14/12/2021 10:33
ព្រះតេជគុណសឺនកាង ព្រះចៅអធិការវត្ត គោករាជសីមា(គោក) ឃុំង្វៀកហ្វា ស្រុកចូវថាញ់ ជាព្រះចៅអធិការមួយអង្គដែលមានតួនាទី ភារកិច្ចល្អចំពោះពុទ្ធបរិស័ទចំណុះជើងវត្ត និងសហការល្អជាមួយរដ្ឋអំណាចមូលដ្ឋានផ្សព្វផ្សាយ បំផុសចលនាពុទ្ធបរិស័ទខ្មែរឱ្យអនុវត្តល្អបណ្ដាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ។
តាំងពីផ្ទុះជំងឺលើកទី ៤ រហូតមកដល់លើកទទួលប្រជាជនពីបណ្ដាខេត្ត ទីក្រុងត្រឡប់មក ស្រុកកំណើតវិញ ព្រះតេជគុណតែងរួមជាមួយគណៈអារាមាភិបាលនិមន្ត‑អញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ ឧបត្ថម្ភពេលបាយ គិតជាតម្លៃជាង ១០ លានដុងដល់បណ្ដាអ្នកដែលធ្វើចត្តាឡីស័កប្រមូលផ្ដុំ។ ព្រះតេជគុណសឺនកាង មានថេរដីកាឱ្យដឹងថា៖ វត្តក៏មានការខ្សត់ខ្សោយអំពីថវិកាផងដែរ ប៉ុន្តែសម្លឹងឃើញពីស្ថានភាពប្រជាជនធ្វើចត្តាឡីសក័កាន់តែលំបាកជាង ពលករជាច្រើនត្រូវរងឥទ្ធិពលដល់ការងារ ជីវភាពគ្រួសារ ម៉្លោះហើយវត្តក៏អាចជួយអ្វីបានក៏ជួយដើម្បីប្រជាជនក្នុងតំបន់ធ្វើចត្តាឡីស័ក ក៏ដូចជាពុទ្ធបរិស័ទដទៃទៀតបានលំនឹងចិត្តមួយចំណែកណា។
ព្រះតេជគុណសឺនកាង ព្រះចៅអធិការវត្តគោករាជសីមា(គោក)។
វត្តគោករាជសីមា(គោក)ស្ថិតនៅក្បែរទីស្នាក់ការគណៈកម្មការប្រជាជនភូមិ។ សំឡេងឧគ្ឃោសនស័ព្ទផ្សាយចេញពីទីស្នាក់ការរបស់ភូមិ គួបផ្សំជាមួយបណ្ដាខ្លឹមសារផ្សព្វផ្សាយនៅលើកាសែត ស្ថានីយទូរទស្សន៍ទាក់ទងដល់ការបង្ការទប់ស្កាត់អាសន្នរោគតែងបានព្រះអង្គទទួលយក រួចផ្សាយបន្តដល់មាមីងពុទ្ធបរិស័ទ។ មានពេលខ្លះ ឧបករណ៍ឧគ្ឃោសនស័ព្ទត្រូវខូច ព្រះអង្គស្នើដល់រដ្ឋអំណាចមូលដ្ឋានជួសជុលជាបន្ទាន់ ពីព្រោះព្រះអង្គមានព្រះទ័យយល់ឃើញថា នេះគឺជាប៉ុស្តិ៍នាំយកព័ត៌មានសំខាន់ៗចំពោះមាមីងនៅនឹងមូលដ្ឋាន។ ទន្ទឹមនឹងនោះ ចំនួនករណីដែលវិជ្ជមានជំងឺកូវីដ‑១៩ នៅលើភូមិសាស្រ្តខេត្តតែងបានព្រះអង្គតាមដានដិតដល់រៀងរាល់ថ្ងៃ ដើម្បីចលនាពុទ្ធបរិស័ទជ្រោងខ្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងការបង្ការ ទប់ស្កាត់ជំងឺ។ ក្នុងបណ្ដាថ្ងៃឧបោសថសីល លោកយាយលោកតាតែងអញ្ជើញមកវត្តសមាទានឧបោសថសីល ព្រះតេជគុណតែងត្រៀមបម្រុងរបាំងមុខ ទឹកកម្ចាត់មេរោគដើម្បីបម្រើដល់លោកយាយលោកតា។
បុណ្យកឋិនកាលនាពេលកន្លង ទោះបីពុទ្ធបរិស័ទមានការត្រៀមបម្រុងចាត់តាំងដង្ហែមកប្រគេនព្រះសង្ឃក៏ដោយ ប៉ុន្តែដើម្បីធានាការបង្ការ ទប់ស្កាត់អាសន្នរោគ ជៀសវាងការផ្ដុំគ្នាច្រើន ព្រះតេជគុណ ចលនាពុទ្ធបរិស័ទឱ្យផ្អាកការចាត់តាំងវិញ គ្រាន់តែចាត់តាំងដោយរបៀបសាមញ្ញ មិនផ្ដុំគ្នាច្រើន ប៉ុន្តែរក្សាបានទំនៀមតាមពុទ្ធានុញ្ញាត។
ព្រះតេជគុណសឺនកាង មានថេរដីកាឱ្យដឹងបន្ថែមទៀតថា៖ ក្នុងសម័យកាលសព្វថ្ងៃ ពិធីបុណ្យទានគ្មានសារៈសំខាន់ទៀតឡើយ បើសិនថ្ងៃនេះ ខែនេះ ឆ្នាំនេះធ្វើមិនបាននោះ រង់ចាំដល់ថ្ងៃ ខែ ឆ្នាំក្រោយធ្វើទៅក៏មិនមានទាស់ខុសអ្វីឡើយ ផ្ទុយមកវិញការងារបង្ការ ទប់ស្កាត់អាសន្នរោគទើបជាប្រការសំខាន់។ ហេតុនោះ បណ្តាពិធីបុណ្យទំនៀមទម្លាប់ ឬក៏ពិធីបុណ្យទាក់ទងដល់ជំនឿសាសនាមានលក្ខណៈផ្ដុំគ្នាច្រើនត្រូវផ្អាកអស់។ សូម្បីពិធីបុណ្យដារទក្ខិណានុប្បទានដែលកាលពីមុនពុទ្ធបរិស័ទច្រើនធ្វើនៅតាមគ្រួសារ មាននិមន្តព្រះសង្ឃ និងអញ្ជើញភ្ញៀវមកចូលរួម។ បច្ចុប្បន្នបានព្រះអង្គចលនាឱ្យចាត់តាំងត្រឹមតែចាត់ចែងជាចង្ហាន់ប្រគេនព្រះសង្ឃនៅក្នុងវត្ត និមន្តព្រះសង្ឃភត្តានុមោទនា ឧទ្ទិសកុសលជូនបុព្វការីដែលលាចាកលោកនេះទៅគឺជាការស្រេច។
លោកតាថាច់យ៉េត ប្រធានគណៈអារាមាភិបាលវត្តគោករាជសីមា (គោក) មានប្រសាសន៍ឱ្យដឹងថា៖ ព្រះចៅអធិការ សឺនកាង មានកិច្ចសហការបានល្អជាមួយគណៈអារាមាភិបាល រដ្ឋអំណាចមូលដ្ឋាន ដើម្បីអនុវត្តបណ្ដាចលនា។ ចំពោះភារកិច្ចនៅក្នុងវត្ត ព្រះអង្គសហការបំផុសចលនាកសាងបានសំណង់មួយចំនួនប្រកបដោយនិមិត្តតម្លៃវប្បធម៌ជនជាតិ ឆ្លើយតបដល់តម្រូវការអនុវត្តជំនឿរបស់ជនរួមជាតិខ្មែរ។ ចំពោះរដ្ឋអំណាចមូលដ្ឋាន មានចលនាដែលជាប់ទាក់ទងដល់ការចលនាឱ្យព្រះអង្គជួយឧបត្ថម្ភ ព្រះអង្គតែងគាំទ្រ។ ទង្វើរបស់ព្រះចៅអធិការសឺនកាងគឺសម្ដែងពីលក្ខណៈល្អទាំងសាសនា ថ្លៃថ្លាំទាំងសង្គម ជួយឱ្យសកម្មភាពគោរពជំនឿសាសនារបស់ពុទ្ធបរិស័ទមានរបៀបរៀបរយល្អប្រសើរជាង៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។