• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ភាពលំបាក ងាយស្រួលរបស់សិស្សជនជាតិខ្មែរក្នុងការរៀនតាមបណ្តាញ

01/12/2021 06:02

ឆ្នាំសិក្សា ២០២១-២០២២ ស្រុកកូវកែ មានសិស្សអនុវិទ្យាល័យ ៥.៣៨៦ នាក់ ក្នុងនោះសិស្សជនជាតិខ្មែរជាង ៣៦%។ សិស្ស​បឋមសិក្សា​ ៧.៥៩០ ​នាក់ ក្នុង​នោះសិស្សជនជាតិខ្មែរ ៤៥%។ បច្ចុប្បន្ន ការិយាល័យអប់រំ និងបណ្ដុះបណ្ដាលស្រុក បាននិងកំពុងចង្អុលការបណ្តាសាលាស្ថិតក្រោមឱវាទ អនុវត្តការងារបង្រៀនបន្តផ្ទាល់តាមប្រព័ន្ធអ៊ីនធើណែត និងជំរុញទឹកចិត្តសិស្សបឋមសិក្សាឱ្យរៀនតាមរយៈទូរទស្សន៍។ ការបង្រៀនបន្តផ្ទាល់ក្នុងស្រុកកំពុងជួបបញ្ហាលំបាកមួយចំនួន ដោយសារសិស្សវិទ្យាល័យជាង ១២% នៅខ្វះឧបករណ៍រៀនបន្តផ្ទាល់។ ចំពោះសិស្សដែលមានឧបករណ៍វិញ ក្នុងម៉ោងរៀនបន្តផ្ទាល់ច្រើនជួបបញ្ហាប្រព័ន្ធអ៊ីនធើណែតរអាក់រអួល។ រីឯ​សិស្ស​​បឋមសិក្សាវិញ រៀន​តាម​ទូរទស្សន៍បានស្រួលទាំង អស់គ្នា។

 

ប្អូនថាច់ហ្វាងខាងកំពុង រៀនបន្តផ្ទាល់។

ប្អូនថាច់ហ្វាងខាង ជាសិស្សថ្នាក់ទី ៦ បេ សាលាអនុវិទ្យាល័យចូវដៀង ជាកូនរបស់គ្រួសារក្រីក្រ បានសប្បុរសជនឧបត្ថម្ភម៉ាស៊ីនកំព្យុទ័របង្កាន់ដៃមួយគ្រឿង ប៉ុន្តែគ្រួសារប្អូនគ្មានប្រព័ន្ធអ៊ីនធើណែត ម្ល៉ោះហើយ ដល់ម៉ោងរៀនម្តងៗ ហ្វាងខាងតែងយកម៉ាស៊ីនទៅផ្ទះមាមីងជិតខាង ដើម្បីតភ្ជាប់បណ្តាញអ៊ីនធើណែត។ ហ្វាងខាងបានឲ្យដឹងថា៖ កាលពីដើមឆ្នាំសិក្សា ប្អូនបារម្ភខ្លាំងណាស់ ព្រោះប្អូនគ្មានឧបករណ៍រៀនបន្តផ្ទាល់ដូចមិត្តរួមថ្នាក់។ បន្ទាប់ពីបើកបវេសនកាលឆ្នាំសិក្សាថ្មីបានមួយសប្តាហ៍ដោយបានសប្បុរសជនឧបត្ថម្ភម៉ាស៊ីនកំព្យូទ័របង្កាន់ដៃឲ្យប្អូន ០១ គ្រឿង។ ដោយ​សារ​ផ្ទះ​ប្អូនគ្មាន​ប្រព័ន្ធអ៊ីនធើណែត ម្ល៉ោះហើយដល់ម៉ោងរៀនម្តងៗ ប្អូនតែងយកកំព្យុទ័រ​ទៅ​ផ្ទះ​មាមីងជិត​ខាង​ដើម្បី​រៀនបន្តផ្ទាល់។ ទោះបីពិបាកបន្តិចក៏ដោយ ប៉ុន្តែប្អូននឹង​ខិតខំរៀន និង​ធ្វើលំហាត់​ឲ្យ​បាន​ល្អ មិនឲ្យលោកមា អ្នកមីង និង​លោកគ្រូ​ អ្នកគ្រូ​ខកបំណងឡើយ។

ប្អូន ស៊ើងថាញ់ផុង ជាសិស្សថ្នាក់ទី ៧/២ អនុវិទ្យាល័យផុងថាញ់ក៏ ជាកូនរបស់គ្រួសារក្រីក្រ ​បានឲ្យដឹងថា៖ ប្អូនសប្បាយចិត្តណាស់ ដោយបានការិយាល័យអប់រំ និងបណ្តុះបណ្តាល ស្រុកឧបត្ថម្ភទូរស័ព្ទ ០១ គ្រឿង និងកាដ ៤G ដើម្បីរៀនបន្តផ្ទាល់តាំងពីដើមឆ្នាំសិក្សា។ ថ្វីត្បិតដូច្នោះ ក្នុងម៉ោងរៀនម្តងៗសេវាខ្សោយ ម្ល៉ោះហើយការរៀនរបស់ប្អូនត្រូវដាច់រយៈ។ បន្ទាប់ពីនោះ ប្អូនក៏​សុំ​មេរៀន​ពី​គ្រូបង្រៀនដើម្បីយក​មកផ្ទះ​រៀន​ ។

ប្អូនស៊ើងថាញ់ផុងកំពុងនៅផ្ទះរៀនបន្តផ្ទាល់។

អំពីភាពងាយស្រួលក្នុងការបង្រៀន និងរៀនបន្តផ្ទាល់នៅស្រុកកូវកែ អ្នកគ្រូង្វៀងធីថាញ់ឡេវ ប្រធានការិយាល័យអប់រំ និងបណ្តុះបណ្តាល ស្រុកកូវកែមានប្រសាសន៍ថា៖ ដោយបានការយកចិត្តទុកដាក់ ចង្អុលការផ្ទាល់របស់ថ្នាក់ដឹកនាំស្រុក  មន្ទីរអប់រំ និងបណ្ដុះបណ្ដាលខេត្ត ការបង្រៀន និងរៀនបន្តផ្ទាល់នៅស្រុកកូវកែប្រព្រឹត្តទៅបានស្រួល។ ជាពិសេស ថ្នាក់ដឹកនាំស្រុកកូវកែបានចលនាកម្មាភិបាល និយោ ជិតក្នុងស្រុក រួមវិភាគទានបានជាង ៤០០ លានដុងដើម្បីទិញ និងជូនទូរទស្សន៍ ៤៦ គ្រឿង និងទូរស័ព្ទ ១០៩ គ្រឿងដល់សិស្សក្នុងស្រុក។ ក្រៅពីនោះ ស្រុកនៅទាំងបានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តឧបត្ថម្ភទូរទស្សន៍ ៩៦ គ្រឿងទៀតដើម្បីជូនដល់សិស្សបឋមសិក្សាផងដែរ។ ទន្ទឹមនឹងនោះការរិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុកក៏បានចលនាគ្រូបង្រៀន និងបុគ្គលិកផ្នែកអប់រំក្នុងទូទាំងស្រុកចូលរួម មូលនិធិ «សេវា និងកុំព្យូទ័រសម្រាប់ប្អូនៗ» អាស្រ័យសហជីព មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តបំផុសចលនា។ គ្រូបង្រៀន និងបុគ្គលិកម្នាក់ៗគបប្រាក់ខែ ០១ ថ្ងៃ សរុបបានជាង ២៣៦ លានដុង ផ្ញើដល់សហជីពផ្នែកបានរួចរាល់ហើយ។

ដើម្បីដោះស្រាយបញ្ហាសិស្សខ្វះឧបករណ៍រៀនបន្តផ្ទាល់ អ្នកគ្រូង្វៀងធីថាញ់ឡេវមានប្រសាសន៍បន្តថា៖ ដើម្បីដោះស្រាយជាបន្ទាន់ចំពោះបញ្ហាសិស្សអនុវិទ្យាល័យខ្វះឧបករណ៍រៀនបន្តផ្ទាល់ ការិយាល័យបានណែនាំបណ្តាសាលាគប្បីជំរុញទឹកចិត្តសិស្សឲ្យរៀនបន្តផ្ទាល់ក្នុងឧបករណ៍ជាមួយគ្នា។ រីឯសិស្សនៅឆ្ងាយពីគ្នាវិញ គ្រូបង្រៀន ផ្ញើលំហាត់ និងណែនាំសិស្សឱ្យនៅផ្ទះធ្វើលំហាត់។ បច្ចុប្បន្នការិយាល័យ កំពុងសហការជាមួយបណ្តាឃុំ ទីប្រជុំជនត្រួតពិនិត្យគ្រួសារនីមួយៗ ដើម្បីធ្វើបញ្ជីរាយនាមផ្ញើទៅមន្ទីរអប់រំ និងបណ្តុះបណ្តាល គណៈកម្មាធិការប្រជាជនស្រុកបន្តការឧបត្ថម្ភ។ បញ្ហាប្រព័ន្ធអ៊ីនធើណែតរអាក់រអួលវិញនោះ ការិយាល័យបានរាយការណ៍ដល់ថ្នាក់ដឹកនាំស្រុកដើម្បីចង្អុលការផ្នែកជំនាញ បង្កើនល្បឿនប្រព័ន្ធអ៊ីនធើណែតឲ្យពូកែ ដើម្បីឱ្យសិស្សរៀនបានស្រួល៕      

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.