17/09/2021 08:50
សិស្សមកដល់ផ្លូវច្រកចូលខេត្ត ត្រូវអនុវត្តការតេស្តរហ័សកូវីដ‑១៩ ពេលមកដល់ប៉ុស្តិ៍ពិនិត្យសុខាភិបាលចូលខេត្ត បើសិនអវិជ្ជមានឱ្យចូលមកកន្លែងមូលដ្ឋានស្នាក់នៅអចិន្ត្រៃយ៍ ជូនដំណឹងសុខាភិបាលជាមួយដំណាក់សុខាភិបាលថ្នាក់ឃុំ។ សិស្សត្រូវមកធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៤ ថ្ងៃ និងអនុវត្តពិនិត្យតាមការកំណត់ គ្រួសារធ្វើលិខិតសន្យាការគ្រប់គ្រង អនុវត្តត្រូវតាមការកំណត់អំពីការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ (ករណីវិជ្ជមានក្រោយការពិនិត្យនឹងត្រូវវិនិច្ឆ័យតាមការកំណត់)។ មុននោះ លេខទូរស័ព្ទបន្ទាន់របស់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តទទួលបានសំណើជាច្រើនរបស់ប្រជាជនលើភូមិសាស្រ្តខេត្តស្តីពីការពិនិត្យពិច័យឱ្យកូន ចៅជាសិស្សានុសិស្សលើភូមិសាស្រ្តខេត្តដែលបានធ្វើដំណើរចេញទៅក្រៅខេត្តវិលត្រឡប់មកខេត្តវិញដើម្បីរៀនលើបណ្តាញអនឡៃឆ្នាំសិក្សា ២០២១‑២០២២។
តាមគ្រោងផែនការរយៈពេលឆ្នាំសិក្សា ២០២១‑២០២២ គណៈកម្មាធិការប្រជាជនខេត្ត បានចេញផ្សាយថ្ងៃចូលរៀនបណ្តាកម្រិតសិក្សាក្នុងខេត្ត រួមមានអប់រំមត្តេយ្យ សកល និងអប់រំជាប្រចាំចាប់ពីថ្ងៃទី ១៥‑១៧ ខែកញ្ញា ឆ្នាំ ២០២១ បវេសនកាលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ និងបញ្ចប់ឆ្នាំសិក្សាមុនថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២។ អស់រយៈពេល ៤ លើកគម្លាតសង្គម តាមសារាចរលេខ ១៦/CT-TTg ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលលើបរិវេណទូទាំងខេត្ត (ចាប់ពីថ្ងៃទី១៩ ខែកក្កដា‑ថ្ងៃទី ១០ ខែកញ្ញា) ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ លើភូមិសាស្រ្តសម្រេចបានលទ្ធផលជាសារវន្ត ចំនួនករណីក្នុងមួយថ្ងៃៗថយចុះជាលំដាប់ បណ្តាសំបុកជំងឺជាសារវន្តបានទប់ស្កាត់ ខេត្តបង្កើនសន្សឹមៗតំបន់បៃតង បន្ថយសន្សឹមៗតំបន់ក្រហម តំបន់ពណ៌ទឹកក្រូច។ បច្ចុប្បន្ន ទូទាំងខេត្ត នៅមាន ៤ ឃុំ ទីប្រជុំជន សង្កាត់បានកំណត់ថាជាតំបន់មានបាតុភាពយ៉ាងខ្ពស់កំពុងបន្តការអនុវត្តន៍សារាចរលេខ ១៦/CT-TTg ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ បណ្តាឃុំ ទីប្រជុំជនក្រៅពីនោះអនុវត្តសារាចរលេខ ១៥/CT-TTg។ ចំពោះប្រជាជនពីក្រៅខេត្តចូលមកភូមិសាស្រ្តខេត្តត្រាវិញ ត្រូវពិនិត្យធ្វើតេស្តរហ័សនៅតាមបណ្តាប៉ុស្តិ៍ពិនិត្យសុខាភិបាល មានលទ្ធផលអវិជ្ជមានបានអនុញ្ញាតឱ្យចូលមកខេត្ត (រាប់ទាំងករណីដែលមានលិខិតពិនិត្យអវិជ្ជមាននៅពេលកំណត់)។ បើសិនចូលស្នាក់នៅក្នុងខេត្ត ត្រូវបានការយល់ព្រមរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងអនុវត្តចត្តាឡីស័កប្រមូលផ្តុំចំនួន ១៤ ថ្ងៃ៕
ប្រែសម្រួល៖ សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។