• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ទុរេន

26/08/2020 07:18

នៅភាគខាងត្បូងនិយាយរួមនៅខេត្តត្រាវិញនិយាយដោយឡែកសំបូរទៅដោយចំការឈើហូបផ្លែគ្រប់ប្រភេទដូច៖ ជម្ពូរ ល្មុត មង្ឃុត សែដា ខ្នុរ ទុរេន...។ ក្នុងចំ ណោមឈើហូបផ្លែទាំងនោះទុរេនជាឈើហូបផ្លែម្យ៉ាងដែលមានឱជារសផ្អែមក្រអូបឈ្ងុយឆ្ងាញ់។ បើអ្នក ផង បានពិសាម្ដងហើយនឹកភ្នកចង់បានពិសាម្ដងទៀត។ នៅត្រាវិញតំបន់ដែលធម្មជាតិអំណោយផលដាំទុរេនបានល្អនោះគឺស្រុកកូវកែ។ជាពិសេសនៅកោះតឹនគ្វីពិតជាសំបូរទៅដោយចំការទុរេន។

     

   

   ដើមទុរេនជាប្រភេទរុក្ខជាតិ  មានកម្ពស់តាមធម្មជាតិខ្ពស់ប្រហែលពី២០ដល់ជាង៣០ម៉ែត្រឯណោះ។  តែបើគេលះកាត់មែកជារឿយៗដើមវានៅមានកម្ពស់ប្រហែលត្រឹមតែជាង១០ម៉ែត្រប៉ុណ្ណោះ។  ដើមទុរេនពណ៌ប្រផេះដុះឡើងត្រង់ភ្លឹង។  នៅពាក់កណ្ដាលដើមមានដុះមែកតូចធំបែកចេញច្រងេងច្រងាងហាក់បីដូចកំពុងស្វែងរកសន្សើមនៅពេលរាត្រីនិងស្វែងរកកម្ដៅព្រះអាទិត្យនាពេលថ្ងៃ។  ស្លឹកមានទ្រង់ទ្រាយដូចទូកបីសន្លឹក  រមូរចូលដូចស្វិតស្រពោន។ ខ្នងស្លឹកពណ៌បៃតងដិតហើយរលីងរលើបមានស្នាមសរសៃល្អិតៗរវីមរវាមពាសពេញផ្ទៃស្លឹកដូចឆ្អឹងជំនីរពីគល់ស្លឹកដល់ចុងស្លឹក។  ស្លឹកទុរេនមានទម្រង់ប្រ

ហាក់ប្រហែលនឹងស្លឹកទឹកដោះតែមានខ្នាតវាធំនិងវែងជាង។ ស្លឹកបន្ទំភ្ជាប់នឹងមែកប្រក់ព្រោងព្រាត។

        តាំងពីដាំកូនរហូតដល់ទុរេនអោយផលមានរយៈពេលរវាងពី៥ដល់៦ឆ្នាំ។  ទុរេនចេញផ្កាជាកញ្ចុំៗ។ ត្របកផ្កាតូចល្អិតដូចស្រកាត្រីនិងមានរសក្លិនក្រអូបល្វេងល្វើយពេញផ្ទៃចំការ។ ចាប់តាំងពីចេញក្ដឹបផ្ការហូតដល់ផ្ការីកធំពេញទំហឹង ហើយលាចេញមានរយៈពេលប្រហែល១ខែ។  កន្សោមផ្កាពណ៌លឿងស្រស់ចែកចេញជា៥ស្រទាប់។  ផ្កាទុរេនជាប្រភេទផ្កាទិ្វលិង្គមានលំអងញីនិងលំអងឈ្មោលនៅក្នុងទងផ្កាតែមួយ។ កន្សោមផ្កាទាំងពីរលាពុំស្របពេលនឹងគ្នាឡើយ។ ផ្កាទុរេនច្រើនចាប់ផ្ដើមលាពីម៉ោង៣រសៀលដល់ពាក់កណ្ដាលអធ្រាត្រ។ ​ធម្មតាពេលយប់គឺមានតែបក្សីពួកប្រចៀវនិងជ្រឹងទេដែលជាអ្នកពាំនាំនូវលំអងផ្កឈ្មោលនិង ញីគួមផ្សំអោយកើតទៅជាក្ដឹបផ្លែ។  នៅរវាងខែមេសាក្ដឹបផ្លែរីកពេញជារូបរាងផ្លែទុរេន។  គ្រាដំបូងក្លែបផ្លែចាប់ផ្ដើមបង្កមានដុះជាសាច់។  ដំបូងគ្រាន់តែមានសាច់ស្ដើងដូចជាស្បៃរុំជាប់នឹងគ្រាប់។ ក្រោយមកសាច់កាន់តែរីកក្រាស់ឡើងជាសន្សឹមៗរហូតដល់ផ្លែទុំពេញថ្លុកល្មមហូបបាន។ បើដើមទុរេននៅថ្មីខ្ចី  ផ្លែរីកកាន់តែធំខ្លាំង។  ពេលដើមមានអាយុកាលកាន់តែចាស់ផ្លែកាន់តែតូចទៅ។  ផ្លែទុរេនជាប់រណែងរណោងក្រោមមែកហាក់បីដូចជាសំបុកអង្រ្កង។  ផ្លែនីមួយៗមានទម្ងន់ពី២ដល់៤គីឡូក្រាម។  ផ្លែមានសំបុរពណ៌បៃតងចាស់  ហើយសំបកផ្លែគឺសុទ្ធសឹងជាបន្លាដូចផ្លែខ្នុរតែបន្លាទុរេនមុតស្រួចជាង។ ផ្លែទុរេនទុំនៅរដូវវិស្សមកាលគឺរវាងពីខែឧសភាដល់ខែកញ្ញា។ សំបកផ្លែដ៏ក្រាស់រមួតក៏បានប្រេះស្រាំហើយបញ្ចេញក្លិនក្រអូបដិតជាប់នាសា។  ពេលនេះគឺបានបញ្ជាក់ថាផ្លែទុរេនទុំ។  ចូលដល់រដូវផ្លែទុំម្ដងៗ  តាមធម្មតា ទុរេនតែងតែរបូតជ្រុះចាកទងធ្លាក់មកក្រោមដើមដោយឯកឯងជាពិសេសជ្រុះនៅពេលរាត្រី។  ពេលថ្ងៃក៏មានជ្រុះដែរតែដោយហោច។  ដូច្នោះបានជាពេលកសិករធ្វើដំណើរចូលទៅក្នុងចំការម្ដងៗតែងពាក់មួកការពារខ្លាចក្រែងផ្លែធ្លាក់ត្រូវចំយើងនាំអោយមានការគ្រោះថ្នាក់។  សម័យបច្ចុប្បន្ននេះវិញ  កសិករអ្នកដាំ

គេមិនរង់ចាំអោយទុរេនទុំជ្រុះដូចពីមុនទៀតឡើយ។ គេនិយមបេះផ្លែចាស់យកទៅបន្ទុំដោយប្រើជាតិគីមីផ្សេងៗ។  អ្នកខ្លះ  បាញ់ថ្នាំអោយទុរេនចេញផ្លែខុសរដូវដើម្បីទុរេនមានតម្លៃខ្ពស់ទៀតផង។

    ធម្មតា  ផ្លែទុរេនមានបួនប្រាំកំពឹស។  កំពឹសនីមួយៗមាន២ឬ៣ក្លែប។ ​ក្លែបនីមួយៗប្រកបទៅដោយសាច់ខាប់ស្ទើររាវស្ទើរខន់ពណ៌លឿងស្រស់រុំព័ទ្ធគ្រាប់។  មានពូជទុរេនខ្លះគ្រាប់ធំ  ពូជទុរេនខ្លះគ្រាប់តូចស្ពៀត។  ពេលហូបរសជាតិទុរេនផ្អែមម្លាន់ត្រជាក់  ក្រអូបឈ្ងុយឆ្ងាញ់។  អ្នកស្រុកយើងនិយមចូលចិត្តហូបផ្លែទុរេនទុំស្រស់។  ក្រៅពីហូបស្រស់  គេនៅទាំងយកសាច់ទុរេនកែច្នៃលាយជាមួយម្សៅធ្វើនំក្រៀបផ្អែម  ស្ករគ្រាប់ តំណាប់...ដើម្បីយកឱជារសក្រអូបឈ្ងុយឆ្ងាញ់៕    ថាច់ដើយ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Giáo viên - người truyền động lực giúp học sinh phát triển toàn diện

Tăng vòng quay sử dụng đất, trồng xen canh rau màu

Nâng cao đời sống văn hóa tinh thần cho công nhân lao động - Nhiều tín hiệu tích cực

Cán bộ Đoàn thanh niên tiêu biểu

LỊCH SỬ SANG TRANG!

Sản xuất công nghiệp - tiểu thủ công nghiệp tiếp tục duy trì tăng trưởng khá

Hội Văn học Nghệ thuật tổ chức nhiều hoạt động kỷ niệm 50 năm thống nhất đất nước

Trường Cao đẳng Nghề Trà Vinh đoạt giải Nhất hội thi tìm hiểu kiến thức khởi nghiệp đổi mới sáng tạo

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.