19/10/2021 08:20
ទន្ទឹមនឹងនោះចលនាដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ ០៦ លើក រួមមាន៖ បន្លែបង្ការ ១០,៥៩ តោន អង្ករ ០៦ តោន ជូនប្រជាជនស្រុកថ្កូវនិងទីក្រុងហូជីមិញ ដែលជះឥទ្ធិពលដោយសារអាសន្នរោគកូវីដ‑១៩ សរុបជាទឹកប្រាក់ជិត ៣០០ លានដុង។ ក្រៅពីនោះ ក្នុងរយៈកាលគម្លាតសង្គម សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកជួយប្រមូលទិញបន្លែបង្ការ ផលានុផលរបស់កសិករក្នុងស្រុកជិត ២០ តោន។ សមាគមសហព័ន្ធនារីស្រុករួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គមគិតគូរដល់គ្រួសារក្រីក្រដែលជួបប្រទះការលំបាកអំពីលំនៅឋាន។ លទ្ធផលចលនា កសាង ជួសជុលផ្ទះមេត្តាធម៌ ១៥ ខ្នងជូនគ្រួសារសមាជិកាក្រីក្រកំពុងជួបលំបាកអំពីលំនៅឋាន។ សរុបទឹកប្រាក់ ២៧៥ លានដុងឆ្លង តាមរយៈនោះបានរួមចំណែកជំរុញទឹកចិត្តបងប្អូននារីឆ្លងកាត់ការលំបាកចូលរួមប្រឡងប្រណាំងពលកម្មផលិតនិងសកម្មក្នុងបណ្តាសកម្មភាពរបស់សមាគម។ ដើម្បីអំណរមហាសន្និបាតតំណាងនារីគ្រប់លំដាប់ថ្នាក់ សមាគមសហព័ន្ធនារីស្រុកកូវង៉ាងបំផុសចលនាសមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកសាងសំណង់ថ្នាក់ស្រុក ០៣ សំណង់ និងសំណង់ថ្នាក់មូលដ្ឋាន ១៥ សំណង់ ចលនាកសាងស្ពាន ០២ កន្លែង នៅភូមិគីមហ្វា និងភូមិរាជ្យមល្ល (ឃុំគីមហ្វា) សរុបទឹកប្រាក់ ១៦០ លានដុង ដើម្បីចូលរួមជាមួយគណៈកម្មាធិការបក្សនិងរដ្ឋអំណាចមូលដ្ឋានជំរុញសេដ្ឋកិច្ច‑សង្គម កសាងជនបទថ្មី៕
បណ្តាសមាជិកាត្រៀមបម្រុងបន្លែបង្កា មើមឈើជូនតំបន់ចាត់តាលីស័ក។ ឌិញកាញ់‑សុជា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។