• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ទីវកឹង៖ ឧបត្ថម្ភថវិកាជាង ២៣,៧៧៧ ពាន់លានដុងតាមសេចក្តី សម្រេចចិត្តលេខ ៦៨/NQ-CP របស់រដ្ឋាភិបាល ជូនដល់ប្រជាជន ១៦.០០០ នាក់

08/10/2021 10:58

គិតមកទល់ពេលនេះ ស្រុកទីវកឹងបានចង្អុលការការិយាល័យសុខាភិបាលសហការជាមួយមជ្ឈមណ្ឌលសុខាភិបាលស្រុកដំណើរការអនុវត្តធ្វើតេស្តរហ័ស យកសំណាកធ្វើកោសល្យវិច័យជំងឺកូវីដ-១៩ ជូនប្រជាជនទាំងមូលលើភូមិសាស្រ្តស្រុកបាន ៨៣.៤០០/ ៨៤.៦៨៦ នាក់ សម្រេច ៩៨,៥% មុខសញ្ញាស្ថិតក្នុងក្របខណ្ឌតេស្តរហ័យ។ លទ្ធផលមាន ១០០% សំណាកធ្វើតេស្តអវិជ្ជមានរោគ គិតមកទល់ពេលនេះស្រុកក៏បានចាត់តាំងចាក់វ៉ាក់សាំងបាន ១៤ លើក សរុបរួម ១២.១៧៤ ម្ជុល វ៉ាក់សាំង Astrazeneca និង Pfizer។

ក្នុងសប្តាហ៍កន្លង មាន ៨៧ ករណីមករបាយការណ៍សុខាភិបាល សរុបរួមគិតមកទល់ពេលនេះមានមនុស្ស ៧.៣១៧ ករណីពីក្រៅស្រុកមករបាយការណ៍សុខាភិបាល។ មាន ៤១ ករណីអនុវត្តចត្តាឡីស័កប្រមូលផ្តុំ បង្កើនចំនួនគិតមកទល់ពេលនេះមាន ៧៣៦ ករណីអនុវត្តចត្តាឡីស័កប្រមូលផ្តុំ។ បច្ចុប្បន្នលើភូមិសាស្រ្តស្រុកនៅមាន ៦៧ ករណីកំពុងអនុវត្តចត្តាឡីស័កប្រមូលផ្តុំ ៣៣ ករណីធ្វើចត្តាឡីស័កនៅនឹងផ្ទះ សរុបរួមចំនួនមនុស្សធ្វើចត្តាឡីស័កនៅនឹងផ្ទះមកទល់ពេលនេះ ២.១៣១ ករណី។ ​បច្ចុប្បន្ននៅមាន ៦១ ករណីកំពុងបានគ្រប់គ្រង។

ចាក់វ៉ាក់សាំងបង្ការជំងឺដល់ប្រជាជន។ រូបថត៖ តូវៀង

គិតដល់ថ្ងៃទី ២៨ កញ្ញា ឆ្នាំ ២០២១ មន្ទីរពេទ្យបណ្តោះអាសន្នលេខ ៤ (មន្ទីរពេទ្យពហុព្យាបាលតំបន់ស្រុកទីវកឹង) បានទទួលព្យាបាល ២៨០ ករណី F0 និងករណី F1 ១៤ ករណី (តាមថែអ្នកជំងឺ F0)។ បច្ចុប្បន្ននេះនៅមាន ១២ ករណី F0 កំពុងព្យាបាល។

អនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP ចុះថ្ងៃទី ០១ កក្កដា ឆ្នាំ ២០២១ របស់រដ្ឋាភិបាលស្តីពីគោលនយោបាយឧបត្ថម្ភអ្នកពលកម្ម និងអ្នកប្រើប្រាស់ពលកម្មជួបលំបាកអាស្រ័យមហាសន្នរោគកូវីដ-១៩។ គិតមកទល់ពេលនេះ ស្រុកបានផ្តល់ជូនថវិកាឧបត្ថម្ភដល់មនុស្ស ១៦.០០៨ នាក់ ជាមួយទឹកប្រាក់សរុបរួមជាង ១៣,៧៧៧ ពាន់លានដុង សម្រេច ១០០% មុខសញ្ញាតាមបញ្ជីរាយនាមបានផ្តល់សច្ចាប័ន។ បច្ចុប្បន្ននេះ ស្រុកទីវកឹងកំពុងបន្តជម្រាបផ្តល់សច្ចាប័នឧបត្ថម្ភដល់ពលករ៤.២១៥ នាក់ដែលគ្មានកិច្ចសន្យាសហការពលកម្ម ជាមួយទឹកប្រាក់ជាង ៦,៣ ពាន់លានដុង។

អំពីស្ថានភាពផលិតកសិកម្ម គិតមកទល់ពេលនេះ មាមីងកសិករលើភូមិសាស្រ្តស្រុកបានចុះពូជសម្រេចរដូវស្រូវវស្សាឆ្នាំ ២០២១ ជាមួយផ្ទៃដីសរុបរួម ១១.១៨៦ ហិកតា សម្រេច ៩៤,៨% ផែនការ។ បច្ចុប្បន្នស្រូវស្ថិតក្នុងដំណាក់កាលឆ្លូក (៥.៩១៥ ហិកតា)។ បែកគុម្ព (៥.២៣៩ ហិកតា) ល្បាច់ (៣២ ហិកតា)។ ចំពោះការងារចាក់ថ្នាំបង្ការជំងឺឲ្យបសុសត្វ ពាហនៈសត្វក៏បាននិងកំពុងអនុវត្ត។ រួចមានចំនួនបសុសត្វ ២៩,៤៦% បានចាក់ថ្នាំបង្ការ ពាហនៈសត្វ ២២,៥៥% បានចាក់ថ្នាំបង្ការជំងឺរលាកបបូរមាត់ រង្គោះក្រចក និងគោ ២១.០៩១ ក្បាលបានចាក់ថ្នាំបង្ការជំងឺរលាកដុំពកស្បែក សម្រេចអត្រា ៩១,៨៦% ប្រៀបនឹងចំនួនសត្វដែលត្រូវចាក់ថ្នាំបង្ការជំងឺ៕

តូវៀង-តឹងង៉ុក

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.