24/08/2021 08:17
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានចង្អុលការមន្ទីរឧស្សាហពាណិជ្ជកម្ម សហការជាមួយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ បណ្តាស្ថាប័នជំរុញមាំការលក់បណ្តាមុខទំនិញកសិផលដោយមានបរិមាណផលចំនួនច្រើនបានឈានចូលដល់រដូវប្រមូលផល ឆ្លងតាមរយៈ ”ល្វែងមុខទំនិញវៀតបន្តផ្ទាល់” អនុវត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកធំៗរបស់វៀតណាមដូចជា៖ Titi.vn, Sendo.vn, Shopee.vn។ល។ ទន្ទឹមនឹងនោះ លើកកម្ពស់គុណភាពចលនាផ្តោះប្តូរពាណិជ្ជកម្មអេឡិចត្រូនិកខេត្តត្រាវិញ ឧបត្ថម្ភអាជីវកម្មកសាង website បង្កលក្ខណៈងាយស្រួលឲ្យបណ្តាអាជីវកម្ម សហករណ៍បត់បែងបើកទូលាយទីផ្សារលក់ចេញបណ្តាមុខទំនិញកសិផលដើម្បីបម្រើអ្នកប្រើប្រាស់។
កសិករប្រមូលផលកសិផល លក់កសិផល។ រូបថត៖ ថាញ់ហ្វា
ស្រូវរដូវដើមឆ្នាំ ២០២១ កសិករខេត្តត្រាវិញចុះពូជបានជិត ៧៣.០០០ ហិកតា កំពុងឈានចូលដល់រដូវប្រមូលផលស្រុះ។ មិនត្រឹមជួបលំបាកអាស្រ័យរកមិនបានឈ្មួញប្រមូលទិញស្រូវ កសិករនៅទាំងជួបលំបាកក្នុងការជួលម៉ាស៊ីនកាត់បោកស្រូវចម្រុះ និងកម្មករប្រមូលផលស្រូវទៀតផង។
ស្ថិតក្នុងស្ថានភាពខាងលើ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញចង្អុលការនាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទម្ចាស់ការសហការជាមួយមន្ទីរឧស្សាហពាណិជ្ជកម្ម គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងបណ្តាអង្គភាពមានពាក់ព័ន្ធពិនិត្យឡើងវិញចំនួនម៉ាស៊ីនកាត់បោកស្រូវចម្រុះលើភូមិសាស្រ្តខេត្តដើម្បីលៃលកឧបត្ថម្ភកសិករប្រមូលផលស្រូវ។ ការរៀបចំ លៃលកម៉ាស៊ីន កាត់បោកស្រូវចម្រុះត្រូវមានវិទ្យាសាស្រ្ត។ មូលដ្ឋានណាមានស្រូវទំមុនគឺផ្តុំប្រមូលផលមុន។ ទន្ទឹមជាមួយនោះ ខេត្តអំពាវនាវមូលដ្ឋាន អាជីវកម្មក្នុងខេត្តប្រមូលទិញស្រូវរបស់កសិករ។
ករណីគ្មានឈ្មួញ អាជីវកម្មក្នុងខេត្ត បណ្តាផ្នែក មូលដ្ឋានកសាងកន្សោមចងសម័្ពន្ធជាមួយបណ្តាខេត្តផ្សេងក្នុងតំបន់ដើម្បីឧបត្ថម្ភច្នៃលក់ស្រូវរដូវដើមឆ្នាំឲ្យកសិករលើភូមិសាស្រ្ត។ ថ្វីត្បិតដូច្នោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានចំណាប់អារម្មណ៍រាល់សកម្មភាពឧបត្ថម្ភប្រមូលផលនិងលក់ស្រូវរបស់កសិករត្រូវធានាបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ តាមសេចក្តីកំណត់។
គិតមកទល់ពេលនេះ កសិករក្នុងខេត្តប្រមូលផលស្រូវរដូវដើមឆ្នាំបានជាង ១៥.០០០ ហិកតា ក្នុងមួយហិកតាទិន្នផលផ្ដល់មធ្យម ៥,២ តោន។ បច្ចុប្បន្នទូទាំងខេត្តមានស្រូវជាង ៣០.០០០ ហិកតានៅបណ្តាមូលដ្ឋានកំពុងស្ថិតក្នុងដំណាក់កាលប្រមូលផល។
នៅស្រុកកូវកែ សមាគមកសិករគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកូវកែបានចងសម្ព័ន្ធជាមួយបណ្តាក្រុមហ៊ុន អាជីវកម្មក្នុងនឹងក្រៅខេត្តឧបត្ថម្ភលក់កសិផលជាង ១៤៥ តោនរបស់មាមីងកសិករលើភូមិសាស្រ្តស្រុក ជាមួយតម្លៃរួមជិត ១,២ ពាន់លានដុង ក្នុងនោះមានផ្លែឈើគ្រប់ប្រភេទជាង ១០៥ តោន និងបន្លែបង្កា មើមឈើ ផ្លែឈើគ្រប់ប្រភេទជាង ៤០ តោន។
មុននោះ ពេលអ្នកចម្ការស្រុកកូវកែឈានចូលដល់រដូវប្រមូលផលមៀនសាច់លឿងរាប់រយតោន ប៉ុន្តែរកឈ្មួញទិញគ្មាន មានស្ថាប័ន អង្គភាព អង្គការចាត់តាំងជាច្រើនក្នុងខេត្តសកម្ម សហការជាមួយរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភអ្នកចម្ការប្រមូលផល និងលក់មៀន ជាមួយតម្លៃប្រមូលទិញនៅនឹងចម្ការក្នុងមួយគីឡូក្រាម ១០.០០០ ដុង ខ្ពស់ជាងតម្លៃទីផ្សារក្នុងពេលជាមួយគ្នា ២.០០០ ដុង។ តម្លៃទិញនេះស្មើនឹងតម្លៃលក់ឲ្យអ្នកប្រើប្រាស់ក្នុងខេត្តត្រាវិញ អ្នកចម្ការបានឧបត្ថម្ភទាំងស្រុងប្រាក់ចំណាយជួលកម្មករប្រមូលផល និងដឹកជញ្ជូន។ល។
លោកថាយភឿកឡុក អនុប្រធានសហព័ន្ធសហករណ៍ខេត្តត្រាវិញបានឲ្យដឹង ចាប់តាំងពីថ្ងៃទី ១៩-៣០ ខែកក្កដា អង្គភាពបានសហការជាមួយសហករណ៍កសិកម្មសាញ់(ទីក្រុងត្រាវិញ) សមាគមកសិករស្រុកនិងរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភអ្នកចម្ការនៅស្រុកកូវកែប្រមូលផល និងលក់មៀនសាច់លឿងជាង ៥២ តោន។ ក្នុងចំនួននេះ មានជាង ៣០ តោនបានលក់នៅទីផ្សារក្នុងខេត្តត្រាវិញ ចំនួនក្រៅពីនោះបានយកទៅលក់នៅទីក្រុងហូជីមិញ។ បច្ចុប្បន្ននេះ សហករណ៍នៅបន្តប្រមូលទិញមៀន និងបណ្តាកសិផលគ្រប់ប្រភេទរបស់កសិករក្នុងខេត្តជាមួយតម្លៃស្មើនឹងតម្លៃទីផ្សារ៕
ប្រែសម្រួល៖ តឹងង៉ុក
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។