28/09/2021 09:30
នាឱកាសតេតទ្រុងធូឆ្នាំ ២០២១ និងឈានចូលឆ្នាំសិក្សាថ្មី ២០២១-២០២២ សមាគមសហព័ន្ធនារីខេត្ត សហការជាមួយសមាគមសហព័ន្ធនារីស្រុកកូវង៉ាង និងសមាគមនារីនគរបាលខេត្តជូនអំណោយនិងអាហារូបករណ៍ ៣៩ ចំណែកដល់សិស្សដែលមានស្ថានភាពលំបាកតំបន់ដាច់ស្រយាល តំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង។ ក្នុងនោះ សមាគមសហព័ន្ធនារីខេត្តជូនអាហារូបករណ៍ ១៤ ចំណែក (ក្នុងមួយចំណែកចំពោះកម្រិតវិទ្យាល័យតម្លៃ ៩០០.០០០ ដុង កម្រិតអនុវិទ្យាល័យតម្លៃ ៧០០.០០០ ដុង និងកម្រិតបឋមសិក្សាតម្លៃ ៥០០.០០០ ដុង) សរុបតម្លៃជិត ១០ លានដុង និងអំណោយទ្រុងធូ ១៤ ចំណែក ក្នុងមួយចំណែកៗតម្លៃ ១៥០.០០០ ដុង។ សមាគមសហព័ន្ធនារីស្រុកកូវង៉ាងជូនអាហារូបករណ៍ ០៥ ចំណែក (ក្នុងមួយចំណែកៗចំពោះកម្រិតវិទ្យាល័យតម្លៃ ៨០០.០០០ ដុង អនុវិទ្យាល័យតម្លៃ ៦០០.០០០ ដុង និងបឋមសិក្សាតម្លៃ ៥០០.០០០ ដុង) សរុបតម្លៃជិត ០៣ លានដុង និងអំណោយទ្រុងធូ ០៥ ចំណែក ក្នុងមួយចំណែកៗតម្លៃ ១៥០.០០០ ដុង។ សមាគមនារីនគរបាលខេត្តជូនអំណោយ ២០ ចំណែកតម្លៃជិត ០៦ លានដុងដល់សិស្សមានស្ថានភាពលំបាកនៅតំបន់ដាច់ស្រយាល តំបន់ជនរួមជាតិខ្មែរឃុំមីហ្វា។ នេះជាបណ្តាអំណោយមានអត្ថន័យជាក់ស្តែងនាឱកាសតេតទ្រុងធូ និងឈានចូលឆ្នាំសិក្សាថ្មី សំដៅជួយឲ្យប្អូនៗដែលមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តស្រុកកូវង៉ាងទទួលបុណ្យតេតទ្រុងធូសប្បាយរីករាយឈានចូលឆ្នាំសិក្សាថ្មីឆ្នាំ ២០២១-២០២២៕
សមាគមនារីខេត្ត ស្រុក និងសមាគមនារីនគរបាលខេត្តជូនអំណោយទ្រុងធូដល់សិស្ស។ រូបថត៖ ឌិញកាញ់
ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ រៀនសូត្រពូកែ
ផ្តើមពីប្រភពមូលនិធិឧបត្ថម្ភអភិវឌ្ឍនារីខេត្ត សមាគមសហព័ន្ធនារីស្រុកថ្កូវចាត់តាំពិធីជូនអាហារូបករណ៍ ២០ ចំណែកដល់សិស្សក្រីក្ររៀនសូត្រពូកែ។ ក្នុងនោះអាហារូបករណ៍ ០៩ ចំណែករួមមានសាច់ប្រាក់ ៧០០.០០០ ដុង និងសៀវភៅ ១៥ ក្បាល ជូនដល់សិស្សអនុវិទ្យាល័យ អាហារូបករណ៍ ០៦ ចំណែករួមមានសាច់ប្រាក់ ៥០០.០០០ ដុង និងសៀវភៅ ១០ ក្បាលជូនដល់សិស្សបឋមសិក្សា។ សមាគមសហព័ន្ធនារីខេត្តជូនអាហារូបករណ៍ ០៥ ចំណែករួម និងអំណោយមួយចំណែករួមមានសៀវភៅ ២០ ក្បាល ជូនដល់សិស្សវិទ្យាល័យ ០១ រួមមាន សាច់ប្រាក់ ៨០០.០០០ ដុង សិស្សអនុវិទ្យាល័យ ០១ រូប មានសាច់ប្រាក់ ៦០០.០០០ ដុង និង ០៣ ចំណែកជូនដល់សិស្សបឋមសិក្សា មួយចំណែកៗមានសាច់ប្រាក់ ៥០០.០០០ ដុង។ រួមជាមួយនោះ ជូននំទ្រុងធូដល់ប្អូនៗសប្បាយរីករាយជាមួយនឹងរដូវបុណ្យទ្រុងធូនារដូវជះឥទ្ធិពលជំងឺកូវីដ-១៩ ដែរ៕
សម្ព័ន្ធពលករខេត្តជូនអំណោយទ្រុងធូដល់កូនរបស់សមាជិកសហជីពមានស្ថានភាពលំបាក
កាលពីថ្ងៃទី ១៥ កញ្ញា សម្ព័ន្ធពលករខេត្តសហការជាមួយសម្ព័ន្ធពលករស្រុកថ្កូវចាត់តាំងប្រគល់ជូនអំណោយទ្រុងធូ ៣៥០ ចំណែកដល់កូនរបស់សមាជិកសហជីពនៅបណ្ដាសហជីពមូលដ្ឋានឃុំ ទីប្រជុំជនទូទាំងស្រុក។ ក្នុងនោះ សម្ព័ន្ធពលករខេត្តឧបត្ថម្ភអំណោយ ២០០ ចំណែក សម្ព័ន្ធពលករស្រុកថ្កូវឧបត្ថម្ភអំណោយ ១៥០ ចំណែក ក្នុងមួយចំណែកៗតម្លៃ ៣៥០.០០០ ដុង រួមមាននំទ្រុងធូនិងនំពុម្ព។ អាស្រ័យដោយជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ សម្ព័ន្ធពលករគ្រប់លំដាប់ថ្នាក់មិនចាត់តាំងកន្លែងលេងកម្សាន្តសប្បាយ មិនចាត់តាំងជូនអំណោយប្រមូលផ្ដុំ បណ្ដាសហជីពមូលដ្ឋាននឹងទទួលនំនៅសម្ព័ន្ធពលករស្រុករួចយកទៅចែកចាយដល់ប្អូនៗ៕
សម្ព័ន្ធពលករខេត្តឧបត្ថម្ភនំ ២០០ ចំណែកដល់សម្ព័ន្ធពលករស្រុកថ្កូវ។ រូបថត៖ ខាក់លឿង
ទីវកឹង៖ ជូនអំណោយ ២៣៥ ចំណែកដល់គ្រួសារក្រីក្រ ជិតក្រនិងវត្តខ្មែរ
ឆ្លងតាមរយៈការបំផុសចលនារបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំហ៊ីវទ្រុង គ្រួសារមីងលឺវធីមិញជាអ្នកមានស្រុកកំណើតនៅឃុំហ៊ីវទ្រុង (ស្រុកទីវកឹង) បច្ចុប្បន្នរស់នៅប្រទេសអាមេរិកបានផ្ញើជូនអំណោយ ២៣៥ ចំណែកដល់បណ្ដាគ្រួសារក្រីក្រ ជិតក្រ និងវត្ដខ្មែរ ០៣ វត្តនៅឃុំហ៊ីវទ្រុង ហ៊ីវទឺ ស្រុកទីវកឹង។
បណ្ដាចំណែកអំណោយរួមមាន៖ អង្ករ ម៉ី និងប្រាក់ ១០០.០០០ ដុង ក្នុងមួយចំណែកៗមានតម្លៃ ៣០០.០០០ ដុង។ ក្នុងនោះឃុំហ៊ីវទ្រុងមានគ្រួសារ ១៧១ គ្រួនិងឃុំហ៊ីវទឺមានគ្រួសារ ៦១ គ្រួបានទទួល។ ទន្ទឹមនឹងនោះ គ្រួសារលោកស្រីលឺវធីមិញនៅទាំងផ្ញើប្រគេនអង្ករ ៦០០ គីឡូក្រាមដល់បណ្ដាព្រះសង្ឃ ០៣ វត្តលើភូមិសាស្រ្ដឃុំហ៊ីវទឺនិងហ៊ីវទ្រុង។ តាមការប៉ាន់ស្មាន សរុបបណ្ដាអំណោយជូនក្នុងលើកនេះគិតជាតម្លៃជិត ៨០ លានដុង៕
ឌិញកាញ់-តឹងង៉ុក-រតនា-ខាក់លឿង-តូវៀង-លឺវវូ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។