03/09/2021 09:01
គ្រូពេទ្យចាក់ថ្នាំបង្ការជំងឺកូវីដឲ្យប្រជាជន។
កាលពីថ្ងៃទី ៣០ សីហា គណៈកម្មាធិការប្រជាជនខេត្តបានចេញផ្សាយឯកសារស្នើដល់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងក្រសួងសុខាភិបាលពិនិត្យបង្កើនបន្ថែមចំនួនបែងចែកវ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យខេត្ត។ យោងតាមគណៈកម្មាធិការប្រជាជនខេត្ត ចំនួនវ៉ាក់សាំងសរុបរួមដែលបានបែងចែកឱ្យខេត្តគិតមកដល់ពេលនេះនៅទាប មិនទាន់ឆ្លើយតបសំណូមពរការចាក់វ៉ាក់សាំងត្រឹមត្រូវតាមផែនការ។ ត្រាវិញគឺជាមូលដ្ឋានមានលក្ខណៈសេដ្ឋកិច្ច-សង្គមនៅជួបការលំបាកច្រើន មានជនរួមជាតិខ្មែររស់នៅច្រើន គឺជាតំបន់សំខាន់អំពីសន្តិសុខសណ្តាប់ឆ្នាប់។ល។ ដើម្បីបង្កើនអត្រាពន្ធព័ទ្ធគ្របដណ្តប់ អត្រាប្រើប្រាស់វ៉ាក់សាំងសម្រេចការធន់នឹងរោគសហគមន៍ ត្រាវិញសំណូមពរនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ក្រសួងសុខាភិបាលពិនិត្យបង្កើនចំនួនបែងចែកវ៉ាក់សាំងឱ្យខេត្ត។ ពេលដែលមានវ៉ាក់សាំង Nano Covax របស់វៀតណាមផលិតនោះ ស្នើឱ្យអាទិភាពឱ្យខេត្តត្រាវិញដើម្បីចាក់ឱ្យប្រជាជនបានទាន់ពេល។ អនុវត្តផែនការផ្សព្វផ្សាយយុទ្ធសាស្ត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតមកដល់ពេលនេះខេត្តត្រាវិញបានក្រសួងសុខាភិបាលបែងចែកបាន ១២០.៩៣០ ម្ជុល ជាក់ស្តែងនោះគឺទទួលបានតែ ១០៤.១៣០ ម្ជុល ផ្ញើនៅវីជ្ជាស្ថាន Pasteur ទីក្រុងហូជីមិញសម្រាប់ចាក់ម្ជុលទី ២ គឺ ១៦.៨០០ ម្ជុល Moderna។
ពេលទទួលបានវ៉ាក់សាំង ខេត្តបានប្តូរផ្តាច់កេណ្ឌប្រមូលជាច្រើនប្រភពធនធានផ្សព្វផ្សាយអនុវត្តការចាក់វ៉ាក់សាំងជូនបណ្តាមុខសញ្ញាជាបន្ទាន់ ក៏ដូចជាការប្រើប្រាស់អស់អតិបរមាចំនួនវ៉ាក់សាំងដែលបានផ្តល់ជូន មិនទុកឱ្យមានការខ្ជះខ្ជាយ ចំនួនម្ជុលចាក់សម្រេច ១០៣% នៃចំនួនដែលបានទទួលជាក់ស្តែង៕
រតនា (សរុប)
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។