• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ខេត្តត្រាវិញខិតខំដល់ថ្ងៃទី ១៥ ខែតុលា សម្រេចសភាពធម្មតាថ្មីទូទាំងខេត្ត

01/10/2021 15:49

ខេត្តត្រាវិញបានដាក់ចេញគោលដៅចាប់ពីពេលនេះដល់ថ្ងៃទី ៣០ ខែកញ្ញា បន្តគ្រប់គ្រងបានល្អអាសន្នរោគ មិនទុកឱ្យកើតមានអ្នកជំងឺក្នុងសហគមន៍ ខិតខំដល់ថ្ងៃទី ១៥ ខែតុលា សម្រេចសភាពធម្មតាថ្មីទូទាំងខេត្ត។

កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ ប្រធានគណៈកម្មធិការប្រជាជនខេត្ត លោក ឡេវ៉ាំងហាំង បានឱ្យដឹងថា ខេត្តបានមានផែនការអនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ក្នុងស្ថានភាពថ្មី។ បច្ចុប្បន្ន ស្ថានភាពអាសន្នរោគកូវីដ‑១៩ លើភូមិសាស្រ្តខេត្តត្រាវិញកំពុងគ្រប់គ្រងជាបណ្តើរៗ ចំនួនករណីជ្រាបជំងឺថយចុះជារៀងរាល់ថ្ងៃ បណ្តាសំបុកជំងឺជាសារវន្តបានគ្រប់គ្រងល្អ បង្កើនជាបណ្តើរ “តំបន់បៃតង” និងបន្ថយជាលំដាប់ “តំបន់ក្រហម” “តំបន់លឿងទុំ”។ ទោះជាដូច្នោះក៏ដោយ នៅតែមានបាតុភាពយ៉ាងខ្ពស់ បើសិនមិនបានគ្រប់គ្រងដាច់អហង្ការ​នោះ សមត្ថភាពអាសន្នរោគងាយកើតមានសាជាថ្មី ប្រកបដោយគ្រោះថ្នាក់។ គិតមកទល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ ទូទាំងខេត្តត្រាវិញ មានអ្នកជ្រាបអាសន្នរោគកូវីដ‑១៩ ចំនួន ១.៤៩៦ នាក់ មានករណីបានព្យាបាលជាសះស្បើយចំនួន ១.២៥៧ នាក់ និងមានករណីបាត់បង់ជីវិតចំនួន ២១ នាក់។ គិតមកទល់ពេលនេះមានមូលដ្ឋានចំនួន ៧  វិលមកសភាពធម្មតាថ្មី។ ដោយឡែកទីក្រុងត្រាវិញ នៅកម្រិតបាតុភាព និងស្រុកចូវថាញ់នៅកម្រិតបាតុភាពខ្ពស់។

កងកម្លាំងនគរបាលត្រួតពិនិត្យអ្នកចូលរួមចរាចរណ៍។

ខេត្តត្រាវិញដាក់ចេញគោលដៅចាប់ពីពេលនេះដល់ថ្ងៃទី ៣០ ខែកញ្ញា បន្តគ្រប់គ្រងបានល្អអាសន្នរោគ មិនទុកឱ្យកើតមានអ្នកជំងឺក្នុងសហគមន៍។ ចាប់ពីក្រោយថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ បន្តបង្កើនការគ្រប់គ្រងហ្មត់ចត់ ខិតខំដល់​ថ្ងៃទី ១៥ ខែតុលា សម្រេចសភាពធម្មតាថ្មីលើបរិវេណទូទាំងខេត្ត។ ដើម្បីសម្រេចតាមគោលដៅដាក់ចេញ គណៈកម្មាធិការប្រជាជនខេត្ត ស្នើដល់បណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ ប្រជាជនលើភូមិសាស្រ្តខេត្ត មិនត្រូវប្រហែសធ្វេស អាត្មានិយម ជាដាច់ខាតអនុវត្តម៉ឹងម៉ាត់បណ្តាការកំណត់ស្តីពីការបង្ការ ទប់ស្កាត់អាសន្នរោគ។ រួមជាមួយនោះ គឺធានាសុខុមាលភាពសង្គម មិនឱ្យប្រជាជនខ្វះការ​ហូបចុក សម្លៀកបំពាក់ ធានាឱ្យប្រជាជនបានប្រសព្វជាមួយបណ្តាសេវាកម្មសុខាភិបាលបានរូតរះពីចម្ងាយ នៅនឹងឃុំ សង្កាត់ ទីប្រជុំជន។ “បន្តជ្រួតជ្រាប អនុវត្តម៉ឹងម៉ាត់ទស្សនៈ “យកឃុំ សង្កាត់ ទីប្រជុំជនធ្វើជាបន្ទាយ ប្រជាជនជាយុទ្ធជន ជាមជ្ឈមណ្ឌលបម្រើការ ជាកាយប្រធានបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩” លោកឡេវ៉ាំងហាំង បានសង្កត់ធ្ងន់ថាដូច្នោះ។ ទន្ទឹមនឹងនោះបណ្តាមូលដ្ឋានដោះស្រាយការលំបាកសម្រាប់ការផលិត ធ្វើអាជីវកម្ម ជំរុញកំណើនជាបណ្តើរៗ។ តាមដានការប្រែប្រួលស្ថានភាពសេដ្ឋកិច្ច‑សង្គម ដើម្បីត្រៀមបម្រុងវិធានការ ឈុតឆាក វិធានការទប់ទល់មាន​ប្រសិទ្ធភាពជាមួយការប្រែប្រួល បញ្ហាថ្មីដែលកើតមាន។ ជាក់ស្តែង គណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានកសាងផែនការអនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគប្រហាក់ប្រហែលជាមួយកម្រិតប្រែប្រួលនៃអាសន្នរោគរបស់តំបន់នីមួយៗ។ ចំពោះតំបន់ “ធម្មតាថ្មី” មូលដ្ឋានប្តេជ្ញារក្សាខ្ជាប់ “តំបន់បៃតង” បង្កើតបណ្តាប៉ុស្តិ៍គ្រប់គ្រងនៃបណ្តាច្រកចេញ‑ចូលតំបន់ “បៃតង” លៃលកកងកម្លាំងចាំយាមការពារសុវត្ថិភាពតាមរូបភាពស្វ័យគ្រប់គ្រង មិនទុកឱ្យអាសន្នរោគជ្រៀតចូលមកភូមិសាស្រ្ត។ ទោះជាដូច្នោះក៏ដោយ បណ្តាកងកម្លាំង ត្រូវបង្កើនការពិនិត្យអង្កេត គ្រប់គ្រងហ្មត់ចត់ការប្រែប្រួលអាសយជន គ្រប់គ្រងហ្មត់ចត់ពលរដ្ឋពេលចេញចូលភូមិសាស្រ្ត។ មូលដ្ឋានបន្តផ្អាកការធ្វើសកម្មភាពបណ្តាសេវាកម្មមិនចាំបាច់ អនុញ្ញាតឱ្យប្រភេទអាជីវកម្ម សេវាកម្មហូបចុក ភេសជ្ជៈ ប៉ុន្តែលក់ឱ្យយកទៅផ្ទះ និងត្រូវធានាបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ។ ផ្អាកបណ្តាសកម្មភាពវប្បធម៌កីឡា កម្សាន្តនៅតាមបណ្តាកន្លែងសាធារណៈ ផ្អាកបណ្តាពិធីបុណ្យសាសនា។​ ចំពោះបណ្តាសកម្មភាពពិធីកិច្ចនៅតាមមូលដ្ឋានសាសនា ជំនឿ ទីសក្ការបូជា បុណ្យសពប្រ​មូលផ្តុំគ្នាមិនលើសពី ២០ នាក់។ ជំរុញទឹកចិត្តឱ្យប្រជាជនយកសំណាកធ្វើកោសល្យវិច័យរហ័សនៅនឹងផ្ទះដោយខ្លួនឯង ។ ជំរុញទឹកចិត្តផលិតតាមវិធីសាស្រ្ត “៣ នៅនឹងកន្លែង” លំនឹងការផលិត ធ្វើអាជីវកម្មជាបណ្តើរៗ។ នៅចំពោះមុខ មិនទាន់អនុវត្តវិធីសាស្រ្តផលិតក្នុងស្ថានភាពអាសន្នរោគកូវីដ‑១៩ បានទប់ស្កាត់ ត្រឡប់មក សភាពធម្មតាថ្មី និងវិធីសាស្រ្ត “ផ្លូវ ១ ចំណុច ២”។ បណ្តាសណ្ឋាគារ ផ្ទះសំណាក់ មូលដ្ឋានស្នាក់អាស្រ័យបានបន្តធ្វើសកម្មភាព​ ប៉ុន្តែត្រូវផ្តល់ដំណឹងសុខាភិ​បាល រក្សាទុកដំណឹងអតិថិជន និងដាក់ក្រោមការពិនិត្យអង្កេតរបស់រដ្ឋអំណាចថ្នាក់ឃុំ។ ចំពោះតំបន់ “បាតុភាព” ក្រៅពីការប្រតិបត្តិបណ្តាដំណោះស្រាយដូចតំបន់ “ធម្មតាថ្មី” នោះ ត្រូវកាត់បន្ថយបណ្តាសកម្មភាពប្រមូលផ្តុំគ្នាច្រើន។ បណ្តាផ្សារបានធ្វើសកម្មភាពបើសិនគ្រប់លក្ខណៈ អ្នកលក់ដូរ គ្រួសារអាជីវកម្ម និងបុគ្គលិកលក់ទំនិញ អនុវត្តការពិនិត្យគ្រប់គ្រងជាចៃដន្យតាមការកំណត់ ៧ ថ្ងៃម្តងតាមរូបភាពយកសំណាកគួបគ្នា។ ចំពោះតំបន់ “បាតុភាពខ្ពស់”​ អនុវត្តវិធានការបពា្ឈប់បណ្តាសកម្មភាពប្រមូលផ្តុំគ្នាពី ២០ នាក់ឡើងទៅ ករណីចាំបាច់ត្រូវចាត់តាំងនោះត្រូវទទួលបានការអនុញ្ញាតរបស់ថ្នាក់មានសិទ្ធិអំណាច ស្ថាប័ន បុគ្គលអង្គការចាត់តាំងត្រូវទទួលបន្ទុកធានាសុវត្ថិភាពអាសន្នរោគជាដាច់ខាត។ មិនផ្តុំគ្នាចាប់ពី ៥ នាក់ឡើងទៅនៅខាងក្រៅបរិវេណការិយាល័យរដ្ឋបាល សាលារៀន មន្ទីរពេទ្យ។ បន្ថយកម្រិតចរាចរណ៍ ចំនួនមនុស្សលើបណ្តាមធ្យោបាយចរាចរណ៍សាធា​រណៈ។ បុគ្គលិកប្រគល់ជូនមុទំនិញ ត្រូវអនុវត្តការពិនិត្យ ធន់បដិបក្ខគ្រប់គ្រងតាមការកំណត់  ៣ ថ្ងៃមួយលើក។

ដោយឡែកតំបន់ “បាតុភាពខ្ពស់បំផុត” ផ្នែកមានសមត្ថកិច្ចវាយតម្លៃបាតុភាព និងអនុវត្តវិធានការចត្តាឡីស័កសុខាភិបាល(បិទខ្ទប់) តំបន់ដែលមានអាសន្នរោគកូវីដ‑១៩ តាមការកំណត់ចំពោះបណ្តាតំបន់ដែលប្រែប្រួលស្មុគស្មាញ បណ្តាកត្តាអាសន្នរោគពិបាកទប់ស្កាត់ និងអាសន្នរោគមានបាតុភាពឆ្លងរាលដាលទូលំទូលាយ។ អនុវត្តបណ្តាវិធានការគម្លាតសង្គមតាមការកំណត់។ អំពីការចាក់វ៉ាក់សាំង ខេត្តដាក់ចេញគោលដៅតិចបំផុតប្រជាជន ៥០% តាំងពីអាយុ ១៨ ឆ្នាំឡើងទៅបានចាក់ វ៉ាក់សាំងបង្ការកូវីដ‑១៩ ដល់ចុងឆ្នាំ ២០២១៕   

ប្រែសម្រួល៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.