• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

រួមដំណើរជាមួយគ្រួសារក្រីក្រក្នុងរដូវមហាសន្នរោគកូវីដ ១៩

16/11/2021 09:19

សង្កាត់ទី ៩ ទីក្រុងត្រាវិញ មានគ្រួសារជនជាតិខ្មែរប្រមាណ ៤៥% ឆ្នាំ ២០២១ ទូទាំងសង្កាត់មានគ្រួសារក្រីក្រ ៤៨ គ្រួសារ គ្រួសារជិតក្រ ១០៣ គ្រួ។ ដើម្បីជំនួយបណ្តាគ្រួសារក្រីក្រ​ឈានឡើងរួចផុតពីភាពក្រីក្រចីរភាព​ ឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សង្កាត់ទី ៩ បានបង្កលក្ខណៈដើម្បីគ្រួសារក្រីក្រ គ្រួសារជួបលំបាកបានឈានឡើងក្នុងជីវភាព។

 

លោកមាត្រឿងកៀ សាងសង់ផ្ទះមហាសាមគ្គីថ្មី អាស្រ័យគណៈកម្មាធិការរណសិរ្សមាតុភូមិឧបត្ថម្ភ។

លោកស្រី គឹមធីឡេ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ទី ៩ បានឲ្យដឹង៖  គិតគូរគ្រួសារក្រីក្រ​ ពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ ផ្សព្វផ្សាយបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ ជាការងារប្រចាំរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សង្កាត់ ទី ៩។ តាមរយៈនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ទី ៩ នៅទាំងឆ្លៀតយកបណ្តាប្រភពកម្លាំង បំផុសចលនា អាជីវករ សប្បុរសជន គិតគូរដល់គ្រួសារក្រីក្រ ដូចជា៖​ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងត្រាវិញសហការជាមួយគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់ទី ៩ ចាត់តាំងផ្សារណាត់ “០ ដុង” ជូនគ្រួសារក្រីក្រ គ្រួសារជិតក្រ ក្នុងរយៈកាលអនុវត្តគម្លាតសង្គម។ ចំនួនមុខទំនិញសម្ភារប្រើប្រាស់ចាំបាច់ និងមុខទំនិញបានដាក់ចេញជាមួយតម្លៃ “០ ដុង” រួមមាន ១០០ ចំណែក គិតជាតម្លៃ ៣៥ លានដុង។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តដកយកពីប្រភពមូលនិធិសុខុមាលភាពសង្គមខេត្ត ឧបត្ថម្ភជូនគ្រួសារ ៤៥ គ្រួ ជាមុខសញ្ញាទន់ខ្យោយ​ គ្រួសារជួបលំបាក អាស្រ័យដោយអាសន្នរោគជំងឺកូវីដ‑១៩ សរុបទឹកប្រាក់ ៤០,៥ លានដុង។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងឧបត្ថម្ភអំណោយ ១០ ចំណែក ក្រុមហ៊ុនអគ្គិសនីឧបត្ថម្ភអង្ករ ១០ តោន​ តម្លៃ ១៥ លានដុង។ល។

ទន្ទឹមនឹងនោះ អនុវត្តសេចក្តីសម្រេចចិត្តលេខ ១៤១៥/QĐ-TTg ចុះថ្ងៃទី ២០ មេសា ឆ្នាំ ២០២១ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីការផ្គត់ផ្គង់អង្ករពីប្រភពឃ្លាំងអង្ករបម្រុងរបស់ជាតិ​ជូនដល់បណ្តាខេត្ត ទីក្រុង ដើម្បីឧបត្ថម្ភដល់ប្រជាជនកំពុងជួបលំបាកដោយសារអាសន្នរោគកូវីដ‑១៩ ការិយាល័យពលកម្ម‑យុទ្ធជនពិការ និងសង្គមកិច្ចទីក្រុងត្រាវិញបានឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រ និងមុខសញ្ញាគាំពារសង្គមជាជនរួមជាតិខ្មែរ ៣៥៦ គ្រួ ដោយមានចំនួនមនុស្ស ៧៨០ នាក់នៅលើភូមិសាស្ត្រសង្កាត់​ ម្នាក់ៗទទួលបានអង្ករ ១៥ គីឡូក្រាម។ បច្ចុប្បន្ន ទូទាំងសង្កាត់ផ្គត់ផ្គង់អង្ករបានជាង ១២ តោន។

ជាគ្រួសារក្រីក្រ ទទួលបានការយកចិត្តទុកដាក់ឧបត្ថម្ភពីគណៈកម្មាធិការប្រជាជនសង្កាត់ទី ៩ លោមាត្រឿងកៀ​ នៅអនុសង្កាត់លេខ ៣ សង្កាត់ទី ៩ ឲ្យដឹងដោយរីករាយថា៖​ ខ្ញុំគ្មានប្រពន្ធកូន ហេតុនោះហើយបច្ចុប្បន្នរស់នៅជាមួយម្តាយមានវ័យជាង ៧០ ឆ្នាំ និងចៅៗ (កូនរបស់ប្អូនស្រី) ០៣ នាក់កំពុងស្ថិតក្នុងវ័យសិក្សា។ មុននោះ គ្រួសារជួបលំបាក ខ្ញុំប្រកបរបរជាងកំបោរ ប៉ុន្តែរយៈកាលជាង ០១ ឆ្នាំមកអាយ នេះ អាស្រ័យមានជំងឺបេះដូង ទើបពេលណាដែលសុខភាពស្រួល ទើបខ្ញុំទៅធ្វើការងារនេះ ពេលមិនសូវស្រួលខ្ញុំប្រកបកិច្ចការស្រាល​តាមរដូវកាល។ ដោយឃើញគ្រួសារខ្ញុំជួបលំបាក ក្នុងមួយខែសង្កាត់ទី ៩ បំផុសចលនាឧបត្ថម្ភសម្ភារប្រើប្រាស់ចាំបាច់ក្នុងគ្រួសារ និងអង្ករពី ១០‑១៥ គីឡូក្រាមជូនដល់គ្រួសារខ្ញុំ។ ទន្ទឹមនឹងនោះ ខ្ញុំទើបតែទទួលបានប្រាក់ឧបត្ថម្ភពលករស្វៃរិនចំនួន ១,៥ លានដុង តាមសេចក្តី សម្រេចចិត្តលេខ ៦៨ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ ប្រាក់នោះ ខ្ញុំប្រិតសំចៃទុកសម្រាប់ទិញគោមួយក្បាល សង្ឃឹមថាជីវភាពគ្រួសារនឹងធូរស្រាលជាងមុន។

មិនត្រឹមតែជំនួយបណ្តាគ្រួសារក្រីក្រឲ្យឆ្លងកាត់ការលំបាក ក្នុងរដូវអាសន្នរោគនោះ សង្កាត់ទី ៩ នៅទាំងអំពាវនាវសប្បុរសជនចូលរួមសាងសង់ផ្ទះមហាសាមគ្គី ដើម្បីបណ្តាគ្រួសារជួបលំបាក គ្រួសារក្រីក្រមានលំនៅឋានលំនឹងជីវភាព។ ឆ្លងតាមរយៈនោះ គិតពីដើមឆ្នាំមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ទី ៩ បំផុសចលនាសាងសង់ថ្មីផ្ទះមហាសាមគ្គី ១៥ ខ្នង ផ្ទះឧបការគុណ ០១ ខ្នង។ ក្នុងនោះគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី ០២ ខ្នង ផ្ទះឧបការគុណ ០១ ខ្នង និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងត្រាវិញ និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ទី ៩ បំផុសចលនាឧបត្ថម្ភផ្ទះមហាសាមគ្គី ១៣ ខ្នង។ ផ្ទះមួយខ្នងមានតម្លៃពី ២៥‑៦០ លានដុង៕

អត្ថមទ‑រូបថត៖ សុខា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.