14/12/2021 10:35
សមាជិកា ស៊ើងធីសាវឿន (កើតឆ្នាំ ១៩៥១ នៅអនុសង្កាត់ទី ២ សង្កាត់លេខ ៩ ទីក្រុងត្រាវិញ) មានកូនប្រុសម្នាក់ ប្រកបរបរយួរកំបោរប្រាក់ចំណូលមិនបានទៀងទាត់។ កាលពីមុន មីងសាវឿន បានរដ្ឋឧបត្ថម្ភផ្ទះមេត្តាធម៌មួយខ្នងដែរតែបច្ចុប្បន្នផ្ទះនោះទ្រុឌទ្រោមហើយ។ ជីវភាពគ្រួសារជួបការលំបាក ដូច្នោះហើយ គាត់គ្មានលទ្ធភាពសង់ផ្ទះថ្មីឡើយ។ ដោយយល់ពីស្ថានភាពគ្រួសារសមាជិកាស៊ើងធីសាវឿនសមាគមសហពន្ធន៍នារីសង្កាត់លេខ ៩ ចលនាបណ្តាអង្គការចាត់តាំង សប្បុរសជនឧបត្ថម្ភថវិកាសាងសង់ផ្ទះមួយខ្នងលើផ្ទៃដី ៤០ ម៉ែត្រក្រឡា ដំបូលប្រក់ស័ង្កសី ជញ្ជាំងឥដ្ឋ ធារក្រាលថ្មផ្កា សរុបតម្លៃ ៤០ លានដុង។ ក្នុងនោះ គណៈកម្មាធិការបក្សនគរបាលទីក្រុងត្រាវិញឧបត្ថម្ភ ៣០ លានដុង គ្រួសារបំពេញបន្ថែម ១០ លានដុង។ សមាជិកាស៊ើងធីសាវឿនបានឲ្យដឹងដោយរីករាយថា៖ កូនប្រុសខ្ញុំព្យាយាមធ្វើការងារណាស់ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃគឺលំបាកណាស់ហើយធ្វើម្តេចសល់ប្រាក់សម្រាប់សង់ផ្ទះថ្មី ប៉ុន្តែតាំងពីអាសន្នរោគរាតត្បាតស្មុគស្មាញមកកូនខ្ញុំគ្មានការងារធ្វើទៀងទាត់ ដូច្នោះហើយជីវភាពគ្រួសារជួបការលំបាកច្រើន។ ដោយបានសមាគមសហពន្ធន៍នារីយកចិត្តទុកដាក់ឧបត្ថម្ភទើបគ្រួសារខ្ញុំមានផ្ទះថ្មីយ៉ាងនេះ។
ប្រធានសមាគមនារីសង្កាត់លេខ ៩ ជូនអង្ករដល់សមាជិកាថាច់ធីសាវឿន។
តាំងពីឆ្នាំ ២០១៦‑២០២១ ផ្តើមពីប្រភពថវិកាសង្គមូបនីយកម្ម សមាគមសហពន្ធន៍នារី សង្កាត់លេខ ៩ ឧបត្ថម្ភសង់ផ្ទះមេត្តាធម៌បាន ១៥ ខ្នងជូនសមាជិកាក្រីក្រ ជិតក្រ ដែលកំពុងជួបការលំបាកអំពីលំនៅឋាន សរុបថវិកាជាង ៦០០ លានដុង។ ទន្ទឹមនឹងនោះ ឆ្នាំ ២០២១ សមាគមសហពន្ធន៍នារីសង្កាត់លេខ ៩ នៅទាំងកំណត់ត្រាបញ្ជីគ្រួសារសមាជិកាក្រីក្រ ៣៥ គ្រួ កំពុងជួបការលំបាកពីលំនៅឋាន ផ្ញើជូនគណៈកម្មាធិការប្រជាជនសង្កាត់ ដើម្បីស្នើឧបត្ថម្ភលំនៅឋានតាមសេចក្តីសម្រេចចិត្តលេខ ០៤/២០២១/NQ-HĐND ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត(អាណត្តិកាលទី ១០) ដែលកំណត់ពីគោលនយោបាយឧបត្ថម្ភកសាងលំនៅឋានជូនគ្រួសារក្រីក្រ ជិតក្រក្នុងខេត្តត្រាវិញដំណាក់កាល ២០២១‑២០២៦។ តាមរយៈនោះ ចុងឆ្នាំ ២០២១ សមាគមមានគ្រួសារសមាជិកាក្រីក្រ ០៧ គ្រួ បានឧបត្ថម្ភលំនៅឋានតាមសេចក្តីសម្រេចចិត្តលេខ ០៤/២០២១/NQ-HĐND។ តាមការគ្រោងទុកដើមឆ្នាំ ២០២២ សមាគមនឹងរាយការណ៍ជាបន្តដើម្បីស្នើឧបត្ថម្ភលំនៅឋានជូនសមាជិកាក្រីក្របន្ថែម ១៣ គ្រួទៀតដែលកំពុងជួបការលំបាកអំពីលំនៅឋាន។
បងស្រី គឹមធីស្វឹងថ្វី ប្រធានសមាគមសហពន្ធន៍នារីសង្កាត់លេខ ៩ បានឲ្យដឹងថា៖ ទន្ទឹមនឹងការគិតគូរពីលំនៅឋានជូនសមាជិកាក្រីក្រ កន្លងហើយ សមាគមសហពន្ធន៍នារីសង្កាត់លេខ ៩ នៅទាំងអនុវត្តល្អតាមការណែនាំរបស់សមាគមសហពន្ធន៍នារីខេត្តស្តីពីការចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។ សមាគមចលនាសមាជិកាចូលរួមចម្អិនអាហារជាង ២.៥៨០ ចំណែកគិតជាតម្លៃជាង ៥២ លានដុង ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនតំបន់ធ្វើចត្តាឡីស័ក និងកងកម្លាំងប្រចាំប៉ុស្តិ៍។ ក្រៅពីនោះ សមាគមនៅទាំងសហការជាមួយបណ្តាអង្គការមហាជនសង្កាត់ចលនាជូនអំណោយជាង ៥.៦០០ ចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារមានអ្នកមានសគុណ គ្រួសារក្រីក្រ ជិតក្រ និងសមាជិកាក្រីក្រ ។ល។ សរុបតម្លៃជាង ១,១ ពាន់លានដុង។ ជាពិសេស ជូនប្រាក់ ៤០ លានដុងដល់សមាជិកាម្នាក់ដែលមានស្ថានភាពលំបាកកំពុងព្យាបាលនៅមន្ទីរពហុព្យាបាលពេទ្យសៃហ្គងទីក្រុងហូជីមិញ។ល។
ទង្វើរបស់សមាគមសហពន្ធន៍នារីសង្កាត់លេខ ៩ ជាទង្វើមានប្រយោជន៍ជាក់ស្តែងក្នុង ការជំរុញស្មារតីសមាជិកាក្រីក្រជម្នះការលំបាកក្នុងជីវភាព។ ក្នុងនោះ មានសមាជិកាក្រីក្រដែលកំពុងជួបការលំបាកពីលំនៅឋាន បង្កើនស្មារតីពុះពារបន្តការពលកម្មផលិតពង្រីកសេដ្ឋកិច្ចគ្រួសាររួមចំណែកអនុវត្តការងារកាត់បន្ថយភាពក្រីក្រ ធានាសុខុមាលភាពសង្គមជូនមូលដ្ឋាន៕
អត្ថបទ‑រូបថត៖ សុជា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។