• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 09/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សារព័ត៌មានជួយឱ្យខ្ញុំបំពេញបន្ថែមចំណេះដឹងជាច្រើន

22/06/2021 09:06

ក្រោយពេលលាចាកផ្នួស ១២​ ឆ្នាំ លោកមាថាច់ផន នៅភូមិភាវ ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង​ ចាប់ផ្តើមចូលរួមបណ្តាសកម្មភាពជាមួយរដ្ឋអំណាច​មូលដ្ឋាន។ ដោយអាស្រ័យសកម្មក្នុងចលនាសង្គម ឆ្នាំ ២០០៩ លោកមាបានឃុំផ្តល់ទំនុកចិត្តជ្រើសឱ្យធ្វើជាប្រធានសាខាសមាគមអ្នកមានវ័យចាស់ភូមិភាវ។ ទន្ទឹមនឹងនោះ លោកមានៅទាំងបានព្រះសង្ឃ ពុទ្ធបរិស័ទជ្រើសធ្វើប្រធានគណៈអភិ​បាលសីលធម៌ក្រុមសមាទាន ភូមិភាវ លេខាធិការរបស់វត្តអង្គរជុំ(ភាវ)។ ដើម្បីឆ្លើយតបជាមួយទំនុកចិត្តខាងលើ លោកមាថាច់ផនតែងជិតស្និទ្ធជាមួយមា​មីងភូមិផង ចែករំលែកបណ្តាបទពិសោធន៍ ចំណេះដឹងដែលខ្លួនមានតាមរយៈសៀវភៅ កាសែត លោកមាតែងយកចិត្តទុកដាក់​ដល់ការងារផ្សព្វផ្សាយ ពង្រឹងជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់បក្ស ប្រមូលផ្តុំបាន​ជនរួមជាតិខ្មែរជាច្រើនជ្រោមជ្រែងចូលរួមបណ្តាចលនានៅមូលដ្ឋាន។

         ជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិ ជាមួយរបបឧបត្ថម្ភរបស់រដ្ឋចំពោះអ្នក​មានប្រជាប្រិយភាពអំពីសៀវភៅ កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី។ល។ កាន់តែជួយឱ្យលោកមា​ថាច់ផនបានប្រសព្វជាមួយព័ត៌មានសម្បូរបែបបម្រើឱ្យការងារសង្គម។ ជាពិសេសក្នុង​លើកកំពូលបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ លោកមាតែងស្រាវជ្រាវខ្លឹមសារមួយចំ​នួននៃសារាចរ សេចក្តីកំណត់ដែលទាក់ទងដល់ការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ដើម្បីផ្សព្វផ្សាយដល់សមាជិកក្នុងក្រុម។ ផ្តើមពីនោះ ស្មារតីបង្ការ ទប់ស្កាត់អាសន្នរោគ​របស់បណ្តាសមាជិកកាន់តែបានលើកកម្ពស់ អនុវត្តគ្រប់គ្រាន់បណ្តាវិធានការសុវត្ថិភាព​បង្ការ ទប់ស្កាត់អាសន្នរោគ។ លោកមាថាច់ផនបានឱ្យដឹងថា៖ បានរដ្ឋអំណាច និងមាមីងជនរួមជាតិខ្មែរផ្តល់ទំនុកចិត្តជ្រើសធ្វើជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិគឺជាមោទនភាពយ៉ាងធំធេងសម្រាប់រូបខ្ញុំ។ អាស្រ័យហេតុនោះ ខ្ញុំតែងខិតខំដើម្បីធ្វើល្អជាងទៀត គោលបំណងគឺរួមជាមួយរដ្ឋអំណាចមូលដ្ឋានធ្វើសម្រេចរួចរាល់ភារកិច្ចដែលថ្នាក់លើបាន​ប្រគល់ជូនគឺកសាងសម្រេចភូមិវប្បធម៌ ជនបទថ្មីនាពេលខាងមុខ។

លោកមាថាច់ផន ស្រាវជ្រាវព័ត៌មានលើកាសែតត្រាវិញជាខេមរភាសា។

         ក្នុងការប្រជុំជីវភាពសាមញ្ញរបស់ជនរួមជាតិខ្មែរភូមិភាវ  ក្រៅពីការអនុវត្តន៍​ជំនឿសាសនានៅក្នុងវត្ត ភូមិនៅទាំងបង្កើតបានក្រុមសមាទានសីល ដោយមានគ្រួសារសមាជិ​កនួន ២៣០ គ្រួចូលរួម។ លោកមាថាច់ផនបានឱ្យដឹងបន្ថែមទៀតថា៖ បណ្តាសមាជិកចូលរួមក្នុងមួយខែត្រូវបង់ប្រាក់រួមវិភាគទាន ១០.០០០ ពាន់ដុង។ ចំនួនទឹកប្រាក់រួមវិភាគទានរបស់បណ្តាសមាជិកគឺទុកបម្រុងសម្រាប់ទិញឧបករណ៍ប្រើ​ប្រាស់បម្រើការប្រជុំជីវភាពរបស់ក្រុម ឱ្យសមាជិកខ្ចីពេលជួបលំបាក ចូលរួមវិភាគទានជា​មួយរដ្ឋអំណាចមូលដ្ឋានអនុវត្តបណ្តាសំណង់ សាធារណប្រយោជន៍។ល។ កាលពីមុន ក្រុមសមាទានប្រមូលគ្នីគ្នាប្រជុំជីវភាពក្នុងមួយខែចំនួន ៤ លើក (នៅថ្ងៃ ៨ កើត ៨ រោច ១៥ កើត និង ១៤ ឬក៏ ១៥ រោច)។ ប៉ុន្តែសព្វថ្ងៃ ការប្រជុំប្រជុំជីវភាពក្នុងមួយខែនៅត្រឹមតែ ២​ លើក អាស្រ័យសមាជិកជាច្រើនមានការរវល់ការងារច្រើន។ ពេលកំណត់ថ្ងៃជួបជុំនៅគ្រួសារសមាជិកណាមួយ ខ្ញុំឆ្លៀតពេលទៅឱ្យបានមុនគេ​ ត្រៀមបម្រុងបណ្តាខ្លឹមសារដែលទាក់ទងដល់គោលការណ៍ គោលនយោបាយ  ច្បាប់របស់បក្ស រដ្ឋ បណ្តាចលនានៅមូលដ្ឋាន ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅ​មូលដ្ឋាន។ល។ ដើម្បីផ្សព្វផ្សាយ លើកកម្ពស់ស្មារតីអនុវត្ត មានការប្រុងប្រយ័ត្នជាមួយ​បណ្តាប្រភេទបទល្មើស​អបាយមុខសង្គម។ អាស្រ័យទង្វើទាំងនោះ ទើបភូមិដែលមាន​ជនរួមជាតិខ្មែររស់នៅច្រើនមានរបៀបរៀបរយល្អ ជនរួមជាតិខ្មែរបាននឹងនរចិត្តក្នុងពលកម្ម​ផលិតលើកស្ទួយជីវភាព បំបាត់ភាពអត់ឃ្លាន បន្ថយភាពក្រីក្រ។

       វាយតម្លៃពីអ្នកមានប្រជាប្រិយភាព លោកមាថាច់ផន លោកត្រឹងភឿកហៀង​អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ីបហ្វាបានឱ្យដឹង៖ លោកមាថាច់ផន មិនត្រឹមតែ​ចូលរួមអនុវត្តល្អបណ្តាចលនាប៉ុណ្ណោះឡើយ គាត់នៅទាំងជាអ្នកចេះដឹងយ៉ាងទូលំទូ​លាយអំពីប្រពៃណីទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ អ្វីៗដែលលោកមាធ្វើ ជនរួមជាតិខ្មែរអនុវត្តតាម និងអ្វីៗដែលលោកមានិយាយជនរួមជាតិសែនចូលចិត្តស្តាប់។ ផ្តើមពីបណ្តាទង្វើនោះ លោកមាបានបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ស្ងើចសរសើរ៕

​​​​អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
  • ទីផ្សាររួមខេត្តយ្វៀងហាយចាត់តាំងសម្រេចមហាសន្និបាត ក្មួយឆ្លាតរបស់អ៊ំហូលើកទី ២ ឆ្នាំ ២០២៥
  • ផ្ទះទីពីរដ៏កក់ក្តៅរបស់សិស្សជនជាតិខ្មែរ
Tin Nổi Bật

Tiện ích từ ô-tô thư viện lưu động

Liên đoàn Lao động tỉnh tặng 550 phần quà cho công nhân lao động khó khăn tại huyện Trà Cú

Kiểm tra, giám sát về an toàn thực phẩm tại huyện Duyên Hải

Tháng Công nhân, Tháng hành động về ATVSLĐ năm 2025: Góp phần chăm lo ngày càng tốt hơn đời sống vật chất, tinh thần cho ĐVCĐ, CNLĐ

Sẵn sàng cho hội thi bắn mục tiêu bay thấp năm 2025

Gặp lại người chỉ huy Tiểu đoàn 509 trong Chiến dịch mùa Xuân 1975

Hoàn thiện dự thảo Luật Việc làm (sửa đổi): Bảo vệ người lao động, thích ứng chuyển đổi số, thúc đẩy công bằng xã hội

Tuyên dương 09 Đội viên tiêu biểu trong công tác Đội và phong trào thiếu nhi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.