• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត៖ ស៊ើបអង្កេតការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP នៅមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច

24/09/2021 08:29

កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមស៊ើបអង្កេត​ អាស្រ័យលោកផាមតៀកគឿង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ធ្វើជាប្រធានចាត់តាំងឱកាសធ្វើការជាមួយមន្ទីរពលកម្ម‑យុទ្ធជនពិការ និងសង្គមកិច្ចស្តីពី​ការផ្សព្វផ្សាយ អនុវត្តគោលនយោបាយមួយចំនួនឧបត្ថម្ភពលករ និងអ្នកប្រើប្រាស់ពលករ​ជួបលំបាកអាស្រ័យមហាសន្នរោគកូវីដ‑១៩ តាមសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP ចុះថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ របស់រដ្ឋាភិបាល។

ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ គីមឡង

តាមរបាយការណ៍របស់មន្ទីរពលកម្ម‑យុទ្ធជនពិការ និងសង្គមកិច្ច​ គិតមកទល់ថ្ងៃទី ១២ ខែកញ្ញា គណៈកម្មាធិការប្រជាជនខេត្តបានផ្តល់សច្ចាប័នបញ្ជីឧបត្ថម្ភពលករចំនួន ១១៥.៩៥២ នាក់ ជាមួយថវិកាសរុបជិត ១៧៨,៩ ពាន់លានដុង។ បានផ្តល់ជូន​ដល់មនុស្ស ១០៩.៩៣៧ នាក់ស្ថិតក្នុង ១០/១១ ក្រុមគោលនយោបាយ ជាមួយទឹកប្រាក់ជិត ១៦៧,៧ ពាន់លានដុង សម្រេច ៩៤,៨% ប្រៀបជាមួយចំនួនថវិកាដែលបានផ្តល់​សច្ចាប័ន។ ដោយឡែកគោលនយោបាយឧបត្ថម្ភអ្នកប្រើប្រាស់ពលករ បណ្តុះបណ្តាល បំពាក់បំប៉ន លើកកម្ពស់ចំណេះដឹងលទ្ធភាពអាជីពដើម្បីរក្សាការងារធ្វើជូនពលករ គិតមកទល់ពេលនេះ មិនទាន់បង្កើតសំណុំលិខិត។ មន្ទីរពលកម្ម‑យុទ្ធជនពិការ និងសង្គមកិច្ចក៏បានធ្វើសេនាធិការបំពេញបន្ថែមក្រុមពលករសេរី តាមផែនការលេខ ៥៩/KH-UBND ចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជន​ខេត្តស្តីពីឧបត្ថម្ភគោលនយោបាយតាមសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP ប៉ាន់ស្មាន​មានចំនួនប្រជាជនជាង ៥៣.៧០០ នាក់ សរុបថវិកាប្រមាណ ៨០,៦ ពាន់លានដុង។

លោកផាមតៀកគឿង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត វាយតម្លៃខ្ពស់ពីការខិតខំរបស់ផ្នែកពលកម្ម‑យុទ្ធជនពិការ និងសង្គមកិច្ច ក្នុងការធ្វើសេនាធិការ ជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តបណ្តាគោលនយោបាយឧបត្ថម្ភសម្រាប់ប្រជាជន ស៊ើបអង្កេតបានទាន់ពេលជម្រាបជូនផ្តល់សច្ចាប័នសម្រាប់ប្រជាជនជិត ១១៦ ពាន់ករណី។ ទន្ទឹមជាមួយនោះ ស្តាប់ ទទួលយកការលាតត្រដាង សំណើរបស់ប្រជាជន ឆ្លងតាមរយៈនោះបំពេញបន្ថែមក្រុមពលករស្វៃរិន្ទក្រៅពីផែនការលេខ ៥៩/KH-UBND របស់គណៈកម្មាធិការប្រជាជនខេត្តដើម្បីមានគោលនយោបាយឧបត្ថម្ភ។ល។

លោកអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ស្នើដល់ថ្នាក់ដឹក​នាំមន្ទីរពលកម្ម‑យុទ្ធជនពិការ និងសង្គមកិច្ច​ សហការជាមួយគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចង្អុលការដល់បណ្តាមូលដ្ឋានជំរុញមាំល្បឿនផ្តល់ជូនគោលនយោបាយឧបត្ថម្ភសម្រាប់បណ្តាមុខសញ្ញាដើម្បីប្រជាជនជម្នះការលំបាកអាស្រ័យការឥទ្ធិពលនៃអាសន្នរោគ ជាពិសេសគឺតាមដានហាត់ពត់ ក្រើនរំលឹកកម្មាភិបាល និយោជិតមូលដ្ឋានក្នុងការផ្តល់ជូន​គោលនយោបាយ ជៀសវាងក្តីអំពល់ដល់ប្រជាជន រួមចំណែកលំនឹងពាក្យចចាមអារ៉ាម​សង្គម៕                                                                   

ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.