• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

រវៀសរវៃក្នុងការបង្រៀន និងរៀនដើម្បីប្រឡងយកសញ្ញាបត្រ និងធានាសុវត្ថិភាពក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគ

26/11/2021 22:15

នៅជាង ០២ ខែទៀត សមណសិស្ស និងយុវសិស្សវត្តពោ​ធិសាលរាជ(កំពង់) នៅសង្កាត់ លេខ ១ ទីក្រុងត្រាវិញ ឈានដល់ថ្ងៃប្រឡងយកសញ្ញាបត្រនាឆ្នាំសិក្សា ២០២១-២០២២។ គ្រូ និងសិស្សកំពុងរវៀសរវៃអនុវត្តបណ្តាវិ​ធីសាស្រ្តបង្រៀន និងរៀនដើម្បីធានាសុវត្ថិភាពក្នុងការបង្ការ ទប់ស្កាត់អា​សន្នរោគផង និងរំលឹកមេរៀនឲ្យបានហ្មត់ចត់ដើម្បីប្រឡងយក សញ្ញាបត្រផង។

ម៉ោងរៀនរបស់សមណសិស្សនៅវត្តកំពង់។

ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (ឆ្នាំទី ៣) វត្តកំពង់ ឆ្នាំសិក្សា ២០២១-២០២២ មាន សមណសិស្ស និងយុវសិស្ស ៣៤ អង្គ និងរូបចូលរៀន។ អស់រយៈកាលជាង ០៣ ខែអនុវត្ត ម៉ឹងម៉ាត់ការបង្ការ  និងទប់ស្កាត់អា​សន្នរោគកូវីដ-១៩ លោកគ្រូ អ្នកគ្រូសាលាវត្តកំពង់ក៏ផ្អាកបង្រៀនដែរ។ លុះពេលមានសេចក្តីប្រកាសលេខ ០៦/TB-HDKSSYN ចុះថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២១ របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ស្តីពីបន្តកា​របង្រៀនបណ្តាថ្នាក់ពុទ្ធិកសិក្សាក្នុងខេត្តនាឆ្នាំសិក្សា ២០២១-២០២២  គ្រូបង្រៀនវត្តកំពង់បាន បន្តកា​របង្រៀន តាំងពីថ្ងៃទី ៣០ តុលា ឆ្នាំ ២០២១ រហូតមក។

ដោយប្តេជ្ញាត្រៀមឲ្យបានល្អសម្រាប់ការប្រឡងយកសញ្ញាបត្រក្នុងពេលខាងមុខ គ្រូនិង សិស្សកំពុងសកម្មក្នុងការបង្រៀន និងរៀនដើម្បីបញ្ចប់កម្មវិធីសិក្សា និងរំលឹកមេរៀនឲ្យ បានល្អ។ ចំពោះសមណសិស្សដែលស្នាក់នៅវត្តរៀន គ្រូអចិន្ត្រៃយ៍ងាយ​ស្រួលក្នុងការគ្រប់ គ្រង បង្រៀន និងរំលឹកមេរៀនឡើងវិញ។ ចំពោះយុវសិស្សមួយចំនួនដែលនៅឆ្ងាយ ដោយសារ អា​សន្នរោគរាតត្បាតស្មុគស្មាញមិនបានមករៀន គ្រូអចិន្រ្តៃយ៍ក៏បង្កលក្ខណៈឲ្យនៅផ្ទះរំលឹក មេរៀន។

ម៉ោងរៀនមុខវិជ្ជាមង្គលត្ថទីបនីនៃសាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (ឆ្នាំទី ៣) វត្តកំពង់។

ឆ្នាំសិក្សាកន្លង (២០២០-២០២១) ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ វត្តកំពង់ មានសិស្សប្រឡងជាប់ ១០០%។ ជាពិសេស មានសមណសិស្ស ០៥ ព្រះអង្គទទួលបាន លទ្ធផលខ្ពស់គឺ៖ ទទួលបានលេខ ១ លេ​ខ ២ លេ​ខ ៧ លេ​ខ ៨ និងលេខ ៩ ។

ព្រះតេជគុណ ថាច់ច័ន្ទកុមា​រ គ្រូអចិន្រ្តៃយ៍ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិសាលាវត្តកំពង់មានថេរដីកាថា៖ ក្នុងនាមជាគ្រូបង្រៀនអចិន្រ្តៃយ៍ អាត្មាចលនាគ្រូបង្រៀនគ្រប់មុខវិជ្ជា យកចិត្តទុកដាក់ចំពោះការបង្រៀន និងរំលឹកមេរៀនជូនសិស្សឱ្យសមស្របនឹងពេលវេលាដ៏ខ្លីនាបច្ចុប្បន្ននេះ។ ជាពិសេស កម្មវិធីបង្រៀនក្នុងថ្នាក់ត្រូវកាត់បន្ថយឲ្យខ្លីមក និងយកចិត្តទុកដាក់បង្រៀនមេរៀនណាសំខាន់ៗ និងអនុវត្តវិធីសាស្រ្តបង្រៀនឲ្យបានល្អដើម្បីសមណសិស្សងាយយល់ ងាយចាំ ។ ជំរុញទឹកចិត្តគ្រូបង្រៀន និមន្ត និងអញ្ជើញមកបង្រៀនឲ្យបានទៀងទាត់តាមកាលបរិច្ឆេទ ព្រមទាំងផ្ញើឯកសារដល់យុវសិស្សដែលនៅផ្ទះរំលឹកមេរៀន។ បច្ចុប្បន្ន សមណសិស្ស និងយុវសិស្សបានបង្កើនស្មារតីម្ចាស់ការក្នុងការស្វាធ្យាយរៀនសូត្រដើម្បីត្រៀមប្រឡងយកសញ្ញាបត្រក្នុងពេលខាងមុខ។

ព្រះតេជគុណ ថាច់សាមុត ប្រធាន​ថ្នាក់​ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ​វត្ត​កំពង់ មានថេរដីកា​ថា៖ ដោយសារអាសន្នរោគ​រាតត្បាតស្មុគស្មាញ ជះឥទ្ធិពលច្រើន​ដល់ការរៀនសូត្ររបស់ព្រះ សង្ឃ ប៉ុន្តែអាត្មា និងមិត្តរួមថ្នាក់តែងខិតខំរំលឹកមេរៀនឲ្យបានល្អតាមការណែនាំរបស់លោកគ្រូ អ្នកគ្រូ ដើម្បីចូលរួមប្រឡងសម្រេចបានលទ្ធផលល្អ។

ព្រះឧបជ្ឈាយ៍ ថាច់វ៉ាយ ព្រះចៅអធិការវត្តកំពង់មានថេរដីកាថា៖ នៅជាង០២ ខែទៀតដល់ថ្ងៃប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២។ ក្នុងនាម​ជា​ព្រះចៅអធិការវត្ត អាត្មាតែងជំរុញស្មារតី និង​បង្ក​លក្ខណៈដើម្បី​សមណសិស្ស​រៀនសូត្របានល្អ​។ ជាក់ស្តែងគឺតាំងពីអនុវត្តគម្លាតសង្គមរហូតមកអាត្មាចលនាគណៈអារាមាភិបាល ពុទ្ធបរិស័ទមកវត្តចម្អិនចង្ហាន់ប្រគេនដល់ព្រះសង្ឃក៏ដូចជាសមណសិស្សក្នុងវត្ត មិនទុកឲ្យសមណសិស្សនិមន្តទៅបិណ្ឌបាត ដើម្បីធានាបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ផង ដើម្បីបង្កលក្ខណៈឲ្យសមណសិស្សមានពេលរៀនសូត្របានល្អផង។

ពិធីប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (ឆ្នាំទី ៣) ឆ្នាំសិក្សា ២០២១-២០២២ តាមការគ្រោងទុកនឹងចាត់តាំងនៅចុងខែមករា ឆ្នាំ ២០២២។ សមណសិស្ស និងយុវសិស្សចូលរួមប្រឡងត្រូវប្រឡង ១០ វិញ្ញាសាគឺ វិញ្ញាសា មង្គលត្ថទីបនី សាសនាសកល ព្រះបាតិ មោក្ខ បរមត្ថាធិប្បាយ​ កំណាព្យ អក្សរសាស្រ្ត គណិតវិទ្យា សរសេរតាមអាន វេយ្យាករណ៍ បាលី និងភាសាអង់គ្លេស។ ដោយបានការយកព្រះទ័យទុកដាក់ពីសំណាក់ព្រះចៅអធិការ គណៈអារាមាភិបាល ពុទ្ធបរិស័ទវត្តកំពង់ រួមនឹងស្មារតីម្ចាស់ការក្នុងការបង្រៀន និងរៀនសង្ឃឹម ថា គ្រូ និងសិស្សសាលាវត្តកំពង់នឹងទទួលបានជោគជ័យពុំខាន៕ 

អត្ថបទ‑រូបថត៖សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.