• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

គ្រូបង្រៀនសកលជាង ៩០% បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

24/09/2021 08:25

តាមប្រភពព័ត៌មានពីមន្ទីរអប់រំ-បណ្តុះបណ្តាលត្រាវិញ អនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ មន្ទីរបានផ្សព្វផ្សាយជ្រួតជ្រាបដល់បុគ្គលិក និយោជិត ពលករក្នុងទូទាំងផ្នែកអនុវត្តម៉ឹងម៉ាត់បណ្តាខ្លឹមសារចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីបង្កើនបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ចង្អុលការឲ្យកម្មាភិបាល គ្រូបង្រៀន ពលករទាំង ១០០% ក្នុងបណ្តាមូលដ្ឋានអប់រំអនុវត្តបញ្ចូលកម្មវិធីរបាយការណ៍សុខាភិបាលអេឡិចត្រូនិកបម្រើក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ដោយលេខកូដ QR។ ​ណែនាំបណ្តាមូលដ្ឋានម្ចាស់ការកសាងផែនការចាត់តាំងបង្រៀនតាមប្រព័ន្ធផ្សាយបន្តផ្ទាល់ដល់សិស្សក្នុងលក្ខណៈបង្ការ ទប់ស្កាត់អាសន្នរោគជំងឺឆ្នាំសិក្សា ២០២១-២០២២។ ត្រៀមបម្រុងបណ្តាវិធានការចាត់តាំងបណ្តាសកម្មភាពឆ្នាំសិក្សា ២០២១-២០២២ ក្នុងលក្ខណៈបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។

ទន្ទឹមនឹងនោះ ដើម្បីត្រៀមបម្រុងបានល្អបណ្តាលក្ខណៈទទួលសិស្សចូលរៀនវិញ បណ្តាមូលដ្ឋានបានប្រគល់បណ្តាសាលារៀនដែលបានយកធ្វើជាកន្លែងជម្លៀសប្រមូលផ្តុំ បណ្តាមូលដ្ឋានអប់រំបានទទួលមកវិញដើម្បីអនាម័យ បាញ់ថ្នាំរម្ងាប់មេរោគ។ ជាពិសេស ចំនួនកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន បុគ្គលិកនៅបណ្តាមូលដ្ឋានអប់រំបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រេចអត្រាខ្ពស់បង្គួរ ជាក់ស្តែងគឺកម្រិតវិទ្យាល័យមាន ១.៨៤៩/១២.០០៤ រូប(សម្រេច ៩២,២៦%) បណ្តាការិយាល័យអប់រំ-បណ្តុះបណ្តាលមាន ១១.១៤៨/១២.៣៣៦ រូប (សម្រេច ៩០,៣៦%) ចំនួនគ្រូបង្រៀនមិនទាន់បានចាក់វ៉ាក់សាំងអាស្រ័យដោយសុខភាព (ជំងឺខឿន សម្ពាធឈាម។ល។) ឬកំពុងមានកូនតូច៕

ឧបត្ថម្ភអ្នកមានសគុណចំពោះបដិវត្តន៍ ១០.១៩២ នាក់កំពុងជួបលំបាកដោយសារអាសន្នរោគកូវីដ-១៩

កាលពីថ្ងៃទី ០៥ កញ្ញា ឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជនខេត្តបានផ្សាយសារលិខិតចង្អុលការឲ្យបើកមូលនិធិសុខុមាលភាពសង្គមខេត្តយកប្រាក់ ៥,០៩៦ ពាន់លានដុងសម្រាប់ចំណាយឧបត្ថម្ភដល់អ្នកមានសគុណចំពោះបដិវត្តន៍ ១០.១៩២ នាក់កំពុងជួបលំបាកដោយសារអាសន្នរោគកូវីដ-១៩ ម្នាក់ៗបានឧបត្ថម្ភអំណោយមួយចំណែកតម្លៃ ៥០០.០០០ ដុង។ មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចាត់តាំងចំណាយឧបត្ថម្ភដល់បណ្តាមុខសញ្ញា។

ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនខេត្តចង្អុលការឲ្យមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចម្ចាស់ការសហការជាមួយគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងពិនិត្យឡើងវិញគ្រួសារក្រីក្រស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយគាំពារសង្គម និងអនាថាមានវ័យពី ៦០ ឡើងទៅ (មិនទាន់បានទទួលឧបត្ថម្ភ) គឺឧបត្ថម្ភម្នាក់ៗ ៥០០.០០០ ដុង៕

ជូនអំណោយ ៣.៣៣៣ ចំណែកដល់ប្រជាជនកំពុងជួបលំបាកដោយសារ មហាអាសន្នរោគកូវីដ-១៩

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងទើបចាត់តាំងជូនអំណោយ ៣.៣៣៣ ចំណែកដល់ប្រជាជនកំពុងជួបលំបាកដោយសារមហាអាសន្នរោគកូវីដ-១៩ ពី ”កម្មវិធីអំណោយមហាសាមគ្គីរាប់លានចំណែកជំនួយកម្លាំងឲ្យប្រជាជនភូមិភាគខាងត្បូងឆ្លងកាត់មហាអាសន្នរោគកូវីដ-១៩” អាស្រ័យគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការចាត់តាំងនយោបាយ-សង្គមមជ្ឈិម និងមជ្ឈិមសមាគមកាកបាទក្រហមសហការអនុវត្ត។

ស្ថិតលើមូលដ្ឋាននោះ ប្រភពថវិកា ០១ ពាន់លានដុងដែលមជ្ឈិមបត់បែងឲ្យគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត គណៈសង្រ្គោះឧបត្ថម្ភខេត្តត្រាវិញបត់បែងអំណោយ ៣.៣៣៣ ចំណែក (រួមមាន ៣.៣៣២ ចំណែក ក្នុងមួយចំណែកៗតម្លៃ ៣០០.០០០ ដុង និង ០១ ចំណែកតម្លៃ ៤០០.០០០ ដុង) ជូនដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្តដើម្បីឧបត្ថម្ភប្រជាជនដែលជួបលំបាកដោយសារមហាអាសន្នរោគកូវីដ-១៩ ក្នុងនោះស្រុកចូវថាញ់ ៦០០ ចំណែក ស្រុកថ្កូវ ៥៦០ ចំណែក ស្រុកកូវង៉ាង ៥៦០ ចំណែក ស្រុកកូវកែ ៤៥០ ចំណែក ស្រុកកាងឡុង ៤៣០ ចំណែក ស្រុកយ្វៀងហាយ ២៧០ ចំណែក ស្រុកទីវកឹង ២៥០ ចំណែក ទីផ្សាររួមខេត្តយ្វៀងហាយ ១១៣ ចំណែក និងទីក្រុងត្រាវិញ ១០០ ចំណែក៕

ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុកថ្កូវធ្វើការជាមួយការិយាល័យអប់រំ និងបណ្តុះបណ្ដាលស្តីពីការងារត្រៀមបម្រុងឆ្នាំសិក្សាថ្មី ២០២១‑២០២២

ថ្លែងយោបល់ក្នុងពេលធ្វើការ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកថ្កូវឲ្យដឹងថា៖​ នេះជាឆ្នាំសិក្សាមិនទាន់មានច្បាប់ទម្លាប់ ត្រូវបើកបវេសនកាល និងរៀនតាមបណ្តាញផ្សាយបន្តផ្ទាល់ ហេតុនោះហើយនឹងជួបការលំបាកក្នុងការបង្រៀននិងរៀន។ ដូច្នោះ កងកម្លាំងទូទាំងផ្នែកអប់រំគប្បីជ្រោងខ្ពស់ស្មារតីទទួលបន្ទុកចំពោះការងារ ជម្នះការលំបាក ដើម្បីបង្រៀននិងរៀនឲ្យបានល្អ។ អំពីវិធានការអនុវត្ត ថ្នាក់ដឹកនាំស្រុកថ្កូវសំណូមពរឲ្យការិយាល័យអប់រំនឹងបណ្តុះបណ្តាលស្រុកចាត់តាំងហ្វឹកហាត់ឲ្យបានច្រើនដង ច្រើនថ្ងៃ ដើម្បីអនុវត្តស្ទាត់ជំនាញ របៀបបង្រៀនបន្តផ្ទាល់ ធានាគុណភាពបង្រៀននិងរៀន។ ចាត់ឲ្យគ្រូបង្រៀនឧបត្ថម្ភបច្ចេកទេសក្នុងដំណាក់ពេលបង្រៀនបន្តផ្ទាល់ ចំពោះសិស្សមិនចូលរួមរៀនសូត្រតាមបណ្តាញ គ្រូបង្រៀនត្រូវប្រគល់គម្រោងមេរៀននៅនឹងផ្ទះ​​ និងមានវិធីសាស្ត្រណែនាំប្អូនៗសិក្សា។ គណៈចាងហ្វាងបណ្ដាសាលាចាត់ឲ្យគ្រូបង្រៀនទៅត្រួតពិនិត្យ ក្រើនរំលឹកសិស្សដែលរៀននៅនឹងផ្ទះ ទន្ទឹមនឹងនោះ​ ឧបត្ថម្ភសិស្សក្នុងដំណាក់ពេលដែលរៀនសូត្រ ជាពិសេសសហការស្អិតល្មួតរវាងសាលារៀននិង គ្រួសារក្នុងការគ្រប់គ្រង អប់រំសិស្សក្នុងរយៈពេលដែលរៀនតាមបណ្តាញផ្សាយបន្តផ្ទាល់៕​

តឹងង៉ុក-តឹងតាយ‑សុខា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.