• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 16/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

សាស្ត្រាស្លឹករឹតមាននិន្នាការបាត់បង់បន្តិចម្តង

20/12/2021 14:58

ជនរួមជាតិខ្មែរបុរាណធ្លាប់បានប្រើប្រាស់ ស្លឹកទ្រាំងសម្រាប់សរសេរធម៌ ច្បាប់អប់រំ និងបណ្ដាខ្លឹមសាររឿងនិទានដទៃៗទៀតបន្តពីជំនាន់មួយទៅជំនាន់មួយជំនួសឱ្យក្រដាស។ អាស្រ័យហេតុនោះ វត្តទាំងអស់ សុទ្ធតែមានសាស្រ្តាស្លឹករឹតសម្រាប់ព្រះសង្ឃ ពុទ្ធ បរិស័ទអាន និងរៀនសូត្រធម៌ និងច្បាប់។ ប៉ុន្តែសម័យកាលកាន់តែរីកចម្រើន ក្នុង នោះបណ្ដាប្រភេទក្រដាសក៏ សម្បូរបែប ម៉្លោះហើយខ្លឹមសារធម៌អាថ៌ ច្បាប់អប់រំ បណ្ដារឿងនិទានបានបង្វែរ មកបោះពុម្ពទៅជាសៀវភៅវិញ។ ផ្តើមពីនោះ សាស្រ្តា ស្លឹករឹតកាន់តែមិនសូវ បានគេយកចិត្តទុកដាក់ និងប្រឈមមុខ ជាមួយនិន្នការបាត់ បង់បន្តិចម្តង។

ព្រះតេជគុណថាច់ស៊ីនអានសាស្រ្តាស្លឹករឹត។

     តាមការកត់សម្គាល់របស់យើងខ្ញុំនាពេលបច្ចុប្បន្ននៅលើភូមិសាស្រ្តខេត្ត មានវត្តតិចតួចណាស់ដែលនៅរក្សាបានសាស្រ្តស្លឹករឹត។ ជាក់ស្ដែងដូចជានៅស្រុកកូវង៉ាងដែលមានវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរចំនួន ២៣ វត្ត ប៉ុន្តែមានវត្តត្រឹម តែ ៥-៦ វត្តប៉ុណ្ណោះដែលនៅរក្សាបានសាស្រ្តាស្លឹករឹត។
     វត្តបទុមឈូកស (ចុងមីសថ្មី) ឃុំញីទ្រឿង ជាវត្តមួយក្នុងបណ្ដាវត្តដែលនៅរក្សាបានសាស្រ្តាស្លឹករឹតជាច្រើនប្រភេទ ក្នុងនោះមានសាស្រ្តាធម្មបទ និទានពីព្រះពោធិសត្វយោនយកកំណើតផ្សេងៗ ព្រមទាំងពុទ្ធប្រវត្តិ។ល។ តាមថេរដីកា ព្រះចៅអធិការថាច់ស៊ីន វត្តបទុមឈូកស (ចុងមីសថ្មី)៖ វត្តចាត់ទុកសាស្រ្តាស្លឹករឹតដូចជាវត្ថុបុរាណមានតម្លៃអំពីវប្បធម៌ជំនឿ។ ទោះបីមិនសូវ មានព្រះសង្ឃ ឬពុទ្ធបរិស័ទណាអានក៏ដោយ ប៉ុន្តែវត្តនៅតែរក្សាទុកយ៉ាងហ្មត់ចត់។ សាស្រ្តាស្លឹករឹតចាត់ទុកដូចជារតនវត្ថុ បញ្ជាក់ពីកម្លាំងតស៊ូអត់ធ្មត់របស់មនុស្សជំនាន់ដើមក្នុងការសរសេរបណ្ដាប្រភេទធម៌អាថ៌ ពាក្យពេចន៍ ដំបូន្មានមានតម្លៃ ដើម្បីបន្សល់ទុកសម្រាប់ជំនាន់ក្រោយ។ អាស្រ័យ ហេតុនោះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ វត្តតែងចាត់ភិក្ខុ សាមណេរទេសនាអំពីរឿងព្រះវេស្សន្ដរជាតក រួមមាន ១៥ ភាគ ក្នុងនោះ ១ ភាគជាបឋមគោរព ១ ភាគថ្លែងពីអានិ សង្ស និងខ្លឹមសាររឿងមាន ១៣ ភាគ។

សាស្រ្តាស្លឹករឹត ។
     ព្រះតេជគុណសឺនសមិទ្ធិព្រះចៅអធិការវត្ត ដំបូកបី ឃុំញីទ្រឿង ដែលមានព្រះជន្មជិត ៧០ ឆ្នាំ និងមានវស្សាផ្នួសរាប់សិបវស្សា ក្នុងនោះមានរយៈពេលច្រើនឆ្នាំស្រាវជ្រាវអំពីសាស្រ្តាស្លឹក មានថេរដីកាថា៖ អក្សរនៅលើសាស្រ្តាស្លឹករឹតជាអក្សរសរសេរដោយដៃ សម្ដែងបញ្ជាក់ពីភាព អត់ធ្មត់ទៅតាមគំនូសអក្សរនីមួយៗ បន្សល់ទុក ជាធម៌អាថ៌រាប់សិបភាគសម្រាប់ព្រះសង្ឃ កូន ចៅខ្មែររៀនសូត្រ។ ក្រៅពីទ្រឹស្ដីព្រះសូត្រ ព្រះវិន័យ ព្រះអភិធម្ម នៅទាំងមានបណ្ដាទ្រឹស្ដីល្អៗ បង្កប់ដោយខ្លឹមសារអប់រំយ៉ាងខ្ពង់ខ្ពស់ ជួយឱ្យមនុស្សមានការរស់នៅ និងមានការប្រព្រឹត្តអំពើល្អ ជៀសវាងបណ្ដាមិច្ឆាចារអំពើអាក្រក់។
     ដើម្បីមានសាស្រ្តាស្លឹក  វត្ថុចាំបាច់មិនអាចខ្វះ បានគឺស្លឹកទ្រាំង។ ស្លឹកទ្រាំងក្រោយពេលកាត់យកមកចិតច្បូតឱ្យបានហ្មត់ចត់រួច អ្នកខ្លះយកខ្នាតវែងខ្លីជាស្រេចទើបយកទៅហាលក្ដៅយក ឈើសង្កត់ពីលើដើម្បីកុំឲ្យស្លឹកទ្រាំងមូរខើចពេលស្ងួត។ បន្ទាប់ពីស្លឹកទ្រាំងស្ងួតក៏យកដែកសំលៀងឱ្យស្រួចចារអក្សរទៅលើស្លឹកទ្រាំងនោះ។ បណ្ដាស្លាកស្នាមអក្សរ ជាដំបូងគ្រាន់តែឃើញព្រាវៗ ពីព្រោះអក្សរមិនទាន់មានទឹកខ្មៅ។ ក្រោយពេលចាររួច ចាប់ផ្ដើមយកធ្យូង ឬក៏ទឹកខ្មៅលាបទៅលើស្នាមអក្សរ ហើយជូតឱ្យជ្រះមែនទែន ស្នាមទឹកខ្មៅដែលជ្រាបចូលទៅតាមអក្សរកាន់តែធ្វើឱ្យអក្សរលេចរូបរាងឡើងយ៉ាងច្បាស់។
     ចាស់បុរាណហាក់ដូចជាឯកភាពគ្នាអំពីលក្ខណៈអក្សរ ម៉្លោះហើយអក្សរដែលចារលើស្លឹករឹតវត្តណាក៏ដូចវត្តណាគឺប្រហាក់ប្រហែលគ្នា គ្រាន់តែមានខ្នាតអក្សរខុសប្លែកគ្នាបន្តិចបន្តួច។ ក្រៅពីនោះ ចាស់បុរាណដូចជាមិនទាន់ឯកភាពខាង វេយ្យាករណ៍ អក្ខរាវិរុទ្ធភាសាខ្មែរ បានជារចនាបទអំពីអក្ខរាវិរុទ្ធក៏ខុសប្លែកពីអក្សរសាស្រ្តខ្មែរនាពេលសព្វថ្ងៃ។ ឬក៏អាចថាអ្នកសរសេរច្រើន ឮសំដីនិយាយយ៉ាងណាក៏បង្វែរទៅជាអក្សរសរសេរក៏យ៉ាងនោះដែរ ម៉្លោះហើយអក្សរខ្លះសរសេរខុសប្លែកពីអក្សរសាស្រ្តខ្មែរសព្វថ្ងៃ គាប់ជួនមានអក្សរខ្លះសរសេរលើសក៏តែមាន។ តួយ៉ាងដូចជាពាក្យ “សាសនា” សរសេរជា “សាស្នា”  ពាក្យ “ចំពោះ” ទៅជា “ជុំពោះ” “ជំនុំសង្ឃ” ទៅជា “ជុំ នុំមសង្ឃ” ។ល។ ម៉្លោះហើយមនុស្សជំនាន់ក្រោយ បើចង់អានអក្សរសាស្រ្តាស្លឹករឹតបានរួសត្រូវមានការហ្វឹកហាត់អានជាមុន។ ជាក់ស្ដែង បើសិនវត្តណានៅជ្រើសយកសាស្រ្តាស្លឹករឹតទេសនាក្នុងរដូវបុណ្យចូលឆ្នាំថ្មីនោះ វត្តនោះច្រើនឱ្យភិក្ខុ សាមណេរលំហាត់អានមុនពី ១-២ សប្ដាហ៍ដើម្បីអាន បានល្អទាក់ទាញបានចំណាប់អារម្មណ៍អ្នកស្ដាប់។
     សាស្រ្តាស្លឹករឹត នៅតែបានវាយតម្លៃខ្ពស់អំពីតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរ ជួយឱ្យមនុស្ស យល់បានពីការបរិច្ចាគរបស់ចាស់ទុំពីបុរាណក្នុងការនាំយកបណ្ដាប្រការល្អ ភាពពូកែ ដើម្បីជនរួមជាតិខ្មែរមានរបៀបរស់នៅបានល្អប្រសើរជាង។ យុវវ័យសម័យសព្វថ្ងៃ មិនសូវបានដឹងពីប្រភេទ គម្ពីរនេះ រួចបើសាស្រ្តាស្លឹករឹតមិនបានរក្សាទុកហ្មត់ចត់ និងធ្វើការផ្សព្វផ្សាយសមស្របទេនោះ សាស្រ្តាស្លឹករឹតនឹងរោយរៀវហើយបាត់បង់ទៅតាមពេលវេលា៕          អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.