគិតគូរដល់ជីវភាពសមាជិកខ្មែរ

07/02/2025 09:15

សម្ព័ន្ធយុវជនឃុំផុងភូ ស្រុកកូវកែ មានសមាជិក ១១៥ នាក់ ក្នុងនោះសមាជិកជាជនជាតិខ្មែរ ៦៤% ។ សម្ព័ន្ធយុវជនជនឃុំបានពង្រីកតួនាទីឈានមុខរបស់សមាជិកក្នុងការពង្រីកសេដ្ឋកិច្ច ទើបគ្រួសារសមាជិកបានធូរធា ធ្វើមានស្របច្បាប់ រួចលុបបំបាត់គ្រួសារសមាជិកក្រីក្រ ១០០% តាំងពីឆ្នាំ ២០២០ មកម្ល៉េះ ។

បងស៊ើងថាយ (ទី ១ ខាងស្តាំ) ពិគ្រោះពីទម្រង់​ដាំទំពាំង​ឫស្សីជាមួយសមាជិកសម្ព័ន្ធយុវជន។

 ដោយមានលក្ខណៈជាឃុំកសិកម្ម ដូច្នោះហើយ ដើម្បីលុបបំបាត់គ្រួសារសមាជិកក្រីក្រ ជាច្រើនឆ្នាំកន្លងសម្ព័ន្ធយុវជនឃុំ ផុងភូ បានសហការជាមួយបណ្តាអង្គការមហាជនឃុំ បង្កើតក្រុមសហការជាច្រើនដូចជា៖ ក្រុមសហការចិញ្ចឹមសត្វ ដាំដុះ និងផលិតស្រូវគុណភាពខ្ពស់ជាដើម បាន ០៦ ក្រុម ដោយមានសមាជិក ១៦៧ នាក់ ចូលរួម ក្នុងនោះមានសមាជិកសម្ព័ន្ធយុវជន ៥០% ។ បង្កើតក្រុមបុលទុនអាទិភាពដែលគ្រប់គ្រងដោយសមាជិកសម្ព័ន្ធយុវជនបាន ០២ ក្រុម មានសមាជិក ១២៤ នាក់ចូលរួម ក្នុងនោះសមាជិកសម្ព័ន្ធយុវជន ៦៥%។ បច្ចុប្បន្ន ក្រុមដោះស្រាយជូនសមាជិកគ្រប់រូបបុលទុនជាង ២,១ ពាន់លាន ដុង។ បង្កើតក្រុមសហការផលិត ភ្ជាប់ជាមួយនឹងបង្កលក្ខណៈជូនសមាជិកបុនទុនអាទិភាពក៏ជំរុញទឹកចិត្តយុវជន ពង្រីកស្មារតីឈានមុខ ហ៊ានគិត ហ៊ានធ្វើ តាមវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន ក្នុងការផលិត ចិញ្ចឹមសត្វ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ជាក់ស្តែងដូចជាទម្រង់ចិញ្ចឹមមាន់ ក្នុងចម្ការរបស់សមាជិកថាច់សែ នៅភូមិលេខ ៤ ឃុំផុងភូ ទម្រង់ដាំទំពាំងឫស្សីរបស់សមាជិកស៊ើងថាយជាដើម។

បងស៊ើងថាយ (ទី១ខាងឆ្វេង) ពិគ្រោះពីទម្រង់​ដាំទំពាំង​ឫស្សីជាមួយសមាជិកសម្ព័ន្ធយុវជន។

   បងស៊ើងថាយ ជាសមាជិកឆ្នើមម្នាក់ ដែលមានស្មារតីព្យាយាមប្រកបការងាររកស៊ី និងចូលរួមបណ្តាចលនាសម្ព័ន្ធយុវជននៅមូលដ្ឋាន។ ដោយ​សារ​កូនរបស់​គាត់​ឈឺ​ថ្កាត់ជារឿយៗ សន្សំសំចៃបានប្រាក់ប៉ុន្មានក៏ចំណាយក្នុងការព្យាបាលជំងឺកូនអស់ ដូច្នោះហើយជីវភាព​គ្រួសារគាត់​ជួប​ការ​លំបាកច្រើន។ បងស៊ើងថាយ បានឲ្យដឹងថា៖ កាលពីឆ្នាំ ២០១៩ គ្រួសារខ្ញុំជាគ្រួសារក្រីក្រ ដោយបានសម្ព័ន្ធយុវជនឃុំចលនាអាជីវកម្មទិញកូនមាន់ ៣០០ ក្បាលជូនគ្រួសារខ្ញុំ និងបង្កលក្ខណៈឲ្យខ្ញុំចូលរួមបណ្តាវគ្គហ្វឹកហាត់ក្នុងការចិញ្ចឹមមាន់ផងនោះ ខ្ញុំក៏ចិញ្ចឹមមាន់ទទួលបានផលជាក់ស្តែង ។ ដោយ​សារ​កូន​ខ្ញុំ​ឈឺ ប្រាក់​ចំណូល​ពី​ការ​ចិញ្ចឹម​មាន់​ក៏ចំណាយ​ព្យាបាល​ជំងឺ​កូន​ខ្ញុំ។ នៅឆ្នាំ ២០២១ សម្ព័ន្ធយុវជនឃុំក៏បន្តស្នើឧបត្ថម្ភប្រាក់ ១០ លានដុង ពីគោលនយោបាយជនជាតិជូនគ្រួសារខ្ញុំទៀត។ បានប្រាក់នោះមកខ្ញុំមានដើមទុនដាំបន្លែ និងដាំទំពាំងឫស្សី។ ក្នុងរយៈកាល ១ ឆ្នាំក្រោយពីដាំបន្លែ ០,២ ហិកតា ទំពាំងឫស្សីជិត ០,១ ហិកតា ទូទាត់ខ្ទង់ចំណាយរួច ខ្ញុំរកប្រាក់ចំណូលបានជិត ១៨ លានដុង ។ បានទុននោះមក ខ្ញុំវិនិយោគក្នុងការចិញ្ចឹមមាន់​លែងក្នុងចម្ការ ៦00 ក្បាល។ ចិញ្ចឹមបាន​ជិត ​៤ ​ខែ ទូទាត់ខ្ទង់​ចំណាយរួច គ្រួសារ​ខ្ញុំ​​ចំណេញបាន​ជិត ១៥ ​លាន​ដុង។ ដោយបានសម្ព័ន្ធយុវជនយកចិត្តទុកដាក់ឧបត្ថម្ភទាំងសម្ភារ និងស្មារតី ទើបខ្ញុំពង្រីកសេដ្ឋកិច្ចគ្រួសាររីកចម្រើនស្ថិរភាពដូចបច្ចុប្បន្ន។

   បងឡឹមឌី លេខាសម្ព័ន្ធយុវជនឃុំផុងភូ មានប្រសាសន៍៖ ឆ្នាំ ២០២៥ សម្ព័ន្ធយុវជនឃុំបានកសាងផែនការជាក់ស្តែង ដើម្បីចលនាយុវជន ចូលរួមអង្គការចាត់តាំងសម្ព័ន្ធយុវជន ភ្ជាប់ជាមួយនឹងគិតគូរដល់ជីវភាពគ្រួសារសមាជិក។ បង្កលក្ខណៈជូនយុវជនបុលទុនអាទិភាពដើម្បីបន្តការពង្រីកសេដ្ឋកិច្ចគ្រួសាររីកចម្រើនស្ថិរភាព។ទន្ទឹមនឹងនោះសហការជាមួយបណ្តាអង្គការ មហាជនបង្កលក្ខណៈជូនយុវជនចូលរួមបណ្តាវគ្គហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេសក្នុងការចិញ្ចឹមសត្វ ដាំដុះ ដើម្បីយុវ ជននៅស្រុកកំណើតពង្រីកសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយបញ្ហាយុវជនទៅ​ធ្វើ​ការ​​ឆ្ងាយ មិនបានចូលរួមប្រជុំជីវភាពសម្ព័ន្ធយុវ ជន៕

អត្ថបទ - រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.