09/11/2021 08:32
បងថាច់ដឹប បានឱ្យដឹងថា៖ បច្ចុប្បន្ន ស្វែងរកពលកររដូវកាលក៏ជួបការលំបាកច្រើន បើសិនជារកបានអ្នកធ្វើការឈ្នួលម្នាក់ៗតម្លៃទាបបំផុត ២៥០.០០០ ដុងក្នុងមួយថ្ងៃ។ រួចក្នុងរយៈពេលប្រមាណ ២ ថ្ងៃទើបអាចលើករងបានសម្រេចផ្ទៃដីប្រមាណ ១.០០០ ម៉ែត្រក្រឡា។ ក្រៅពីនោះ នៅមានការចំណាយដទៃៗទៀតដូចជា៖ ផ្ទាំងពាសកសិកម្ម ជីដាក់ទ្រាប់។ល។ គិតទៅលើផ្ទៃដីប្រមាណ ១.០០០ ម៉ែត្រក្រឡាចំណាយប្រាក់ក្នុងដំណាក់កាលត្រៀមបម្រុងចុះពូជជាង ១ លានដុង។ ពេលអនុវត្តយន្តូបនីយកម្ម លើផ្ទៃដី ១.០០០ ម៉ែត្រក្រឡានោះ ចំណាយប្រាក់ ៣០០.០០០ ដុងជួលម៉ាស៊ីនធ្វើដីគឺមានរងស្រាប់ គ្រាន់តែយកផ្ទាំងពាសកសិកម្មមកគ្រប់លើមុខដីរួចចោះរន្ធផ្ទាំងពាសកសិកម្ម និងយកកូនពូជមកដាំគឺ ជាការស្រេច។ គិតទៅប្រាក់ចំណាយលើផ្ទៃដី ១.០០០ ម៉ែត្រក្រឡាពី ៦០០.០០០‑ ៧០០.០០០ ដុង ហើយក៏មិនរង់ចាំយូរ គ្រាន់តែក្នុងរយៈប្រមាណមួយម៉ោងកន្លះអាចសម្រេចផ្ទៃដីដំណាំប្រមាណ ០,៤ ហិកតារបស់គ្រួសារខ្ញុំ។ ដោយអាស្រ័យកិច្ចការធ្វើដីបានងាយស្រួល បន្ថយបានប្រាក់ចំណាយ ក្នុងរដូវដំណាំឆ្នាំនេះគ្រួសារខ្ញុំនឹងបើកទូលាយបន្ថែមផ្ទៃដីសម្រាប់ដាំដំណាំ សំខាន់គឺត្រសក់ដើម្បីបម្រើឱ្យទីផ្សារតេតញ៉ឹមយ៉ឹង ឆ្នាំ ២០២២។
ម៉ាស៊ីនលើករងកំពុងបង្កការរីករាយចិត្តជូនប្រជាកសិករ។
តាមតួលេខស្ថិតិរបស់គណៈកម្មាធិការឃុំឡុងស៊ើង បច្ចុប្បន្ន លើភូមិសាស្រ្តឃុំមានគ្រួសារជិត ៧០ គ្រួទិញបានម៉ាស៊ីនភ្ជួរដី ជ្រួយដីដើម្បីបម្រើដល់ការផលិតកសិកម្ម។ ក្នុងនោះ មានគ្រួសារប្រមាណ ១០ គ្រួទិញបានឧបករណ៍ធ្វើដីបម្រើដល់ការដាំដំណាំដូចជាធ្វើរង ចោះរន្ធជាដើម។ នេះជាបណ្តាគ្រួសារដែលមាន លក្ខណៈ ដោយមានផ្ទៃដីផលិតច្រើន។ ផ្តើមពីតម្រូវការធ្វើដីដាំដំណាំក៏ដូចជាដោះស្រាយស្ថានភាពខ្វះពលកររដូវកាល កសិករជាច្រើនក៏ស្រាវជ្រាវច្នៃប្រតិដ្ឋបានឧបករណ៍មួយចំនួនបម្រើដល់ការធ្វើដីមុនពេលចុះពូជដំណាំ។ បងគឹមឡឹម នៅភូមិផ្នោរាំង ឃុំឡុងស៊ើង បានឱ្យដឹងថា៖ ដើម្បីឆ្លើយតបតម្រូវការបម្រើការផលិតកសិកម្មរបស់កសិករនិយាយរួម ការដាំដំណាំនិយាយដោយឡែកខ្ញុំតែងស្វែងរកទិញឧបករណ៍មួយចំនួននៅកន្លែងនានាសម្រាប់បម្រើដល់តម្រូវការរបស់មាមីងកសិករ។ ក្រៅពីនោះ មានឧបករណ៍ខ្លះលើមូលដ្ឋានគ្រោងជ្រួយដីដែលមានស្រាប់ ខ្ញុំច្នៃបន្ថែមឧបករណ៍មួយចំនួនភ្ជាប់ពីខាងក្រោយ ពេលម៉ាស៊ីនរត់ជ្រួយដីបណ្តើរ ខាងក្រោយក៏មានដីពូនទប់ឡើងជារងតែម្តង មានកន្លែងខ្លះដាក់ ផ្គុំបន្ថែមឧបករណ៍ចោះរន្ធ គ្រាន់តែម៉ាស៊ីនរត់មួយជួរអាចធ្វើបានកិច្ចការច្រើនយ៉ាងយោងតាមតម្រូវការរបស់កសិករ។ ក្នុងផ្ទៃដីមួយកុង ខ្ញុំយកតម្លៃ ៣០០.០០០ ដុង ប៉ុន្តែបើសិនមាមីងប្រមូលគ្នាបានច្រើន ដាំដំណាំព្រមគ្នា តាំងពី ១ ហិកតាឡើងទៅនោះតម្លៃនឹងចុះទាបជាងទៀត គឺនៅតែប្រមាណ ២៧០.០០០ ដុងប៉ុណ្ណោះ។
បងគឹមឡឹមឱ្យដឹងបន្ថែមទៀតថា៖ អាស្រ័យទិញបានឧបករណ៍គ្រឿងម៉ាស៊ីន និងឧបករណ៍ច្នៃមួយចំនួនទៀតធ្វើការមានប្រសិទ្ធភាព បង្រួញបានពេលវេលា បន្ថយប្រាក់ចំណាយសម្រាប់មាមីងកសិករដាំដំណាំ ម៉្លោះហើយក្នុងរដូវចម្បង គ្រួសារខ្ញុំមានមាមីងកសិករនៅក្នុង និងក្រៅមូលដ្ឋានមករកជួល។ ក្នុងរយៈពេលខ្វះពលកររដូវកាល ក៏ឆ្លៀតពេលបម្រើការឱ្យបានល្អប្រសើរជូនមាមីង ដល់ពេលកំពុងធ្វើដី មាមីងក៏អាចដាំដំណាំបានភ្លាមតែម្តង។ គិតជាមធ្យម រៀងរាល់ថ្ងៃ ម៉ាស៊ីនធ្វើដីរបស់គ្រួសារខ្ញុំអាចជ្រួយ និងលើកជារងបានប្រមាណ ៤០ កុង៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។