22/10/2021 07:57
លោកស៊ើងហុងអគ្គនិពន្ធនាយករងកាសែតត្រាវិញជូនប្រាក់ឧបត្ថម្ភដល់ឃុំអាងទ្រឿង(អា)។ រូបថត៖ កីមឡង
នៅទីនោះ លោកស៊ើងហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញបានជូនទឹកប្រាក់ ០៥ លានដុងដល់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំអាងទ្រឿង(អា) ឧបត្ថម្ភការដណ្តាំស្លសម្រាប់តំបន់ចត្តាឡីស័ករបស់ឃុំ។ បានដឹងថា រយៈពេលកន្លង អាសន្នរោគកូវីដ‑១៩ មានការប្រែប្រួលស្មុគស្មាញជាបន្ត គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ស្រុក កាងឡុងបានបង្កើតមណ្ឌលចត្តាឡីស័កប្រមូលផ្តុំនៅតាមសាលារៀនចំនួន ០៣ កន្លែងលើភូមិសាស្រ្តឃុំអាងទ្រឿង(អា)រួមមាន៖ សាលាអនុវិទ្យាល័យអាងទ្រឿង(អា) សាលា បឋមសិក្សា(បេ)អាងទ្រឿង(អា) និងសាលាមត្តេយ្យសឺនកា ជាមួយការទទួលពលករមក ពីបណ្តាទីក្រុងហូជីមិញ និងខេត្តបិញយឿងចំនួន ១០៩ នាក់។ គណៈកម្មាធិការប្រជាជនឃុំអាងទ្រឿង(អា) បង្កើតចង្ក្រានដណ្តាំស្លសប្បុរសធម៌ចំនួន ២ កន្លែងដើម្បីឧបត្ថម្ភដល់តម្រូវការហូបចុករបស់ប្រជាជន។
ទន្ទឹមនឹងនោះ លោកផាមទ្រឿងយ៉ាង អនុប្រធានការិយាល័យពិនិត្យគាំពារសុខាភិបាល អនុប្រធានសហជីពមូលដ្ឋានស្ថាប័នគាំពារសង្គមខេត្តត្រាវិញក៏បានអញ្ជើញទៅជូនអាហារូបករណ៍ចំនួន ១១ ចំណែកដល់សិស្សក្រីក្រ សង្វាតរៀនសូត្រនៅឃុំអាងទ្រឿង(អា) ស្រុក កាងឡុង។ សរុបតម្លៃអាហារូបករណ៍ចំនួន ៥ លានដុង ក្នុងនោះ អាហារូបករណ៍ចំនួន ១០ ចំណែកអាស្រ័យស្ថាប័នកាសែតត្រាវិញបំផុសចលនាស្ថាប័នគាំពារសង្គមខេត្ត ១ ចំណែកពីប្រ ភពបំផុសចលនា និងរួមបំពេញរបស់កម្មាភិបាល និយោជិត បុគ្គលិកស្ថាប័នកាសែតត្រាវិញ។
នេះជាសកម្មភាពមួយក្នុងបណ្តាសកម្មភាពប្រចាំឆ្នាំរបស់ស្ថាប័នកាសែតត្រាវិញចំពោះឃុំអាងទ្រឿង(អា)ជាអង្គភាពដែលស្ថាប័នកាសែតត្រាវិញទទួលទំនុកបម្រុងតាមការចាត់ចែងរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត៕
ប្រែសម្រួល៖ សុខា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។