07/12/2021 13:31
កងប្រជាស្វ័យត្រាណកំពុងបំពេញការងារ។ រូបថត៖ ឡេវ៉ាំងតៀង
ប្រឈមមុខជាមួយនឹងស្ថានភាពស្មុគស្មាញរបស់អាសន្នរោគកូវីដ‑១៩ កន្លងហើយក្នុងទូទាំងប្រព័ន្ធនយោបាយបានប្តូរផ្តាច់ខ្លាំងក្លា ក្នុងនោះមានកងប្រជាស្វ័យត្រាណនៅលើភូមិសាស្ត្រខេត្តតែងចូលរួមបង្ការទប់ស្កាត់អាសន្នរោគយ៉ាងសកម្ម ដោយមានយុទ្ធជនជាង ៤.០០០ លើកនាក់ចូលរួមបម្រើកន្លែងធ្វើចត្តាឡីស័កប្រមូលផ្តុំយាមល្បាតត្រួតពិនិត្យក្នុងរយៈកាលអនុវត្តសារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីការធ្វើគម្លាតសង្គម កងប្រជាស្វ័យត្រាណមិនក្រែងចំពោះការលំបាកឡើយ មានមុខទាំងពេលយប់ទាំងពេលថ្ងៃ ដើម្បីរួមដំណើរជាមួយកងជួរវេជ្ជបណ្ឌិតបម្រើក្នុងតំបន់ចត្តាឡីស័ក និងសហការជាមួយកងកម្លាំងនគរបាលអនុវត្តល្អការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម បង្រ្កាបឧក្រឹដ្ឋជន។ កងប្រជាស្វ័យត្រាណនៅទាំងសហការជាមួយបណ្តាផ្នែក អង្គការចាត់តាំងមហាជន ប្រជាជននៅមូលដ្ឋាន “ទៅដល់កន្លែង មកកាន់ផ្ទះត្រួតពិនិត្យមុខសញ្ញាម្នាក់ៗ” ចលនាប្រជាជនអនុវត្តល្អបណ្តាសេចក្តីកំណត់អំពីការបង្ការជំងឺបាន ១៥.៩៧៩ លើកចូលរួមក្នុងបណ្តាក្រុមកូវីដសហគមន៍នៅលើភូមិសាស្ត្រខេត្តក្តាប់ស្ថានភាពប្រជាជនពីទីក្រុងខេត្តនានាវិលត្រឡប់មកមូលដ្ឋាន ចលនារាយការណ៍សុខាភិបាល អនុវត្តម៉ឺងម៉ាត់អនុសាសន៍ “៥K” របស់ក្រសួងសុខាភិបាល ទន្ទឹមនឹងនោះ កងកម្លាំងនេះនៅទាំងឧបត្ថម្ភជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ និងគ្រួសារមានស្ថានភាពលំបាកត្រូវជះឥទ្ធិពលអាស្រ័យដោយអាសន្នរោគនៅលើភូមិសាស្ត្រខេត្តទៀតផង។
ជូនអំណោយដល់គ្រួសារក្រីក្រ។
សមមិត្តត្រឹងថាញ់ក្វឹក មេបញ្ជាការរងនៃគណៈបញ្ជាការដ្ឋានយោធាឃុំហ៊ុងហ្វា ស្រុកទីវកឹងបានឲ្យដឹង៖ អង្គភាពសហការកេណ្ឌប្រមូលយុទ្ធជនបាន ៣១៨ នាក់ ប្រជាស្វ័យត្រាណចល័ត និងប្រជាស្វ័យត្រាណនៅនឹងកន្លែងបានជាង ៥៦០ លើកនាក់ចូលរួមការងារបង្ការទប់ស្កាត់អាសន្នរោគ។ ក្នុងនោះមានយុទ្ធជនជាច្រើនទោះបីមានស្ថានភាពក្រលំបាកក៏ដោយ ប៉ុន្តែលះបង់ការងារគ្រួសារស្ម័គ្រចិត្តចូលរួមក្នុងការងារបង្ការជំងឺដូចជាសមមិត្តផាមស្វឹងអាង ប្រធានកងអនុសេនាតូចសមមិត្ត ង្វៀងវ៉ាំងខាង សមមិត្តគឹមសុខុម យុទ្ធជនប្រជាស្វ័យត្រាណចល័ត សមមិត្តគឹមបែហាយ សមមិត្តចាវវ៉ាំងយ៉ូ យុទ្ធជនប្រជាស្វ័យត្រាណចល័ត។
សមមិត្តង្វៀងតឹងដឿក ប្រជាស្វ័យត្រាណប្រចាំការនៃគណៈបញ្ជាការដ្ឋានយោធាស្រុកកូវង៉ាង កំពុងចូលរួមប្រចាំការនៅតំបន់ចត្តាឡីស័កប្រមូលផ្តុំរបស់ស្រុកបានឲ្យដឹង៖ ភារកិច្ចរបស់យើងខ្ញុំគឺត្រូវប្រចាំការ ២៤/២៤ ម៉ោង ទទួលមនុស្សដែលមកធ្វើចត្តាឡីស័កសុខាភិបាលនាំយកនិងជូនម្ហូបអាហារដល់អ្នកកំពុងធ្វើចត្តាឡីស័ក ចូលរួមរម្ងាប់មេរោគនៅតំបន់ធ្វើចត្កាឡីស័ក។ល។ តាមកិច្ចចង្អុលការរបស់ថ្នាក់លើ។ ក្តីរីករាយរបស់យើងខ្ញុំគឺពេលចូលរួមប្រចាំការនៅទីនេះសុទ្ធតែទទួលបានដំណឹងអវិជ្ជមាន។
ដោយមានស្មាតីខិតខំ និងឆ្លងតាមរយៈការងារជាក់ស្តែងរបស់កងប្រជាស្វ័យត្រាណនៅលើភូមិសាស្ត្រខេត្ត បានរួមចំណែកយ៉ាងសំខាន់ជាមួយបក្ខភាគ រដ្ឋអំណាចមូលដ្ឋាន ប្តេជ្ញាចិត្តបង្ក្រាបអាសន្នរោគកូវីដ‑១៩។
ក្នុងរយៈកាលខាងមុខនេះ យោងលើស្ថានភាពស្មុគស្មាញមិនអាចស្មានបានរបស់អាសន្នរោគកូវីដ‑១៩ ដើម្បីធានាឲ្យកងប្រជាស្វ័យត្រាណចូលរួមបង្ការទប់ស្កាត់អាសន្នរោគសម្រេចបានលទ្ធផលខ្ពស់ស្ថាប័ន អង្គការមហាជននិងមូលដ្ឋានគប្បីអនុវត្តល្អភារកិច្ច វិធីសាស្ត្រដូចជា៖ បង្កើនការដឹកនាំ គ្រប់គ្រង បញ្ជាការរបស់រដ្ឋអំណាច តួនាទីចូលរួមធ្វើជាសេនាធិការបស់យោធាគ្រប់លំដាប់ថ្នាក់ចំពោះកងប្រជាស្វ័យត្រាណ។ បន្តកសាងកងប្រជាស្វ័យត្រាណរឹងមាំ មានគុណភាពនយោបាយធានាដើម្បីកងប្រជាស្វ័យត្រាណពិតប្រាកដជាកងកម្លាំងនយោបាយទំនុកចិត្តរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន និងប្រជាជន។ ផ្តុំកម្លាំងបង្កើនគុណភាពហ្វឹកហាត់ និងប្រសិទ្ធភាពធ្វើសកម្មភាពរបស់កងប្រជាស្វ័យត្រាណ យកចិត្តទុកដាក់បណ្តាវិធីសាស្រ្តបង្ការទប់ស្កាត់អាសន្នរោគ ដោះស្រាយបណ្តាករណីការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន។ អនុវត្តរបបគោលនយោបាយចំពោះកងប្រជាស្វ័យត្រាណ ជាពិសេសគឺកងកម្លាំងដែលចូលរួមការងារបង្ការជំងឺផ្ទាល់ អនុវត្តល្អគោលនយោបាយចំពោះគ្រួសារកម្មាភិបាលយុទ្ធជនកងប្រជាស្វ័យត្រាណដែលជួបលំបាក ធានាឲ្យយុទ្ធជននឹងនរចិត្តក្នុងពេលបំពេញភារកិច្ចពេលបានកេណ្ឌប្រមូល។ ទន្ទឹមនឹងនោះភ្ជាប់ការងារគោលនយោបាយ ជាមួយការងារចាត់តាំង និងសតិអារម្មណ៍៕
ឡេវ៉ាំងតៀង‑សុខា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។