26/11/2021 22:18
ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្តត្រួតពិនិត្យការចាក់វ៉ាក់សាំង។ រូបថត៖ ង៉ុកហុង
នៅបណ្ដាកន្លែងដែលទៅត្រួតពិនិត្យ ថ្នាក់ដឹកនាំបណ្ដាឃុំបានឲ្យដឹងថា៖ ក្នុងលើកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ម្ជុលទី ០១ លើកទី ០១ នេះ រួមមានឃុំអាងក្វាងហ៊ឺវមានវ៉ាក់សាំង Pfizer ៧.៩០០ ម្ជុលបានចាក់ឲ្យប្រជាជន ៧.៩០០ នាក់មានអាយុពី ១៨ ដល់ ៧៩ ឆ្នាំ ក្នុងនោះលើកទី ០១ មានប្រជាជន ៣.៩០០ នាក់ លើកទី ០២ មានប្រជាជន ៤.០០០ នាក់ ឃុំតឹបស៊ើងមានវ៉ាក់សាំង Pfizer ៤.០០០ ម្ជុលនឹងចាក់ឲ្យប្រជាជនមានអាយុពី ១៨ ដល់ ៧៩ ឆ្នាំ ៤.០០០ នាក់ ក្នុងនោះ លើកទី ០១ ម្ជុលទី ០១ ចាក់ឲ្យប្រជាជន ៣.៥០០ នាក់ លើកទី ០២ ចាក់ឲ្យប្រជាជន ៥០០ នាក់ គិតមកដល់ពេលព្រឹកថ្ងៃទី ២០ វិច្ឆិកាលើភូមិសាស្រ្ដឃុំតឹបស៊ើងមានករណី F0 ចំនួន ៥៧ នាក់ ឃុំតឹងហ៊ីបមានករណី F0 ចំនួន ១១៩ នាក់។ បច្ចុប្បន្នឃុំទាំងនោះកំពុងចាត់តាំងតេស្ដរហ័ស សម្រាំងក្នុងសហគមន៍ឲ្យប្រជាជនគ្រប់រូបក្នុងឃុំ អត្រាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ឃុំសម្រេច ៨៦,៨%។
ឆ្លងតាមការត្រួតពិនិត្យជាក់ស្ដែង សមមិត្តប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្តត្រាវិញវាយតម្លៃការងារចាក់វ៉ាក់សាំង ពិនិត្យសម្រាំងនិងតាមដានប្រតិកម្មក្រោយពេលចាក់ថ្នាំនៅបណ្ដាកន្លែងបានអនុវត្តល្អតាមកំណត់ សុវត្ថិភាពនិងធានាល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ។ ទន្ទឹមនឹងនោះ សមមិត្តប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្តសំណូមពរថ្នាក់ដឹកនាំបណ្ដាឃុំត្រូវផ្សព្វផ្សាយការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ញឹកញាប់លើអនុស្ថានីយវិទ្យុរបស់ឃុំ ដើម្បីប្រជាជនយល់និងមិនគប្បីអត្ដនោម័តិដោយសារខ្លួនបានចាក់វ៉ាក់សាំង ប្រធានគណៈអធិការកិច្ចប្រជាជនបណ្ដាភូមិត្រូវផ្សព្វផ្សាយដល់ប្រជាជន បានយល់និងមានរបៀបបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយឡែកឃុំតឹបស៊ើង សមមិត្តង្វៀងវ៉ាំងហ៊ីវ ចង្អុលការមូលដ្ឋាន ប្រមូលបណ្ដាកងកម្លាំងប្រញាប់ចេញទ័ពតាមដាន ពិនិត្យសម្រាំង និងតេស្ដរហ័សឲ្យប្រជាជននៅភូមិបាតី( អា) បាតី(បេ) បាតី(សេ) កន្លែងនេះមានករណី F0 ច្រើន ដើម្បីកុំឲ្យអាសន្នរោគជំងឺរាលដាលចេញសហគមន៍៕
ង៉ុកហុង-លឺវវូ
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។