22/12/2020 10:06
អនុវត្តទម្រង់ «សមាជិកធូរធា មានជួយសមាជិកក្រីក្រចាកផុតភាពក្រីក្រស្ថិរភាព» សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបំបាត់គ្រួសារសមាជិកក្រីក្របាន ៧២០គ្រួ។ ជាពិសេសបណ្តាសមាគមមូលដ្ឋានតែងច្បាមជាប់ជាមួយភាពជាក់ស្តែង ក្តាប់ច្បាស់ និងពិភាគគ្រួសារក្រីក្រនីមួយៗតាមបែបផែនប្រសព្វថ្លឹងថ្លែងពហុសណ្ឋាន មានផែនការ មាននីតិវិធី និងមានកម្រិតបំបាត់ភាពក្រីក្រជារៀងរាល់ឆ្នាំ។ ឆ្លងតាមរយៈនោះសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់កសាងបានទម្រង់ឆ្នើមជាច្រើនបំបាត់ភាពក្រីក្រសម្រាប់កម្មាភិបាល សមាជិក ដូចជាទម្រង់ចិញ្ចឹមគោមេ ទម្រង់ចិញ្ចឹមគោបន្ធាត់បន្ធំ ចិញ្ចឹមទា ។ល។ បច្ចុប្បន្ន ទម្រង់កំពុងពង្រីកបានប្រសិទ្ធភាពរួមចំណែកបំបាត់បាន ១.០៦៩/ ១.២៩៣ គ្រួសារសមាជិកក្រីក្រ។ គិតមកទល់ពេលនេះ ទូទាំងខេត្តនៅមានសមាជិកក្រីក្រចំនួន ២២៤ រូប ស្រូបយកអត្រាចំនួន ១,១១% ប្រៀបជាមួយចំនួនសមាជិករួម។ បច្ចុប្បន្នមាន ៤៩/១០៦ ឃុំ សង្កាត់ ទីប្រជុំជនរបស់ ៣/៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងគ្មាននៅមានគ្រួសារអតីតយុទ្ធជនក្រីក្រឡើយ ផ្តើមពីការបង្កបង្កើតបានទម្រង់ផលិត ចិញ្ចឹមសត្វបានរួមចំណែកដោះស្រាយឱ្យកូនប្អូនរបស់សមាជិកអតីតយុទ្ធជនជិត ២០០ រូប មានការងារធ្វើលំនឹងគិតជាមធ្យមក្នុងមួយខែទទួលបានប្រាក់ចំណូលពី ៥-៦ លានដុង។ ក្រៅពីនោះទទួលបានការឧបត្ថម្ភរបស់សប្បុរសជនឧបត្ថម្ភ មានអាសយដ្ឋានបាន២១គ្រួ។
បងថាច់ច័ន្ទថែទាំហ្វូងគោ។
ជ្រោមជ្រែងជាមួយចលនា«សមាជិកធូរធា មាន ជួយសមាជិកក្រីក្រចាកភាពក្រីក្រស្ថិរភាព» សមាជិកជាច្រើនបង្កបានទម្រង់ពង្រីកសេដ្ឋកិច្ច លើកកម្ពស់ជីវភាពក្លាយជាគំរូសម្រាប់សមាជិកជាច្រើនត្រាប់តាម។ តួយ៉ាងដូចជាបងថាច់ច័ន្ទ ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិត្រពាំងវែង ឃុំញីទ្រឿង ស្រុកកូវង៉ាង បានសមាគមអតីតយុទ្ធជនខេត្តជ្រើសស្ងើចសរសើរពីទម្រង់ចិញ្ចឹមគោ។ គ្រួសារបងជាគ្រួសារក្រីក្រ ជាមួយឆន្ទៈប្តេជ្ញា មានបំណងចាកផុតភាពក្រីក្រ ឧស្សាហ៍ច្នៃប្រតិដ្ឋ មិនបង្អង់រៀនសូត្របទពិសោធន៍អនុវត្តវិទ្យាសាស្រ្តបច្ចេកទេស។ ក្នុងដំណាក់កាលចិញ្ចឹមគោមេ និងគោបន្ធាត់បន្ធំ បងស្រាវជ្រាវកែប្រែរបៀបច្នៃចំណីធ្វើយ៉ាងណាឱ្យគោឆាប់ធាត់ធំ មិនសូវបង់កម្លាំងថែទាំ លក់បានតម្លៃខ្ពស់។ គិតមកទល់ពេលនេះគ្រួសារបងបានរួចចាកភាពក្រីក្រ ក្លាយជាគ្រួសារធូរធា កូនទាំងពីរនាក់ រៀនសូត្របានសម្រេចគោលបំណង។ ផ្តើមពីលទ្ធផលនោះ បងថាច់ច័ន្ទ បានណែនាំ និងជួយឧបត្ថម្ភសមាជិកជាច្រើនក្នុងសាខាសមាគមរួមគ្នាឈានឡើយ។ បច្ចុប្បន្នសាខាសមាគមគ្មាននៅមានគ្រួសារសមាជិកអតីតយុទ្ធជនក្រីក្រឡើយ។
លោកឡេថាញ់ទ្រៀង ប្រធានសមាគមអតីតយុទ្ធជនខេត្តត្រាវិញបានឱ្យដឹង៖ ជ្រួតជ្រាបសារលិខិតណែនាំលេខ ៦៣៤/cv-CCB ចុះថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០១៦ «ស្តីពីបំផុសចលនាគ្រួសារសមាជិកធូរធា មានជួយគ្រួសារក្រីក្រពង្រីកទូលាយទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព បំបាត់ភាពក្រីក្រស្ថិរភាព» សមាគមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានកសាងផែនការ កម្មវិធីច្បាស់លាស់ ក្នុងនោះមានតម្រូវឱ្យកម្មាភិបាល សមាជិកចាត់តាំងអនុវត្ត រិះរកទម្រង់មានប្រសិទ្ធភាព មានភាពសាយភាយ ពង្រីកទូលាយ ធ្វើឱ្យសមាជិកជាច្រើនកាន់តែលើកកម្ពស់ប្រសិទ្ធភាពពង្រីកការផលិត ធ្វើមានស្របច្បាប់។ សមាគមគ្រប់លំដាប់ថ្នាក់ មានរបៀបធ្វើពូកែ និងមានប្រសិទ្ធភាពជួយដល់សមាជិកសមាគមអតីតយុទ្ធជនជាច្រើនមានស្មារតីយល់ដឹងខ្ពស់ក្នុងការសាមគ្គីជួយគ្នាទៅវិញទៅមក។ ការជួយគ្នានោះគឺដោយបន្ទុកសមមិត្ត មិត្តរួមអាវុធក្នុងជីវភាពសាមញ្ញ។ លើមូលដ្ឋានសម្រេចបាន បង្កជាគ្រឹះធារឱ្យសមាគមអតីតយុទ្ធជនខេត្តដាក់ចេញគោលដៅ ភារកិច្ច ដំណោះស្រាយបំបាត់ភាពក្រីក្រស្ថិរភាពបានល្អប្រសើរជាងសម្រាប់ដំណាក់កាល ០៥ ឆ្នាំ (២០២១-២០២៥) ជាបន្តទៀត៕
អត្ថបទ - រូបថត៖ ថាច់សម្បត្តិ
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។