08/10/2021 11:05
ថ្វីត្បិតដូច្នោះក្ដី ស្ថានភាពអាសន្នរោគនៅប្រែប្រួលស្មុគ្រស្មាញបណ្ដាលឲ្យជះឥទ្ធិពលមួយចំណែកដល់អ្នកចិញ្ចឹមសត្វ។ ស្រុកផ្ដុំកម្លាំងផ្សព្វផ្សាយបណ្ដាវិធានការម្ចាស់ការបង្ការ ទប់ស្កាត់ វិនិច្ឆ័យអាសន្នរោគជំងឺនិងធានាសុវត្ថិភាពអនាម័យអាហារ ឧបត្ថម្ភដល់បណ្ដាគ្រួសារចិញ្ចឹមសត្វទាន់ពេល បន្ដចាត់តាំងចង្អុលការវិធានការប្រកាសព្រមាន កំណត់ទិសដៅក្នុងការចិញ្ចឹមសត្វ ចិញ្ចឹមជ្រូកសារឡើងវិញនៅបណ្ដាមូលដ្ឋាន ចំពោះគ្រួសារអ្នកចិញ្ចឹមដែលមានគ្រប់លក្ខណៈដើម្បីបង្កប្រភពចំណូលឲ្យប្រជាជននិងធានាតម្រូវការទីផ្សារ។
ទម្រង់ចិញ្ចឹមទា។ រូបថត៖ រតនា
ទន្ទឹមនឹងនោះ បង្កើនការត្រួតពិនិត្យអង្កេតការចិញ្ចឹមសត្វធានាតាមទិសដៅសុវត្ថិភាពជីវសាស្រ្ដ។ ស្ថានភាពអាសន្នរោគជំងឺរលាកពកដុំស្បែកលើហ្វូងគោក្របីមិនទាន់រកឃើញសត្វមានជំងឺ ស្រុកបានចង្អុលការផ្នែកមានជំនាញឲ្យធ្វើសេនាធិការបង្កើតផែនការក្នុងការបង្ការទប់ស្កាត់ជំងឺរលាកដុំពកស្បែកលើហ្វូងសត្វគោ ក្របី ទន្ទឹមនឹងនោះ ចាត់តាំងផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្ការជំងឺលើសត្វគោក្របីជូនបណ្ដាគ្រួសារចិញ្ចឹមសត្វនៅបណ្ដាឃុំ ទីប្រជុំជន មកទល់ពេលនេះចាក់បាន ១៣.៣៩៧ ម្ជុល ស្មើ ៤៧,៤៨% ចំនួនហ្វូងគោដែលត្រូវចាក់វ៉ាក់សាំង៕
ប្រែសម្រួល៖ លឺវវូ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។