22/06/2021 07:46
ព្រះឧបជ្ឈាយ៍ ស៊ើងត្រេវ ជាមួយនឹងកាសែតត្រាវិញខេមរភាសា។
អញ្ជើញមកសួរសុខទុក្ខព្រះឧបជ្ឈាយ៍ស៊ើងត្រេវ យើងខ្ញុំមានចិត្តរំភើបយ៉ាងខ្លាំង ពេលឃើញគំនរកាសែតបានព្រះអង្គរក្សាទុកយ៉ាងត្រឹមត្រូវ ក្នុងនោះ មានកាសែតត្រាវិញខេមរភាសាជាដើម។ ជាអ្នកអានឧស្សហ៍របស់កាសែតត្រាវិញខេមរភាសា រយៈពេលច្រើនឆ្នាំកន្លង ព្រះឧបជ្ឈាយ៍ស៊ើងត្រេវបានសម្ដែងនូវក្ដីរីករាយពេលវាយតម្លៃអំពីទំព័រកាសែតត្រាវិញខេមរភាសា។ តាម ព្រះឧបជ្ឈាយ៍ បើប្រៀបធៀបជាមួយនឹងបណ្ដាឆ្នាំមុន ទំព័រកាសែតមានការកែប្រែ ផ្លាស់ថ្មីទាំង រូបភាព និងខ្លឹមសារយ៉ាងច្រើន ។ ជាពិសេស បណ្ដាពាក្យពេជន៍ដែលយកមកប្រើប្រាស់លើទំព័រ កាសែតត្រាវិញខេមរភាសាសមស្របនឹង កម្មវិធីបណ្ដុះបណ្ដាលអក្សរសាស្រ្តខ្មែរនៅតាម បណ្ដាវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរលើភូមិសាស្រ្តខេត្តនាពេលបច្ចុប្បន្ននេះ។ បើ ប្រៀបជាមួយកាសែតមួយចំនួនដែលព្រះឧបជ្ឈាយ៍ធ្លាប់អានដំណឹង អត្ថបទលើទំព័រកាសែត ត្រាវិញខេមរភាសាខ្លីល្មម ក្បោះក្បាយ។ ដូច្នោះហើយ អ្នកអានមិនចំណាយពេលច្រើនក្នុងការតាមដានបញ្ហាណាមួយដែលគេយកចិត្តទុកដាក់ ជាពិសេសជួយអ្នកអានបើកទូលាយចំណេះ ដឹង និងចងចាំឡើងវិញនូវពាក្យពេជន៍ដែលធ្លាប់ បានរៀនប៉ុន្តែមិនប្រើប្រាស់ដល់។
ព្រះឧបជ្ឈាយ៍ស៊ើងត្រេវមានថេរដីកាឲ្យដឹងថា៖ កាសែតត្រាវិញខេមរភាសាតែងមានចុះផ្សាយបណ្ដាអត្ថបទឆ្លុះបញ្ចាំងលាតត្រដាងបំណងប្រាថ្នារបស់ប្រជាជននិយាយរួមជនរួមជាតិខ្មែរនិយាយដោយឡែក យ៉ាងជាក់ស្ដែង។ មាតិកាមួយចំនួនរបស់ទំព័រកាសែតតែងបាន ផ្លាស់ថ្មី សមស្របជាមួយនឹងនិន្នាការរបស់ជីវភាព តម្រូវការរបស់អ្នកអាន។ ឆ្លងតាមរយៈនោះ បានជួយដល់អ្នកអាន ពិសេសគឺកសិករខ្មែរមាន ចំណេះដឹងបន្ថែមអំពីពង្រីកការផលិត។ ក្រៅពីបណ្ដាបញ្ហាពាក់ព័ន្ធដល់ជីវភាពរបស់ជនរួមជាតិ ខ្មែរ កាសែតត្រាវិញខេមរភាសាតែងឆ្លុះបញ្ចាំង លាតត្រដាងទាន់ពេលបណ្ដាបញ្ហាព័ត៌មានក្នុងរាល់វិស័យ ជួយឲ្យអ្នកអានមានចក្ខុវិស័យឃើញ គ្រប់ជ្រុងជ្រោយ សម្បូរបែបអំពីជីវភាព មានបន្ថែម ឱកាសបង្កើនចំណេះដឹងសម្រាប់ខ្លួន។
ពេលទទួលបានកាសែតត្រាវិញខេមរភាសាផ្សាយរាល់ខែផ្ញើប្រគេនវត្តពន្លាជ័យចំនួន ៥០ សន្លឹកក្នុងមួយលើកនោះ ព្រះឧបជ្ឈាយ៍ស៊ើងត្រេវលៃលករួចចងជាដុំឲ្យគណៈអារាមាភិបាល ផ្ញើជូនពុទ្ធបរិស័ទនៅភូមិបត់ចែក។ ក្នុងមួយខែវត្តផ្ញើពីរលើកនៅបណ្ដាថ្ងៃ ០៨ កើត និង ០៨ រោច ខណៈដែលមាមីងពុទ្ធបរិស័ទមកជួបជុំគ្នាដើម្បីប្រជុំជីវភាពសាសនានៅតាមសាលាសាមគ្គី ០៤ កន្លែងលើភូមិសាស្រ្តភូមិសម្រាប់ចែកគ្នាអាន។
ដោយមានបំណងរក្សាខ្ជាប់ខ្ជួនស្ថានភាពសន្តិ សុខសណ្ដាប់ធ្នាប់ក្នុងតំបន់ជនរួមជាតិខ្មែរ ព្រះឧបជ្ឈាយ៍ស៊ើងត្រេវបានគបវាល់យោបល់ឲ្យកាសែតត្រាវិញខេមរភាសាគប្បីបន្តរក្សា និងចុះ ផ្សាយច្រើនជាងទៀតអត្ថបទសរសេរអំពីវិស័យ សន្តិសុខសណ្ដាប់ធ្នាប់សង្គម។ គប្បីចុះផ្សាយបណ្ដាដំណឹងអំពីការកាត់ក្ដីវិនិច្ឆ័យទោសចល័ត អត្ថបទសរសេរអំពីទម្រង់ល្អៗស្ដីពីការពារសន្តិសុខសណ្ដាប់ដើម្បីចុះផ្សាយ រួមចំណែកផ្សព្វផ្សាយ អប់រំយុវជន យុវកុមារជនរួមជាតិខ្មែរនៅតំបន់ជនបទឲ្យប្រតិបត្តិល្អតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស និងរដ្ឋបានល្អជាងទៀត។
លោកមាថាច់ឡេ (ជាយខាងស្តាំ) ជាមួយនឹងដុំកាសែតត្រាវិញខេមរភាសានៅពីមុខគាត់ត្រៀមនឹង
ចែកឲ្យមាមីងក្រោយពេលធ្វើសាសននិយមកិច្ចរួចនៅសាលាសាមគ្គីភូមិ បត់ចែក។
មិនចំពោះតែព្រះឧបជ្ឈាយ៍ស៊ើងត្រេវ ហាក់ដូចសមាជិកគណៈអារាមាភិបាលវត្តពន្លាជ័យ គ្រប់រូបតែងតាមដានព័ត៌មានពីទំព័រកាសែតត្រាវិញ ខេមរភាសាហើយចែកបញ្ជូនបន្តកាសែតទៅដល់អ្នកអាននៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ ស្រយាល។ លោកមាថាច់ឡេ មានតួនាទីជា សមាជិកគណៈអារាមាភិបាលវត្តពន្លាជ័យ និងជាអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរនៅភូមិបត់ចែកផងនោះ នាពេលកន្លង គាត់បានសហការជាមួយព្រះចៅអធិការវត្តនាំយកកាសែតត្រាវិញខេមរភាសាទៅជូនដល់ដៃអ្នកអាននៅតំបន់ជ្រៅរបស់ឃុំលឿងហ្វា ស្រុកចូវថាញ់។ ផ្ដើមពីទង្វើរបស់គាត់បានឆ្លើយតបតម្រូវការក៏ដូចជារំសាយបាននូវការ “ស្រេកឃ្លានព័ត៌មាន” របស់មាមីងខ្មែរនៅតំបន់ជ្រៅ។ ព្រោះអ្នកអានទាំងនោះ ចាត់ទុកថាកាសែតត្រាវិញខេមរភាសា ជាចំណីអារម្មណ៍ដ៏មានប្រយោជន៍សម្រាប់មិត្តអ្នកអានក៏ដូចជាសហគមន៍។
លោកមាថាច់ឡេបានឲ្យដឹង៖ “ចំពោះខ្ញុំការអាន កាសែតជាចំណីអារម្មណ៍ ម៉្លោះហើយ ពេលទទួល បានកាសែតលេខថ្មី ខ្ញុំតែងចំណាយពេលបន្តិច ដើម្បីអាន។ ក្រោយរយៈ ពេលតាមដានច្រើនឆ្នាំ ខ្ញុំយកចិត្តទុកដាក់បំផុតគឺបណ្ដាមាតិកាស្ដីពី “សុវត្ថិភាព ប្រិតសំចៃអគ្គិសនី” និងមាតិកាស្តី អំពី “កសិករសួរវិស្វករឆ្លើយ”។ ខ្ញុំឲ្យតម្លៃខ្ពស់ចំពោះមាតិកានេះ ព្រោះមានព័ត៌មានជាច្រើនទាក់ទងដល់របៀបប្រើប្រាស់អគ្គិសនីសុវត្ថិភាព ប្រិតសំចៃ និងអនុវត្តក្នុងការផលិតបង្កើនផលមានប្រសិទ្ធភាព។ ឆ្លងតាមរយៈមាតិកានេះ ខ្ញុំ តែងផ្សព្វផ្សាយដល់មាមីង ដើម្បីរួមគ្នាអនុវត្ត ប្រិតសំចៃប្រាក់ចំណាយ របស់គ្រួសារផង ធានាសុវត្ថិភាពក្នុងការប្រើប្រាស់អគ្គិសនីផង”៕ អត្ថបទ- រូបថត៖ ថាច់ហ្វាង
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។