10/09/2021 09:17
បណ្តាចំណែកអំណោយសម្រាលការទុល្ខលំបាកមួយចំណែកដល់និស្សិតត្រាវិញ។ រូបថត៖ ហុងញ៉ុង
បងង្វៀងញ៉ឹកថាញ់ លេខាសម្ព័ន្ធយុវជនសាលាមហាវិទ្យាល័យត្រាវិញបានឱ្យដឹងបច្ចុប្បន្ន និស្សិតភាគច្រើនបានវិលត្រឡប់ទៅកាន់ស្រុកកំណើតសម្រាករដូវវិស្សមកាល និងអនុវត្តការបង្ការ ទប់ស្កាត់អាសន្នរោគ។ ទោះជាដូច្នោះក៏ដោយ នៅមាននិស្សិតជិត ៣០០ នាក់កំពុងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន និងបណ្តាបន្ទប់ផ្ទះសំណាក់។ និស្សិតទាំងអស់កំពុងជួបលំបាកក្នុងជីវភាពពេលទូទាំងខេត្តអនុវត្តគម្លាតសង្គមតាមសារាចរលេខ ១៦/CT-TTg ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីអនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។
ដោយអាស្រ័យឥទ្ធិពលនៃអាសន្នរោគកូវីដ‑១៩ និស្សិតជាច្រើនធ្លាក់ក្នុងស្ថានភាពលំបាក បំផុតគឺក្នុងការប្រជុំជីវភាព បណ្តានិស្សិតត្រូវនៅមកក្នុងអន្តេវាសិកដ្ឋានរបស់សាលាក្នុងបណ្តាថ្ងៃគម្លាត។ មិត្តង្វៀងមិញដាំង និស្សិតឆ្នាំទី ៥ ផ្នែកមុខ‑នាសិក‑ទន្តពេទ្យ (ស្រុកកំណើតខេត្តឡឹមដុង)បានឱ្យដឹង៖ ប្អូនមិនទៅស្រុកចាប់ពីក្រោយបុណ្យតេតតឹងស៊ឺវរហូតមកទល់ពេលនេះ។ ដើម្បីធានាឱ្យការរៀនសូត្រ ប្អូនជ្រើសយកការស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ ផ្ទះនៅឆ្ងាយ ម៉្លោះហើយរាល់ពេលទៅផ្ទះម្តងៗបាត់ពេលវេលាយ៉ាងច្រើន ប្រាក់ចំណាយទៅមកក៏បង់ខាតច្រើន។ បណ្តាថ្ងៃគ្មានកាលបរិច្ឆេទរៀនលើបណ្តាញ ប្អូនចុះឈ្មោះចូលរួមជាមួយក្រុមស្ម័គ្រចិត្តឧបត្ថម្ភការងារចាក់វ៉ាក់សាំងរបស់សាលា។
រីឯមិត្តង្វៀងធីហុងញី និស្សិតឆ្នាំទី ៣ ក៏ជាផ្នែកមុខ‑នាសិក‑ទន្តពេទ្យ(ស្រុកកំណើតខេត្តហូវយ៉ាង) ក៏ជួបលំបាក ពេលនៅក្នុងអន្តេវាសិកដ្ឋានរបស់សាលា។ ហុងញីចែករំលែក៖ “គ្រួសារលំបាក ប្រាក់ចំណូលទាប ម៉្លោះហើយចំនួនប្រាក់ដែលម្តាយផ្ញើមកក៏មានការអន់ខ្សោយ។ ពេលវេលាលំបាក ថវិកាស្តួចស្តើង ម៉្លោះហើយត្រូវបន្តឹងការចាយវាយ”។ល។ ជានិស្សិតរហ័សរហួន រួសរាយ តាំងពីខែមេសាឆ្នាំ ២០២១ មកទល់ពេលនេះ ហុងញីចូលរួមក្រុមស្ម័គ្រចិត្តរបស់សម្ព័ន្ធយុវជនខេត្តឧបត្ថម្ភប្រជាជនផ្តល់ដំណឹងសុខាភិបាលនៅប៉ុស្តិ៍ស្ពានកោចៀង។
មានមូលហេតុជាច្រើនដើម្បីបណ្តាមិត្តនិស្សិតច្រើនរូបនៅមកអន្តេវាសិកដ្ឋាន ទន្ទឹមជាមួយការធានាសុវត្ថិភាពពេលមិនធ្វើដំណើរតាមទូកឡានទៅស្រុកកំណើត បន្ថយការធ្វើដំណើរទៅមក។ និស្សិតភាគច្រើននៅមកក្នុងសាលាពីព្រោះមានការងារធ្វើបន្ថែម ឬក៏ប្រមូលផ្តុំឲ្យការរៀនសូត្រ។ ដើម្បីឧបត្ថម្ភឱ្យនិស្សិតឆ្លងកាត់ការលំបាក សម្ព័ន្ធយុវជនសាលាបានបំផុសចលនាបណ្តាសប្បុរសជន បណ្តាអង្គការ បុគ្គល ជូនអំណោយជាង ១៨០ ចំណែក គិតជាតម្លៃជាង ៣៦ លានដុង។ និស្សិតទាំងអស់ ដែលនៅមកក្នុងអន្តេវាសិកដ្ឋាន ជានិស្សិតនៅក្រៅខេត្ត មានស្ថានភាពគ្រួសារលំបាក ការប្រជុំជីវភាព សំខាន់គឺពឹងលើគ្រួសារឧបត្ថម្ភ និងប្រាក់ខែទៅធ្វើការបន្ថែម។ ប៉ុន្តែអាស្រ័យអាសន្នរោគ បណ្តាមូលដ្ឋានអាជីវកម្មត្រូវបិទទ្វារ និស្សិតទាំងនោះគ្មានការងារធ្វើ គ្មានប្រាក់ចំណូល បណ្តាអំណោយ ទោះជាមិនធំដុំក៏ដោយ ប៉ុន្តែក៏បានជួយបណ្តានិស្សិតឆ្លងកាត់លំបាកមួយចំណែក។
ក្រៅពីការងារបំផុសចលនាឧបត្ថម្ភបណ្តានិស្សិតនៅអន្តេវាសិកដ្ឋាន សម្ព័ន្ធយុវជនសាលាមហាវិទ្យាល័យត្រាវិញនៅទាំងបំផុសចលនាសហការជាមួយបណ្តាអង្គភាពអនុវត្តកម្មវិធី “ដំណក់ទឹកដោះជូនប្អូន” ឆ្លងតាមរយៈនោះ ជូនទឹកដោះបានជាងចំនួន ៥០.០០០ កំប៉ុងដល់កុមារលើភូមិសាស្រ្តខេត្តត្រាវិញត្រូវរងឥទ្ធិពលដោយអាសន្នរោគកូវីដ‑១៩។ បំផុសចលនាជូនក្បាំងមុខ ៣០០ គ្រឿងដល់ស្រុកយ្វៀងហាយ និងថ្កូវ សរុបតម្លៃបណ្តាអំណោយគិតជាទឹកប្រាក់ជាង ៣០០ លានដុង។
ជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភ និងការរួមដំណើររបស់សម្ព័ន្ធយុវជនសាលា និងសមាគមនិស្សិតសាលា រួមជាមួយការចែករំលែក ជំរុញទឹកចិត្ត បន្តកម្លាំងរបស់បណ្តាស្ថាប័ន អង្គភាព សប្បុរសជន សង្ឃឹមថាបណ្តាមិត្តនិស្សិតឆ្លងកាត់បានដំណាក់កាលលំបាកនៅចំពោះមុខ និងបន្តរៀនសូត្រល្អក្រោយពេលមហាសន្នរោគ កូវីដ‑១៩ បានទប់ស្កាត់៕
ប្រែសម្រួល៖ ថាច់សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។