• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ

11/03/2025 09:06

ទីក្រុងត្រាវិញមាន ៤ ជនជាតិ (ខ្មែរ - កិញ - ចិន - ចាម) ចំនួនប្រជាជនរួមជាង ១១៥.១៩0 នាក់ក្នុងនោះមានជិត ១៩% ជាជនជាតិខ្មែរ។ ដំណាក់កាល ២០២២-២០២៤ ទីក្រុងត្រាវិញបានមជ្ឈិម មូលដ្ឋានវិនិយោគទុនជាង ១,៦ ពាន់លានដុងតាមរយៈគោលនយោបាយជនជាតិ និងកម្មវិធី គម្រោងផ្សេងៗ ដើម្បីអភិវឌ្ឍតំបន់ជនជាតិខ្មែរ។

បងថាច់សុខប្រមូលផលត្រីក្រាញ់ និងកង្កែប។

      តាមរយៈនោះ ទីក្រុងត្រាវិញឧបត្ថម្ភប្រាក់ទិញដីធារផ្ទះ (០១ គ្រួសារ) ប្រាក់សង់ផ្ទះ (១៦ គ្រួសារ) ទុនពង្រីកការផលិត (០៩ គ្រួសារ) ចាត់តាំងផ្សព្វផ្សាយច្បាប់ ពិធីស្ងើចសរសើរគំរូជឿនលឿន ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពនៅតំបន់ជនជាតិ ភាគតិច។ល។ ជួយឲ្យជនជាតិខ្មែរពង្រីកសេដ្ឋកិច្ច បង្កើនចំណេះដឹងខាងច្បាប់ ជឿជាក់នៅលើការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ។

     គ្រួសារបងថាច់សុខ នៅអនុសង្កាត់លេខ ៣ សង្កាត់លេខ ៩ ទីក្រុងត្រាវិញ ជាគ្រួសារមួយក្នុងចំណោម ០៩ គ្រួសារជនជាតិខ្មែរ បានទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីអភិវឌ្ឍន៍ទីក្រុងត្រាវិញ។ ​ឆ្នាំ ​២០២២ បងថាច់សុខ បានរដ្ឋឧបត្ថម្ភ​ប្រាក់ទិញកង្កែប ពូជ ០២ ​ពាន់​ក្បាល និងសំណាញ់សម្រាប់ចិញ្ចឹមកង្កែប ព្រមទាំងបង្កលក្ខណៈឲ្យគាត់ចូលរួមវគ្គហ្វឹកហាត់ស្ដីពីរបៀបចិញ្ចឹមកង្កែបសាច់។ ពេលប្រមូលផលលើកដំបូង ទូទាត់ខ្ទង់ចំណាយរួច បង ចំណេញជាង ៦ លានដុង ។ បានប្រាក់នោះគាត់ក៏​ចំណាយចិញ្ចឹម​កង្កែបបន្ថែម​ជាង ​២ ​ពាន់​ក្បាល ត្រីក្រាញ់ ០២ ពាន់ក្បាលទៀត។ លុះប្រមូលផលលើកទី ២ ទូទាត់ខ្ទង់ចំណាយ​រួច បងថាច់សុខ ​ចំណេញ​ជិត ១០ ​លាន​ដុង។

      បងថាច់សុខ បានឲ្យដឹងថា៖ ឆ្នាំ ២០២២ គ្រួសារខ្ញុំស្ថិតក្នុងក្របខ័ណ្ឌគ្រួសារលំបាក។ ដោយបាន​ការ​ឧបត្ថម្ភ​របស់​បក្ស ​និង​រដ្ឋ បច្ចុប្បន្នសេដ្ឋកិច្ច​គ្រួសារ​ខ្ញុំ​ស្ថិរភាព។

    ឆ្នាំ ២០២៣ ផ្តើមពីគោលនយោបាយជនជាតិ គ្រួសារបងថាច់សុខន ក៏បានរដ្ឋឧបត្ថម្ភប្រាក់ទិញដីធារផ្ទះ ប្រាក់សង់ផ្ទះ ប្រាក់អន្ទងអគ្គិសនី និងទឹកសម្រាប់ប្រើប្រាស់ សរុបទឹកប្រាក់ជាង ២៦០ លានដុង។ ក្នុង​នោះ មជ្ឈិមឧបត្ថម្ភ​៨៣ ​លាន​ដុង ខេត្តឧបត្ថម្ភ ​១២ ​លាន​ដុង ក្រៅពីនោះអាស្រ័យសង្កាត់លេខ ​៩ ចលនាសប្បុរសជនឧបត្ថម្ភ​។

អ្នកស្រីយឿងង៉ុកធូ (ទី ១ ខាងឆ្វេង) និងរដ្ឋអំណាចមូលដ្ឋាន អញ្ជើញទៅសួរសុខទុក្ខគ្រួសារបងថាច់សុខន។

      បងថាច់សុខនបានឲ្យដឹង៖ បើមិនបានបក្ស និងរដ្ឋឧបត្ថម្ភទេនោះ ប្តីប្រពន្ធខ្ញុំគ្មានផ្ទះសម្បែងដូចបច្ចុប្បន្នឡើយ។ មានផ្ទះនៅហើយ ប្តីប្រពន្ធខ្ញុំខិតខំលក់ឆ្នោតជាតិ សន្សំសំចៃ​ប្រាក់​ដើម្បីកែលម្អជីវភាពបានល្អជាងទៀត។

     អ្នកស្រីយឿងង៉ុកធូ ប្រធានការិយាល័យជនជាតិ និងសាសនាទីក្រុងត្រាវិញបានឲ្យដឹងថា៖ ទីក្រុងត្រាវិញតែងកំណត់ច្បាស់ការងារជនជាតិជាភារកិច្ចសំខាន់ ជាភារកិច្ចរួមរបស់ទូទាំងប្រព័ន្ធនយោបាយដែលត្រូវអនុវត្តល្អជានិច្ច ។ តាមរយៈនោះ ទី ក្រុងបានផ្សព្វផ្សាយអនុវត្តល្អបណ្តាកម្មវិធី គម្រោងការ និងគោលនយោបាយជនជាតិ សម្រេចលទ្ធផលសំខាន់ៗជាច្រើន លើកស្ទួយជីវភាពរបស់ជនជាតិភាគតិចនិយាយរួម ជនជាតិខ្មែរនិយាយដោយឡែកបានរីកចម្រើនជាលំដាប់។ បច្ចុប្បន្នទី ក្រុងត្រាវិញមានគ្រួសារជនជាតិខ្មែរ ៨0 គ្រួសារជាគ្រួសារអ្នកមាន ស្មើនឹង ១,៦០% បើប្រៀបនឹងចំនួនគ្រួសារជនជាតិខ្មែររួមក្នុងទីក្រុង គ្រួសារជនជាតិខ្មែរមានជីវភាពធូរធាចំនួន ១.២៨៩ គ្រួសារ ស្មើនឹង ២៥,៧៣% បើប្រៀបនឹងចំនួនគ្រួសារជន ជាតិខ្មែររួមក្នុងទីក្រុង ។ គ្រួសារជនជាតិខ្មែរ ៣.៣៥៨ គ្រួមានជីវភាពមធ្យម ស្មើនឹង ៦៧,០៣% បើប្រៀបនឹងចំនួនគ្រួសារជនជាតិខ្មែររួមក្នុងទីក្រុង គ្រួសារជនជាតិខ្មែរក្រីក្រស្ថិតក្នុងក្របខ័ណ្ឌគាំពារសង្គមនៅត្រឹម ១១ គ្រួប៉ុណ្ណោះ។ សម្រេចលទ្ធផលនោះបញ្ជាក់ឲ្យឃើញ គោលការណ៍ គោលមាគ៌ា គោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋស្ដីពីការងារជនជាតិតែងបាន យកចិត្តទុកដាក់អនុវត្តល្អជានិច្ច៕         អត្ថបទ - រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
  • សហករណ៍កសិកម្មសរីរាង្គឡុងហ៊ីប៖ បង្កើនតម្លៃផលិតផលតាមទិសដៅសរីរាង្គភ្ជាប់ដោយពាណិជ្ជសញ្ញាមូលដ្ឋាន
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.